ក្រសួងកសិកម្ម បានត្រៀមរួចជាស្រេចចំពោះការងារអាទិភាព ផ្តល់ពូជស្រូវ និងគ្រាប់ពូជជូនដល់កសិករ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ឱ្យដឹងថា ក្រសួងបានត្រៀមលក្ខណៈរួចហើយក្នុងការផ្តល់គ្រាប់ពូជស្រូវ និងពូជ​ដំណាំមួយចំនួនទៀតដល់ប្រជាកសិករនៅខេត្តមួយចំនួន ដែលបានទទួលរងគ្រោះដោយសារទឹកជំនន់ ហើយការកំណត់បរិមាណចំនួនគ្រាប់ពូជ ក៏ត្រូវរង់ចាំដល់ទឹកស្រក និងការវាយតម្លៃផលប៉ះពាល់ជាមុនផងដែរ។

ជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានប្រាប់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាមានប្រព័ន្ធស្បៀងបម្រុងសម្រាប់ផ្តល់ជូនដល់ប្រជាកសិករ ប៉ុន្តែការផ្តល់ជូននៅក្នុងកម្រិតណាមួយនោះ ត្រូវរង់ចាំការវាយតម្លៃឱ្យបានច្បាស់លាស់ជាមុន ខណៈដែលទឹកមិនទាន់បានស្រកអស់នៅឡើយទេ។

ជំទាវ អ៊ឹម រចនា បានបញ្ជាក់ថា ៖

«ការផ្តល់ជូននេះទៀតសោត យើងមានប្រព័ន្ធស្បៀងបម្រុងរបស់យើង គឺមានពូជស្រូវ និងពូជដំណាំបន្លែមួយចំនួន ដែលយើងអាចផ្តល់ជូនប្រជាកសិករ ទៅតាមការវាយតម្លៃជាក់ស្តែងក្រោយពេលដែលទឹកស្រក។ គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ជំនន់ទឹកភ្លៀង និងទឹកទន្លេ ដែលបានហក់ឡើងនៅអំឡុងចុងខែកញ្ញាកន្លងទៅ បានចាប់ផ្តើមស្រកវិញជាបណ្តើរៗហើយ ប៉ុន្តែការវាយតម្លៃផលប៉ះពាល់មិនទាន់អាចធ្វើបាននៅឡើយទេ ដរាបណាទឹកមិនទាន់ស្រកអស់»។

ជំទាវ អ៊ឹម រចនា បានបញ្ជាក់ថា ៖

«ក្រសួងកសិកម្ម និងមន្រ្តីនៅតាមមន្ទីរ ក្នុងខេត្តដែលរងផលប៉ះពាល់ដោយ​សារ​ទឹកជំនន់ទាំងអស់ នឹងបន្តតាមដានបន្តទៀត និងរងចាំរហូតដល់ទឹកស្រកទៅអស់ទើបយើងអាចវាយតម្លៃការខូចខាតបាន។ បន្ទាប់ពីវាយតម្លៃការខូចខាតជាក់ស្តែងហើយ យើងកំណត់ពីវិសាលភាពនៃវិធានការឆ្លើយតប និងការអន្តរាគមន៍ណាមួយនៅក្នុងករណីចាំបាច់»។

បើតាមរបាយការណ៍របស់អាជ្ញាធរខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ដំណាំកសិកម្មជិត ៥ ០០០ ហិកតា របស់ប្រជាកសិករនៅខេត្តបាត់ដំបង បានរងនូវផលប៉ះពាល់ពីគ្រោះទឹកជំនន់ ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ ខណៈស្រុកឯកភ្នំ គឺជាស្រុកមួយក្នុងចំណោមស្រុក ក្រុង ចំនួន៩ ដែលកើតមានជំនន់ទឹកភ្លៀង បានទទួលរងនូវផលប៉ះពាល់ខ្លាំងជាងគេ មានរហូតដល់ ជាង ២ ៥០០ហិកតា ។

បើតាមអ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នី គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ជំនន់ទឹកភ្លៀងបានធ្វើឱ្យខេត្តចំនួន៩ រងផលប៉ះពាល់ រួមមាន៖ ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ ត្បូងឃ្មុំ កោះកុង ព្រះសីហនុ ប៉ៃលិន បាត់ដំបង និងខេត្តពោធិ៍សាត់។

ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្មីៗនេះបានគូសបញ្ជាក់ថា ឯកឧត្តម និងប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិ​កម្ម បានទៅធ្វើការត្រួតពិនិត្យលើការប្រមូលផល ការសម្ងួត និងការស្តុកគ្រាប់ស្រូវពូជ ដែលត្រៀម​ទុកជាពូជបម្រុងនៅស្ថានីយផលិតពូជស្រូវព្រៃផ្តៅ ដើម្បីត្រៀមទុកជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយ​សារគ្រោះធម្មជាតិក្នុងការស្តារផលិតកម្មស្រូវ។

ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា ៖

«នៅទូទាំងប្រទេសយើង មានស្ថានីយផលិតគ្រាប់ពូជស្រូវចំនួន៦ កន្លែង និងមានការសហការបន្ថែម ជាមួយសហគមន៍កសិករអ្នកផលិតគ្រាប់ពូជស្រូវ នៅច្រើនកន្លែងថែមទៀតដែលជាផ្នែកសំខាន់មួយនៃប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋា​ភិបាលកម្ពុជា»។

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបណ្ឌិត យ៉ង សាំងកុមារ ក៏បានឱ្យដឹងដែរថា ក្រសួងបានដាក់ពង្រាយនិស្សិតនិងយុវជនស្ម័គ្រចិត្ត ២០០ នាក់ នៅឃុំចំនួន ២០០ ជាឃុំដែលសម្បូរផលិតកម្មស្រូវ ដើម្បីចូលរួមការងារកសាងប្រព័ន្ធពូជសុទ្ធនិងលើកស្ទួយប្រសិទ្ធភាពសេដ្ឋកិច្ចនៃផលិតកម្មស្រូវរបស់គ្រួសារកសិករ។

បណ្ឌិត យ៉ងសាំង កុមារ បានបញ្ជាក់ថា ការពង្រាយមន្រ្តីកសិកម្មឱ្យបានគ្រប់ឃុំនៅទូទាំងប្រទេស គឺជាកិច្ចការសំខាន់បំផុតសម្រាប់គ្រួសារកសិករ និងវិស័យកសិកម្មជាតិទាំងមូល។សម្រាប់មន្រ្តីកសិកម្មនៅតាមឃុំ ក្រសួងនឹងរៀបចំទៅតាមជំនាញរបស់ពួកគេ ដោយអ្នកជំនាញស្រូវដាក់ទៅតំបន់ស្រូវ និងអ្នកជំនាញដំណាំដាក់ទៅតំបន់ដំណាំ តែឥឡូវយើងចាប់ផ្តើមដំបូង ដាក់ជំនាញស្រូវសិន។

សូមបញ្ជាក់ថា គោលនយោបាយដាក់ពង្រាយមន្រ្តីឃុំ ចំនួន១៦០០ នាក់នៅតាមឃុំដែលមានសកម្មភាពកសិកម្មនៅទូទាំង២៥រាជធានី-ខេត្ត ជាគោលនយោបាយអាទិភាពមួយក្នុងចំណោមគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល កម្ពុជាអាណត្តិទី៧ នេះ។ គោលនយោបាយនេះ ត្រូវបានលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អះអាងថា នឹងជួយរក្សាតម្លៃកសិផលរបស់ប្រជាកសិករកម្ពុជា និងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដល់កសិករក៏ដូចជាលើកកម្ពស់វិស័យកសិកម្មកម្ពុជាទាំងមូលផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ