ភ្នំពេញ ៖ ទោះជាស្ថិតនៅក្នុងស្ថានភាពប្រឈមទៅនឹងវិបត្តិនៃជំងឺឆ្លងក្នុងសហគមន៍ដែលគួរភ័យខ្លាចនាពេលបច្ចុប្បន្នរហូតបណ្តាលឱ្យមានមនុស្សស្លាប់ក៏ដោយ ប៉ុន្តែបើគេសង្កេតមើលទៅលើស្ថានភាពទីផ្សារនៃមុខទំនិញចាំបាច់ផ្សេងៗហាក់នៅតែរក្សាតម្លៃធម្មតាមិនមានការឡើងថ្លៃ ដូចកាលពីដើមឆ្នាំ2020នោះទេ។
លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាបានប្រាប់ AMS ថា ព្រឹត្តិការណ៍ដែលបង្កឱ្យមានភាពភ័យខ្លាចនៅកម្ពុជានាពេលបច្ចុប្បន្នបានធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនមានភាពស៊ាំទៅហើយ ហើយមនុស្សភាគច្រើនក៏បានយល់ដឹងពីជំងឺឆ្លងមួយនេះកាន់តែច្រើន ដូច្នេះពួកគេហាក់បានកាត់បន្ថយនូវភាពភ័យខ្លាចជ្រុល រហូតទិញស្បៀងត្រៀមទុកដូចកាលដើមឆ្នាំ2020នោះទៀតហើយ។

លោកបានពន្យល់ថា ទាក់ទងទៅនឹងទិដ្ឋភាពសេដ្ឋកិច្ច អ្វីៗដែលទាក់ទងទៅនឹងឧបករណ៍ និងសម្ភារៈវេជ្ជសាស្រ្ត ក៏ដូចជាស្បៀងអាហារជាដើម វានៅតែជាតម្រូវការចាំបាច់សម្រាប់ពលរដ្ឋ ប៉ុន្តែនៅក្នុងដំណាក់កាលនេះ គឺមានភាពខុសគ្នាកាលពីមួយឆ្នាំមុន ដែលជាព្រឹត្តិការណ៍ថ្មីសម្រាប់កម្ពុជាធ្វើឱ្យមនុស្សភ័យខ្លាច ផ្អើលទិញទំនិញ និងសម្ភារៈប្រើប្រាស់ចាំបាច់ ជាពិសេសស្បៀងត្រៀមទុកដែលធ្វើឱ្យឈ្មួញបានចិត្តតម្លើងថ្លៃ។
លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា៖
” កាលណាទំនិញមានតម្រូវការ វាត្រូវតែឡើងថ្លៃ តែចាំបាច់ត្រូវតែមានគុណភាព។ ដូច្នេះការទិញសម្ភារស្តុកទុកដោយសារតែពលរដ្ឋមួយចំនួនខ្លាចគឺពិតជាធ្វើឱ្យទំនិញឡើងថ្លៃ ប៉ុន្តែវាផ្អើលតែមួយឆាវប៉ុណ្ណោះ។ ក្រោយមានភាពស៊ាំ ទាំងអ្នកលក់ និងអ្នកទិញដែលក្នុងរយៈពេលប្រមាណមួយឆ្នាំកន្លងមកនេះ ធ្វើឱ្យប្រជាជនមិននាំគ្នាទិញទំនិញស្តុកទុកទៀត ជាក់ស្ដែងដូចជានៅក្នុងព្រឹត្តិការណ៍ដែលកំពុងកើតមាននេះស្រាប់ “
យ៉ាងណាក៏ដោយ លោកបណ្ឌិត ហុង វណ្ណៈ បានធ្វើការព្យាករថា វិបត្តិនៃជំងឺឆ្លងក្នុងសហគមន៍ដែលកំពុងកើតមានេះអាចនឹងផុតរលត់ទៅវិញយ៉ាងយូរត្រឹមចុងត្រីមាសទី3 នៃឆ្នាំ2021នេះ ឬដើមឆ្នាំ2022 នឹងចប់ជាស្ថាពរក្រោយការប្រើប្រាស់វ៉ាក់សាំងកាន់តែទូលាយទូទាំងប្រទេស ហើយចរន្តនៃសេដ្ឋកិច្ចក៏ចាប់ផ្តើមមានដំណើរការ និងកំណើនឡើងវិញបន្តិចម្ដងៗ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន- កម្ពុជា សហការគ្នារកដំណោះស្រាយបញ្ហាបរិស្ថាននៅក្នុងតំបន់ និងជាសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
ក្រសួងបរិស្ថានកម្ពុជា ជាមួយនឹងក្រសួងបរិស្ថានជប៉ុន បានព្រមព្រៀងគ្នាឈានដល់កិច្ចសហប្រតិបត្តិការទ្វេភាគី ទៅលើកិច្ចការអនុវត្ត និងស្វែងរកដំណោះស្រាយបញ្ហាបរិស្ថានទាំងនៅក្នុងតំបន់ ក៏ដូចជានៅក្នុងសកលលោក
ប៊ុលហ្គារី ទទួលបានរថពាសដែក Stryker បច្ចេកវិទ្យាថ្មីជាច្រើនគ្រឿង ដើម្បីធ្វើទំនើបកម្មវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/02/2026
បច្ចុប្បន្ន ប៊ុលហ្គារី បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើការពង្រឹង និងធ្វើពិពិធកម្ម ក៏ដូចជាធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនក្រោមការរៀបចំខ្ទង់ចំណាយជាកញ្ចប់យ៉ាងច្រើនសន្ធឹកសន្ធាប់




វិថីហិរញ្ញវត្ថុ














Account
Security
Favourite Content