ភ្នំពេញ ៖ រហូតមកដល់ពេលនេះ គ្រប់បណ្តាប្រទេសនៅលើពិភពលោក បាន និងកំពុងចាប់ផ្ដើមសម្របខ្លួនបណ្ដើរៗ ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ ជាមួយយុទ្ធសាស្ត្រផ្សេងៗគ្នា ដើម្បីញុំាងឲ្យសេដ្ឋកិច្ចមានដំណើរការ និងរឹងមាំឡើងវិញជាប្រក្រតី។

ដោយឡែក សម្រាប់តែកម្ពុជា ថ្វីត្បិតតែមិនមែនជាប្រទេសអភិវឌ្ឍន៍ និងជឿនលឿន តែយ៉ាងហោចណាស់ ថ្នាក់ដឹកនាំប្រទេសដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការធានានិរន្ដភាពសេដ្ឋកិច្ចមិនឲ្យដួលរលំ។ ផ្ទុយទៅវិញ ប្រទេសតូចដែលកំពុងអភិវឌ្ឍន៍មួយនេះបានងើបឡើង និងកំពុងដើរឆ្ពោះទៅរកអ្វីដែលហៅថាភាពរឹងមាំ។

ភាពរឹងមាំរបស់សេដ្ឋកិច្ចកម្ពុជាតាមរយៈវិបត្តិកូវីដ-១៩ ដែលត្រូវបានផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាព្រឹកថ្ងៃទៅ២២ ខែធ្នូ ឆ្នាំ២០២១ រួមមាន៨ចំណុចសំខាន់ៗដូចជា ៖
• ទី១ កម្ពុជាទទួលបានការកសាងសមត្ថភាពក្នុងវិស័យសុខាភិបាលដែលបានឆ្លើយតបយ៉ាងរហ័សទាន់ពេលទៅនឹងស្ថានភាពនៃវិបត្តិនេះ
• ទី២ ជញ្ជីងទូទាត់របស់កម្ពុជានៅមានភាពល្អប្រសើរក្នុងកម្រិតមួយ បើទោះបីជាវាមិនមែនជាភាពល្អប្រសើរជាងពេលមុនៗក៏ដោយ
• ទី៣ លទ្ធផលនៃការប្រមូលចំណូលនៅមានលក្ខណៈល្អប្រសើរជាងការប៉ានស្មាន ថ្វីត្បិតមានការព្រួយបារម្ភបន្តិចបន្តួចនៅពេលដែលធ្វើការវាយតម្លៃអំពីផលប៉ះពាល់នៃជំងឺកូវីដទៅលើសកម្មភាពសង្គម សេដ្ឋកិច្ច ធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងចំណូល។ ប៉ុន្តែយ៉ាងណា កម្ពុជាមានផែនការក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ក៏ដូចជាការចាត់វិធានការបានទាន់ពេល
• ទី៤ បើពិនិត្យទៅលើស្ថានភាពបំណុលសាធារណៈ របស់កម្ពុជាវិញ គឺនៅមានលក្ខណៈល្អប្រសើរ ថែមទាំងអាចមានលំហសម្រាប់កៀរគរហិរញ្ញប្បទានបន្ថែមទៀតផង
• ទី៥ សំដៅពិនិត្យទៅលើវិស័យហិរញ្ញវត្ថុ ដែលកម្ពុជានៅមិនទាន់ឃើញសញ្ញាណាមួយដែលបង្ហាញអំពីហានិភ័យខ្ពស់នៅឡើយ
• ទី៦ ផ្ដោតសំខាន់ទៅលើវិស័យកសិកម្ម ដោយសង្កេតឃើញថា វិស័យនេះមានសក្កានុពលខ្ពស់ក្នុងការជួយទ្រទ្រង់ ជាពិសេស គឺធានាបាននូវសន្តិសុខស្បៀង ចូលរួមគាំទ្រកំណើន ហើយមួយផ្នែកទៀត គឺបានស្រូបយកអ្នកដែលអត់ការងារធ្វើ។ វិបត្តិកូវីដ១៩នេះ បានធ្វើឲ្យប៉ះពាល់ដល់ធុរកិច្ច និងការងាររបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដូច្នេះវិស័យកសិកម្មបានចូលរួមចំណែកយ៉ាងធំនៅក្នុងវិបត្តិកូវីដ១៩
• ទី៧ កម្ពុជាបានធ្វើសមាហរណកម្មសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ខ្លួនទៅក្នុងទីផ្សារសកល តំបន់ តាមរយៈយន្ដការទ្វេភាគី យន្ដការពហុភាគី ដែលមានន័យថា សមាហរណកម្មរបស់កម្ពុជាទៅកាន់ពិភពលោកមានលក្ខណៈទូលំទូលាយ • ទី៨ ភាពខ្លាំងរបស់កម្ពុជា គឺការចាប់យកឌីជីថល ខណៈដែលបច្ចេកវិទ្យាឌីជីថលនេះគឺមាននិន្នាការកើនឡើងខ្លាំង ហើយជាការល្អដែលកម្ពុជាបានចាប់ផ្ដើមប្រើប្រាស់ឌីជីថល ព្រោះផ្នែកនេះបានចួលរួមចំណែកយ៉ាងធំនៅក្នុងការធានាបាននូវនិរន្តភាព សកម្មភាពសេដ្ឋកិច្ច ព្រមទាំងបង្កលទ្ធភាពឲ្យការងារមួយចំនួនអាចបន្តរស់បានផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content