អាជីវកម្មកែច្នៃប័រគ្រាប់ស្វាយចន្ទី ត្បិតថានៅមានទ្រង់ទ្រាយតូច ប៉ុន្តែកំពុងមានការគាំទ្រច្រើនពីអតិថិជន

គ្រាប់ស្វាយចន្ទីកម្ពុជា ជាគ្រាប់ធុញ្ញជាតិមួយប្រភេទដែលមានប្រជាប្រិយភាពខ្ពស់ មានគេចូលចិត្តទទួលទានច្រើន ខណៈដែលប្រមុខរាជរដ្ឋាភិបាលបានដាក់គោលដៅសម្រេចឱ្យបាននូវរហស្សនាមថាជា«អធិរាជស្វាយចន្ទី» នៅពេលខាងមុខនេះ ។ អ្វីដែលជាធ្វើឱ្យគ្រាប់ស្វាយមានប្រជាប្រិយភាព និងតម្លៃលក់នៅលើទីផ្សារខ្ពស់ ក៏ព្រោះគេអាចកែច្នៃធ្វើជាអាហារក្រៀម (គ្រាប់ស្វាយចន្ទី) ធ្វើជាប្រេង ជាពិសេសគេអាចផលិតជាប័រម្យ៉ាង ដែលជាផលិតផលថ្មី សម្រាប់ទទួលទានជាមួយអាហារ និងផ្លែឈើផ្សេងទៀតបានយ៉ាងមានឱជារស ហើយមានប្រយោជន៍ច្រើនចំពោះសុខភាពថែមទៀតផង។

Cashew Butter by Aiden ជាប្រភេទប័រមួយប្រភេទ ដែលកែច្នៃចេញពីគ្រាប់ស្វាយចន្ទីក្នុងប្រទេសកម្ពុជា ផលិតដោយសិប្បកម្មមួយកន្លែងនៅខេត្តសៀមរាប និងកំពុងដាក់លក់ដុំ និងរាយនៅលើទីផ្សារក្នុងស្រុកយ៉ាងទូលាយ មានទាំងនៅផ្សារបែបប្រពៃណី ផ្សារទំនើប និងបណ្តាម៉ាតមួយចំនួនទៀត។

អ្នកស្រី ចន យូម៉ា ជាម្ចាស់សិប្បកម្មកែច្នៃ និងផលិរប័រចេញពីវត្ថុធាតុដើមនៃគ្រាប់ស្វាយចន្ទីកម្ពុជាបានមានប្រសាសន៍ថា ៖

«ខ្ញុំមានគំនិតផលិតប័រគ្រាប់ស្វាយចន្ទីនេះ ដោយសារតែកាលពីដំបូងឡើយ យើងញ៉ាំតែប្រភេទប័រសណ្ដែកដី តែស្រុកយើងមានគ្រាប់ស្វាយចន្ទីច្រើនក៏នឹកឃើញយកមកក្រឡុកធ្វើជាប័រឱ្យដូចប័រសណ្ដែកដីដែរ ហើយវាមានរសជាតិឆ្ងាញ់ ល្អសម្រាប់សុខភាព ក៏បានចាប់ផ្ដើមជាអាជីវកម្មនៅឆ្នាំ២០២៣ ហើយបច្ចុប្បន្នយើងអាចលក់បានប្រមាណ ៥០-៨០គីឡូក្រាមក្នុងមួយខែ»។

អ្នកស្រីបន្ថែមថា៖

«ប័រគ្រាប់ស្វាយចន្ទីនេះយើងមានលក់នៅតាមបណ្ដាផ្សារម៉ាតនានា ក្នុងខេត្តសៀមរាប និងលក់ឱ្យសណ្ឋាគារធំៗ ដោយតម្លៃយើងលក់ ២៥ដុល្លារ ក្នុង១គីឡូក្រាម រីឯតម្លៃនៅតាមម៉ាត ៣ដុល្លារសម្រាប់កំប៉ុងតូច ទម្ងន់៩០ក្រាម និង ៥.៥ដុល្លារ សម្រាប់កំប៉ុងធំ ទម្ងន់ ១៨០ក្រាម»។

ម្ចាស់សិប្បកម្មកែច្នៃក្នុងស្រុករូបនេះបញ្ជាក់ឱ្យដឹងដែរថា ចំពោះផលិតផលប័រគ្រាប់ស្វាយចន្ទី គេអាចទទួលទានដោយផ្ទាល់ជាមួយនំប៉័ង ផ្លែឈើស្រស់ ផ្លែឈើសម្ងួត ឬអាចលាយជាមួយទឹកក្រឡុក ជាគ្រឿងផ្សំលាយទឹកជ្រលក់ និងអាចលាយជាមួយម្សៅធ្វើនំក៏បាន។ ចំណែកចំណុចពិសេសរបស់ប័រគ្រាប់ស្វាយចន្ទីប្រភេទនេះគឺត្រូវបានកែច្នៃ និងផលិតឡើងតាមតាមរូបមន្តផ្ទាល់ខ្លួនរបស់អ្នកស្រីដែលមានសិក្សាស្រាវជ្រាវបែបធម្មជាតិ ដោយមិនមានលាយនូវសារធាតុរក្សាទុក និងអាចរក្សាបានរសជាតិដើម មានប្រយោជន៍ច្រើនសម្រាប់សុខភាព។ នេះជាអ្វីដែលអ្នកស្រីបានលើកឡើង។

អ្នកស្រីបញ្ជាក់ថា ៖

« ត្បិតមិនមានផ្ទុកនូវសារធាតុរក្សាទុក ប៉ុន្តែប័ររបស់យើងអាចរក្សាទុកបាន ១ឆ្នាំ ឬយូរជាងនេះ បើទុកក្នុងទូរទឹកកក គ្រាប់សាច់តែប័រអាចឡើងខាប់ជាងធម្មតាបន្តិច ប៉ុន្តែគុណភាព និងរជាតិនៅរក្សាដដែល ពោលគឺទាំងគុណភាព គុណប្រយោជន៍មិនមានការបាត់បង់នោះទេ ខណៈដែលអតិថិជនដែលគាំទ្រភាគច្រើន គឺជនជាតិបរទេសដែលរស់នៅក្នុងតំបន់ ដែលតែងមកទិញជាប់ជាប្រចាំ»។

ដោយឡែក ពាក់ព័ន្ធនឹងបច្ចេកទេស និងវិធីសាស្ត្រក្នុងការកែច្នៃ ផលិតវិញត្រូវបានរៀបរាប់ប្រាប់ត្រួសៗថា ៖

«ដំបូងយើងយកគ្រាប់ស្វាយចន្ទីទៅដុត ដោយមានលាយជាមួយអំបិលសុខភាព និងប្រេងដូង បន្ទាប់មកយកវាទៅកិនបំបែកឱ្យម៉ដ្ឋល្អ ទើបអាចយកទៅដាក់ក្នុងម៉ាស៊ីនលាយជាមួយនឹងគ្រឿងផ្សំផ្សេងទៀតឱ្យសព្វល្អ ហើយអាចវេចខ្ចប់ដាក់ក្នុងកំប៉ុងជាការស្រេច។ ចំណែកបរិមាណនៃការផលិត យើងផលិតតិចៗជាប្រចាំសម្រាប់ស្តុកទុកប្រមាន ១៥-២០គីឡូក្រាម ឬអាចច្រើនជាងនេះនៅពេលមានភ្ញៀវកម្ម៉ង់ច្រើន»។

យ៉ាងណាមិញ ជាមួយនឹងដំណើរការនៃការកែច្នៃ និងផលិតនេះទៀតសោត អ្នកស្រី ចន យូម៉ា បញ្ជាក់ថា ចំពោះផលលំបាក ភាគច្រើនទាក់ទងនឹងសង្វាក់ផលិតកម្មរបស់សិប្បកម្មនៅមានទ្រងទ្រាយតូច ហើយសម្ភារមិនសូវទំនើប ប៉ុន្តែនៅថ្ងៃខាងមុខ បើមានលទ្ធភាពគ្រប់គ្រាន់ ឬមានដៃគូសហការ អ្នកស្រីនឹងពង្រីកទំហំសិប្បកម្មឱ្យធំជាងបច្ចុប្បន្ន បង្កើនការផលិត ដើម្បីផ្គត់ផ្គង់ទីផ្សារឱ្យបានទូលំទូលាយ នៅទូទាំងក្នុងប្រទេសកម្ពុជា ហើយអាចឈានដល់ការនាំចេញផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *