កសិករគួបង្វែរពីការធ្វើស្រែលក្ខណៈគ្រួសារ មកដាំដំណាំចម្រុះដែលកំពុងមានតម្រូវការទីផ្សារ

សៀមរាប ៖ វិស័យកសិកម្មនៅកម្ពុជានៅតែដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ជាពិសេសសំដៅលើការរៀនរស់ក្នុងបរិបទនេះ ដោយប្រជាកសិករមួយចំនួនបានផ្លាស់ប្ដូរទម្លាប់ពីការដាំដុះបែបកសិកកម្មប្រពៃណីតែមួយមុខទៅជាការដាំដំណាំចម្រុះ ឬប្ដូរដីពីការប្រើប្រាស់សម្រាប់ធ្វើស្រែ ទៅជាដីដាំដំណាំយុទ្ធសាស្ត្ររបស់សហគមន៍។

លោក អេង ថុង ប្រធានសហគមន៍កសិកម្ម «សំបូរមានជ័យ» បានលើកឡើងពីយុទ្ធសាស្ត្ររបស់សហគមន៍ និងបង្ហាញពីទិសដៅរួម គាំទ្រនូវដល់ការដាំដុះដំណាំចម្រុះ ដែលមានផលប្រយោជន៍ច្រើនជាងការដាំដំណាំតែមួយមុខតាមទម្លាប់ប្រពៃណី និងងាយរងហានិភ័យ។

លោក អេង ថុង បានប្រាប់ AMS​ ថា មានប្រជាជនក្នុងសហគមន៍មិនតិចជាង 20 គ្រួសារនោះទេ ដែលបានផ្លាស់ប្ដូរដីដែលធ្លាប់ធ្វើស្រែទៅជាការដាំដំណាំបន្លែ និងស្លឹកគ្រៃវិញ ដោយក្នុងនោះទំហំដីដែលត្រូវបានផ្លាស់ប្ដូរមានចាប់ពីកន្លះហិកតាឡើងទៅ។

ប្រធានសហគមន៍រូបនេះបានបញ្ជាក់ថា ៖

“ការសម្រេចចិត្តរបស់ពួកគាត់ គឺដោយសារការដាំដំណាំស្លឹកគ្រៃ ជាធម្មតា១ ហិកតាបានផលពី ១៥ ទៅ ២០ តោន​ ដោយបច្ចុប្បន្នស្លឹកគ្រៃ មានតម្លៃបោះដុំចូលទីផ្សារ គឺមានតម្លៃពី ៨០០-១២០០ រៀលក្នុងមួយគីឡូក្រាម”

លោកបន្តថា ៖។

“ខ្ញុំសូមលើកឧទាហរណ៍ ចំពោះគ្រួសារលោក ប៉ុន អុន ដែលមានដីត្រឹមដីកន្លះហិកតា និងធ្លាប់ធ្វើស្រូវបានទទួលបានកម្រៃចំនួន ត្រឹម៤លានរៀល ប៉ុន្តែក្រោយពេលគាត់ប្ដូរមកដាំស្លឹកគ្រៃ គឺគាត់ទទួលផលបានរហូតដល់ទៅដល់ជិត ៧លានរៀល។ សព្វថ្ងៃនេះ នៅក្នុងសហគមន៍បានដាំស្លឹក​គ្រៃនៅលើផ្ទៃដីសរុបចំនួន ៥០ហិកតា ដែលប្រមូលផលជាបន្តបន្ទាប់ គឺនាំចេញទៅកាន់ទីផ្សារក្នុងស្រុកចំនួន ពី ៦- ៧តោនក្នុងមួយថ្ងៃ ដែលពីមុននាំចេញត្រឹមតែ៣ តោនប៉ុណ្ណោះក្នុងមួយថ្ងៃ”

លោក ប៊ួយ កេង ជាអនុប្រធាសហគមន៍ និងជាអ្នកបានប្ដូរដីពីការធ្វើស្រែមកធ្វើការដាំដំណាំវិញនោះបានប្រាប់ថា ៖ ។

“កាលពីមុន ខ្ញុំមានបំណងធ្វើស្រែ ឬធ្វើស្រូវពូជ តែដោយសារបញ្ហាទឹក(ក្បាលហុងទឹក) ផ្ដល់ឱ្យពុំគ្រប់គ្រាន់ ទើបប្ដូរមកដាំស្លឹកគ្រៃវិញ ហើយក៏ស្របតាមយុទ្ធសាស្ត្ររបស់សហគមន៍ដែរ ម៉្យាងទៀតបើប្រៀបធៀបចំណូលពីការធ្វើស្រែ និងការដាំស្លឹកគ្រៃ គឺទីផ្សារស្លឹកគ្រៃឲ្យផលច្រើនជាង”

លោកបានបញ្ជាក់ថា ៖ ។

“ដោយសារបញ្ហាខ្វះខាតទឹក យើងចាំបាច់ត្រូវប្ត្តូរដីមកដាំស្លឹកគ្រៃវិញ ហើយការប្ដូរដីមកដាំស្លឹកគ្រៃ ឃើញថាបានផលចំណេញច្រើន ហើយមិនត្រូវការទឹកច្រើនឡើយ រីឯកា​រ​​​​ធ្វើស្រែវាចោទចំពោះបញ្ហាទឹក ជាបញ្ហាប្រឈមខ្លាំង”

ទោះជាយ៉ាងណា លោក ប៊ួយ កេង ក៏បានបង្ហាញពីក្តីបារម្ភផងដែរថា ស្លឹកគ្រៃបានផលច្រើន ប៉ុន្តែត្រូវការថែទាំ និងប្រើជីខ្លាំង ដែលជាចំណាយថ្លៃដើមខ្ពស់របស់អ្នកដាំ ខណៈអ្នកផ្គត់ផ្គង់ក៏កាន់តែមានចំនួនច្រើនដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ