​៦ឆ្នាំចុងក្រោយនេះ ទុនវិនិយោគ​ដែល​បានអនុម័ត​​មានទំហំទឹកប្រាក់ជិត​៤០​ពាន់​លានដុល្លារ​អាមេរិក​

ភ្នំពេញ ៖ គិត​ចាប់ពីឆ្នាំ​២០១៨ ដល់​ដំណាច់ឆ្នាំ២០២៣​ ទុនវិនិយោគ​ដែល​​កម្ពុជាបានអនុម័ត​ឱ្យ​វិនិយោគ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណជិត​៤០​ពាន់លានដុល្លារ​អា​មេ​រិក ដែល​បានបញ្ជាក់ពីទំនុកចិត្ត​ខ្ពស់​ពីសំណាក់​វិ​និ​យោគ​ក្នុង និងក្រៅប្រទេស​មកលើ​បរិយាកា​សវិនិយោគនៅកម្ពុជា។ នេះបើតាម​របាយការណ៍នៅក្នុ​ង​សេច​ក្ដី​ព្រាង​​ច្បាប់​ស្ដីពីហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០២៤ ។

នៅក្នុង​របាយការណ៍​ដដែលនេះឱ្យដឹងថា ​​ទុនវិនិយោគ​ពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២២​ មានទឹកប្រាក់​សរុប​ប្រ​មា​ណ​ ៣២ ៤២៤លានដុល្លារ​អាមេរិក​​ ហើយ​ក្នុង​ឆ្នាំ២០២៣ កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ២៦៨​គម្រោង ដែលមាន​ទុនវិនិយោគចំនួនជិត ​៥ពាន់លានដុល្លា​រអាមេរិក ( ៤,៩​ពាន់​លានដុល្លារ​ ) ។​

គម្រោង​វិនិយោគ​ដែល​មានទឹកប្រាក់​ច្រើន​ជាង​គេ​ក្នុង​រយៈ​ពេល​៦ឆ្នាំចុងក្រោយនេះ គឺក្នុងវិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះ​មានគម្រោង​សាង​សង់ផ្លូវល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ ( រួចរាល់ ) គម្រោងផ្លូវល្បឿនលឿន​ភ្នំពេញ បាវិត ( កំពុង​សាងសង់ ) ​និងគម្រោង​សាងសង់​អគារ​ខ្ពស់ៗ​ ។

នៅមុនវិបត្តិ​កូវីដ ១៩ ពោលគឺ​នៅមុន​ឆ្នាំ២០២០ ការ​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជា​បានឡើង​ដល់​ចំណុច​កំពូល​ទាំង​ការ​វិនិយោគដែល​មាន​ប្រភព​ទុន​នៅ​ក្នុង​ស្រុក​​ និង​ប្រភពទុន​ពី​បរទេស ។ ក្នុងអំឡុងពេលនោះដែរ​ កា​រ​វិនិយោគ​លើវិស័យសំណង់ និងអចលនទ្រព្យ​ក៏​ឃើញថា​មាន​សន្ទុះកើនឡើង​ខ្ពស់​នៅក្នុងអំឡុងឆ្នាំ២០១៨​ និង​ឆ្នាំ២០១៩​ ហើយចាប់ផ្ដើម​មានកា​រថមថយ​បន្តិចម្ដងៗចាប់ពីឆ្នាំ២០២០ គ្រាដែលពិភពលោក​ជួ​ប​ប្រ​​ទះ​​នឹង​ជំងឺ​រាតត្បាត​កូវីដ​១៩ ។​​

ដោយឡែក នៅ​ក្នុងឆ្នាំ២០២៤​នេះដែរ ស្ថានភាព​នៃការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ ត្រូ​វបានអ្នកជំនាញនៃវិស័យ​​អ​ច​​ល​​​​នទ្រ​ព្យមួយចំនួន​ព្យាករថា​ មិនទាន់​មាន​ភាព​ប្រ​សើរ​​​ដូច​មុន​ឆ្នាំ២០២០​នោះឡើយ​ ដោយ​សារតែ​ស្ថានភាព​នៃ​​វិបត្តិ​សកល​នៅមិនទាន់​បានបញ្ចប់ទាំងស្រុ​ង​ ហើយ​ប្រទេស​ដែលជា​ប្រភពទុន​សំខាន់​របស់​កម្ពុជា​ក៏​​នៅ​​តែ​​មិន​​ទាន់មានភាពប្រសើរ​នៅឡើយដែរ ។

លោក​ ប៉ូ អ៊ាវគង់​ អគ្គនាយក​ក្រុមហ៊ុន​ Advance Real Estate បានមានប្រសាសន៍នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ​នេះឱ្យថា ​សម្រាប់ឆ្នាំ២០២៤​នេះ ដោយសារតែទើប​ចាប់​ផ្ដើម​​បាន​ប៉ុន្មានថ្ងៃប៉ុណ្ណោះ ដូច្នេះ​យើងអត់ទាន់ដឹង​ថា​វានឹង​មានការប្រែប្រួលយ៉ាងណា​ទេ  ។​ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ដើមឆ្នាំនេះ វានៅមានចំហាយ​សល់ពីឆ្នាំ២០២៣​​កន្លងមកនៅឡើយ​ដូច្នេះហើយវាមិនអាចប្រែប្រួល​បានលឿននោះទេ ។ ស្ថានភាព​នៃការ​វិនិយោគ​នៅកម្ពុជា​អាច​នឹង​ប្រែប្រួល​ខុសពីឆ្នាំ២០២៣​ នៅ​ពាក់​កណ្ដាល​ឆ្នាំ២០២៤​ ។ ពេលនោះទើបគេអាច​ដឹងថា​ស្ថានភាព​នៃការ​វិនិយោគ​នៅកម្ពុជា​មាន​ការផ្លាស់​ប្តូ​​រ​យ៉ាងណា​នោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កំពង់ធំកំណត់ចក្ខុវិស័យ​ ​៥​ ​ឆ្នាំ​ ប្រែក្លាយ​មូលដ្ឋាន​កសិកម្ម​ទៅជា​មជ្ឈមណ្ឌល​កសិ-​ឧស្សាហកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ខេត្ត​កំពង់ធំ​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ​២០២៦​-​២០៣០​ ​ដោយ​កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្ត​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើកសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម ​ដើម្បី​បង្កើន​ការ​កែច្នៃ​ តម្លៃ​បន្ថែម​ ការ​វិនិយោគ​ ​និង​ប្រាក់​ចំណូល​របស់​ប្រជាជន

ក្រុមហ៊ុន​រុស្ស៊ី​ ​GAZ​ ​Group​ ​បង្ហាញ​ផែនការ​វិនិយោគ​ផលិត​រថយន្ត​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​រុស្ស៊ី​ ​GAZ​ ​Group​ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​ ​ដោយ​គ្រោង​ស្វែងរក​ទីតាំង​សម្រាប់​បង្កើត​រោងចក្រ​ផលិត​រថយន្ត​ ​និង​គ្រឿង​បន្លាស់​យានយន្ត ​ខណៈ​ក្រុមហ៊ុន​មើលឃើញ​កំណើន​តម្រូវការ​រថយន្ត​នៅ​កម្ពុជា​ ​និង​សក្តានុពល​សម្រាប់​ការ​ផលិត​នៅ​ទីនេះ​

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ