ការប្រើប្រាស់កម្ចីចំគោលដៅជួយឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើង

ភ្នំពេញ ៖ កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំគោលដៅ បានជួយបង្កើនចំណូល និងលើកកម្ពស់ជីវភាពគ្រួសាររបស់អ្នកស្រី ផល ចាន់ណា អ្នកលក់ចាប់ហួយនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានកាន់តែប្រសើរ។ ដោយចាប់ផ្តើមពីមុខរបរលក់ចាប់ហួយតិចតួច អ្នកស្រីបានពង្រីកមុខរបរនេះឱ្យធំជាងមុន និងបានបន្ថែមអាជីវកម្មអាហារដ្ឋាន និងបន្ទប់ជួល ហើយតាមរយៈមុខរបរទាំងនេះ អ្នកស្រីមានលទ្ធភាពទិញនូវលំនៅឋានសមរម្យ ព្រមទាំងបង្កើនទ្រព្យសម្បត្តិមួយចំនួនផងដែរ។

កាលពីដំបូងឡើយ អ្នកស្រីប្រើប្រាស់ដើមទុនខ្លួនឯងក្នុងការបើកដំណើរការអាជីវកម្មលក់ចាប់ហួយតូចនៅផ្ទះកាលពីឆ្នាំ២០១៥ ហើយទទួលបានផលចំណេញ​ពីការលក់ដូររបស់ខ្លួន។ បន្ទាប់មកអ្នកស្រីចាប់សាងសង់បន្ទប់ជួល ដោយប្រើប្រាស់ប្រាក់សន្សំពីការលក់ចាប់ហួយ និងសន្សំប្រាក់ពីការធ្វើជាភ្នាក់ងារវេលុយ។

អ្នកស្រីបានចាប់សាកល្បងសាងសង់បន្ទប់ជួយចំនួន ៥ ហើយអ្នកស្រីទទួលបានផលពីការដំណើរការបន្ទប់ទាំងនេះ។ បន្ទាប់ពីដំណើរការរលូន អ្នកស្រីក៏បន្តសាងសង់បន្ទប់ជួលចំនួន ៥ ទៀត ប៉ុន្តែអ្នកស្រីខ្វះទុន អ្នកស្រីក៏បានដាក់ស្នើកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែងនៅឆ្នាំ២០១៩ ហើយអាជីវកម្មបន្ទប់ជួលរបស់អ្នកស្រីបានដំណើររលូនទៅមុខ។ បន្ទាប់មកទៀត អ្នកស្រីបានសម្រេចប្រើប្រាស់កម្ចីមួយទៀត ដើម្បីកែលម្អបន្ទប់ជួល។​ អ្នកស្រីជួយបន្ទប់ទាំងនេះចាប់ពី ៣០ ទៅ ៥០ ដុល្លារ​ សម្រាប់បន្ទប់នៅក្រោយ និងមុខ។

អ្នកស្រី បានថ្លែងថា មុនសម្រេចចិត្តប្រើប្រាស់កម្ចី អ្នកស្រីបានគិតគូរយ៉ាងល្អិតល្អន់ ដើម្បីធ្វើយ៉ាងណាឱ្យកម្ចីដែលអ្នកស្រីប្រើបាស់ឱ្យចំគោលដៅ បង្កើតផលប្រយោជន៍ និងផលចំណេញដល់លោកស្រី។ សម្រាប់ការប្រើប្រាស់ប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្លូវការ អ្នកស្រីថា​ យើងអាចបង់ទូទាត់សងទាំងការ ទាំងដើម ក្នុងពេលតែមួយ តែសម្រាប់កម្ចីឯកជន ឬក្រៅផ្លូវការ គឺមានការប្រាក់ខ្ពស់ ពេលខ្លះបង់បានការប្រាក់ ហើយប្រាក់ដើមនៅដដែល។

អ្នកស្រី បានបញ្ជាក់ដួច្នេះថា​ ៖

“បន្ទាប់ពីខ្ញុំប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ សាងសង់ផ្ទះជួល ជីវភាពរបស់គ្រួសារខ្ញុំមានភាពប្រសើរឡើងជាងមុន ព្រោះខ្ញុំអាចកែកុនផ្ទះ ទិញរបស់របរ​ ដូចជាឡាន ហើយថែមទាំងអាចបញ្ជូនកូនទៅរៀនសាលាល្អទៀតផង។”

អាជីវកម្មបន្ទប់ជួលនេះបានបង្កើនប្រាក់ចំណូល និងបង្កើនប្រាក់សន្សំដល់ អ្នកស្រី ផល ចាន់ណា។ ដោយឃើញថា​ អាជីវកម្មនេះកាន់តែមានដំណើរការរលូន ​ អ្នកស្រីបានសម្រេចចិត្តទិញដីបន្ថែម ដោយប្រើប្រាស់ប្រាក់សន្សំ និងទុនបន្ថែមពីប្រាក់កម្ចីរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីសាងសង់បន្ទប់ជួលចំនួន ៤ ទៀត។ អ្នកស្រីប្រើប្រាស់ប្រាក់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ជាលើកទី ៣ នេះ​ ក្នុងការបង្កើនចំនួនបន្ទប់ជួលផង និងដាក់ប្រាក់ជាភ្នាក់ងារវេរលុយផង។

ផលពីអាជីវកម្មបន្ទប់ជួល និងភ្នាក់ងារវេរលុយនេះ បានជួយអ្នកស្រីទូទាត់សងត្រឡប់ទៅគ្រឹះស្ថានហិរញ្ញវត្ថុគ្រប់គ្រាន់ និងទាន់ពេលវេលា។ នាពេលអនាគត អ្នកស្រីគ្រោងសាងសង់បន្ទប់ជួយបន្ថែម ដើម្បីរកប្រាក់បន្ថែមសម្រាប់គ្រួសារ។

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបន្តមានភាពរីកចម្រើនឥតឈប់ឈរ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ ការណ៍នេះធ្វើឱ្យវិស័យមីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសកម្មក្នុងការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

ការសិក្សាអំពីការវាយតម្លៃលើផលជះដែលត្រូវបានធ្វើឡើងដោយឯករាជ្យ ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអនុវត្តដោយក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ M-CRIL កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានបង្ហាញថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមិនត្រឹមតែជាម៉ាស៊ីនជួយជំរុញសេដ្ឋកិច្ចដ៏រឹងមាំប៉ុណ្ណោះទេ តែថែមទាំងជាកម្លាំងចលករជួយជំរុញប្រទេសកម្ពុជាដើរឆ្ពោះទៅរកការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ផងដែរ។

លទ្ធផលរកឃើញសំខាន់ៗពីការសិក្សា៖ ការសិក្សាអំពីការវាយតម្លៃលើផលជះ ដែលបានធ្វើឡើងយ៉ាងយកចិត្តដាក់ជាមួយអតិថិជនជាង ៣២០០ នាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជ្រើសរើសមកពីភូមិជាង ៤៥០ភូមិក្នុងខេត្តចំនួន ១០ខេត្ត បានបង្ហាញផលជះចម្រុះនៃវិស័យមីក្រូហិរញ្ញវត្ថុទៅលើជីវិតរស់នៅរបស់ប្រជាជនកម្ពុជា។

ការសិក្សាបានបង្ហាញថា​ ពីរភាគបី (២/៣) នៃសំណាក បានរាយការណ៍ពីភាពប្រសើរឡើងក្នុងជីវិតរបស់ពួកគេ ដោយ៣១% ទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចច្រើននិងមានជីវភាពល្អប្រសើរជាងមុន ខណៈដែល ៣៦% ផ្សេងទៀតបានរាយការណ៍ពីភាពល្អប្រសើរនូវជីវភាពខ្លះ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ នេះគឺជាតឹកតាងបញ្ជាក់ថា មីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការអនុញ្ញាតឱ្យគ្រួសារដែលមានចំណូលទាបជាច្រើនទទួលបានកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចំនួន ២៦,២ ទ្រីលានរៀល (៦,៥ ពាន់លានដុល្លារអាមេរិក) ដែលក្នុងនោះឥណទានអតិថិជនមានចំនួន ២២,៤ ទ្រីលានរៀល (៥,៤ ពាន់លានដុល្លារអាមេរិក) ដោយមាន ១,៦ លានគណនី។ ឥណទានទាំងនេះ ត្រូវបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចរួមមាន ៖ ក្រុមគ្រួសារមានចំណែក ៣០,៨%  កសិកម្ម ២២,២% ពាណិជ្ជកម្មនិងជំនួញ ២០,៣% សេវាកម្ម ១១,៥% សំណង់ ៧,១%  ដឹកជញ្ជូន ២,៩%  កម្មន្តសាល ២,៩%  និងផ្សេងៗ ២,៣%។ ទន្ទឹមនេះ វិស័យមីក្រូហិរញ្ញវត្ថុបានទទួលប្រាក់បញ្ជើ ៩,២ ទ្រីលានរៀល (២,២ ពាន់លានដុល្លារអាមេរិក) ស្មើនឹង ១,៩ លានគណនី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច