វិស័យមីក្រូហិរញ្ញវត្ថុចូលរួមសម្រាលបន្ទុកពលរដ្ឋរងគ្រោះក្នុងជម្លោះតាមព្រំដែន និងកងទ័ពជួរមុខ

ភ្នំពេញ៖ គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរួមគ្នាបរិច្ចាគជាថវិកា ព្រមទាំងសម្ភារៈសុខាភិបាលក្នុង «មូលនិធិគាំទ្រកងទ័ពជួរមុខ និងប្រជាជនជម្លៀសពីលំនៅដ្ឋាន» ដើម្បីចូលរួមសម្រាលបន្ទុកដល់បងប្អូនជនភៀសសឹក និងយោធិនដែលកំពុងឈរជើងនៅសមរភូមិមុខ។

តាមរយៈការចូលរួមរបស់គ្រឹះស្ថានសមាជិកបុគ្គលិកក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងសាធារណជន មូលនិធិរបស់សមាគមទទួលបានថវិកាបរិច្ចាគសរុបចំនួន ៦៦​ ៤៤៧, ៧១ដុល្លារអាម៉េរិក (ប្រាំមួយម៉ឺនប្រាំមួយពាន់បួនរយសែសិបប្រាំពីរដុល្លានិងចិតសិបមួយសេន) និងសម្ភារៈសុខាភិបាលចំនួន៦កេស។ មូលនិធិនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់វិស័យមីក្រូហិរញ្ញវត្ថុក្នុងការរួមសុខទុក្ខជាមួយកងទ័ព និងប្រជាជនក្នុងពេលវេលាដ៏លំបាកនេះ។

សមាគមបានបរិច្ចាគថវិកាពីក្នុងមូលនិធិចំនួន ១៣ ០០០ដុល្លារអាម៉េរិកជូនដល់ការផ្តួចផ្តើមសាងសង់​ផ្ទះ​ជូនក្រុមគ្រួសាររបស់យោធិនពលីរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត។ ថវិកាចំនួន ១៥ ០០០ដុល្លារអាម៉េរិកទៀតសមាគមបានបរិច្ចាគជូនមូលនិធិព្រំដែនរបស់ធនាគារជាតិនៃកម្ពុជាដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការគាំទ្រដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារយោធិនពលី។ សម្រាប់មូលនិធិដែលនៅសល់ សមាគមបានប្រើប្រាស់សម្រាប់ទិញស្បៀង និងបរិច្ចាគជាថវិកាជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ រដ្ឋបាលខេត្តព្រះវិហារ និងកងពលធំអន្តរាគមន៍លេខ៣ នៃខេត្តព្រះវិហារក្នុងបរិមាណគិតជាទឹកប្រាក់ស្មើគ្នា រួមទាំងសម្ភារៈសុខាភិបាលទទួលបានពីការបរិច្ចាគផងដែរ។

ពិធីប្រគល់ និងទទួលអំណោយដែលធ្វើឡើងនៅ ៣ទីតាំងផ្សេងៗគ្នា ចាប់ពីថ្ងៃទី0១ ដល់ទី0៣ ខែតុលា ឆ្នាំ២០២៥ មានការចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តមានជ័យ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឧត្តមសេនីយ៍ទោ សំ សៀ មេ​​​បញ្ជា​ការរងកងពលធំអន្តរគមន៍លេខ៣នៃខេត្តព្រះវិហារ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល​​សមាគម    មីក្រូហិរញ្ញវត្ថុ តំណាងគ្រឹះស្ថានសមាជិក និងក្រុមការងារសមាគម។ ក្នុងពិធីនេះដែរក៏មានការចូលរួមពីសមាគមធនាគារនៅកម្ពុជាផងដែរ ដែលតំណាងដោយអ្នកស្រី​ ផល ​ឆាមល៍​ធានី​ អគ្គ​លេខា​ធិការ​សមាគមធនាគារនៅកម្ពុជា និងក្រុមការងាររបស់សមាគម ដោយបាននាំយកអំណោយជាស្បៀង អាវភ្លៀង និងអង្រឹងជូនដល់អាជ្ញាធរទាំង៣។

ថ្លែងក្នុងពិធីប្រគល់ និងទទួលអំណោយ លោកជំទាវ ឌិត នីតា បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់សមាគម ក៏ដូចជាវិស័យទាំងមូលក្នុងការចូលរួមចំណែកដល់ការសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល និងអនុវត្តវិធានការ សេចក្តីណែនាំ និងបទប្បញ្ញត្តិផ្សេងៗ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា រួមទាំងការរៀបចំឥណទានឡើងវិញដើម្បីសម្រាលបន្ទុករបស់ប្រជាពលរដ្ឋជួបការលំបាក​ផ្នែកហិរញ្ញវត្ថុ បងប្អូនពលករដែលវិលត្រលប់មកពីប្រទេសថៃ កងទ័ពកំពុងប្រតិបត្តិការនៅសមរភូមិមុខ និងយោធិនរងរបួសពីការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃ។ លោកជំទាវបានបន្ថែមថា៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាសមាជិករបស់សមាគមទាំងពីរក៏បានលុបបំណុលទាំងស្រុងជូនដល់ក្រុមគ្រួសារយោធិន​ពលីថែមទៀតផង។

លោកជំទាវ ឌិត នីតា បានមានប្រសាសន៍ថា៖

«វិស័យធនាគារ និងហិរញ្ញវត្ថុ នៅតែប្តេជ្ញាចិត្តក្នុងការជួយលើកកម្ពស់ជីវភាពប្រជាជនតាមរយៈការផ្តល់ដើមទុនដែលមានអត្រាការប្រាក់សមរម្យជូនដល់បងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះដែរ យើងបាន និងកំពុងប្រឹងប្រែងពង្រឹងវិស័យរបស់យើងតាមរយៈការដាក់ចេញវិធានការជាច្រើនរួមទាំងកិច្ចសន្យាឥណទាន ដែលមានលក្ខណៈស្តង់ដារ មានភាពសាមញ្ញ និងតម្លាភាព ការពង្រឹងកិច្ចការពារអតិថិជន ដើម្បីជួយឱ្យវិស័យរីកចម្រើនប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព»។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចុះជួបប្រធានសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានប្រតិបត្តិការក្នុងខេត្តបន្ទាយមានជ័យ ឧត្តមានជ័យ និងខេត្តព្រះវិហារ ដើម្បីស្វែងយល់ពីផលប៉ះពាល់ បញ្ហាប្រឈម តម្រូវការ និងសំណូមពរនានារបស់គ្រឹះស្ថាន និងអតិថិជន ហើយលោកជំទាវ ក៏បានសង្កត់ធ្ងន់នូវភាពចាំបាច់ក្នុងរក្សាឱ្យបាននូវក្រមសីលធម៌ វិជ្ជាជីវៈ និងកិច្ចការពារអតិថិជនដើម្បីធានាបាននូវនិរន្តភាពរបស់វិស័យ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានសមាជិកប្តេជ្ញាចូលរួមឱ្យអស់ពីពលទ្ធភាព គាំទ្រកងទ័ពកម្ពុជាក្នុងបេសកកម្មការពារបូរណភាពទឹកដី និងសម្រាលបន្ទុកដល់បងប្អូនជនភៀសសឹក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុន​ ២០​-​៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

ចិញ្ចឹម​ត្រី​ឆ្ដោ​ជួយ​​គ្រួសារ លោក​ នី ​ប្រុស ​រក​ចំណូល​ជិត​ ៤ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 11/09/2026

ការ​ចិញ្ចឹម​ត្រី​ឆ្ដោ​បាន​ក្លាយជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​គ្រួសារ​កសិករ​មួយ​នៅ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​ ​ដោយ​អាច​ប្រមូល​ផល​បាន​ពី​ ​១០​ ​ទៅ​ ​១៥​ តោន​ក្នុង​មួយ​ឆ្នាំ​ ​និង​រក​ប្រាក់​សរុប​ជិត​ ៤ ម៉ឺន​ដុល្លារ​ ​ក្នុង​នោះ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​សុទ្ធ​ប្រមាណ​ ២ ម៉ឺន​ដុល្លារ ​បន្ទាប់ពី​កាត់​កង​ចំណាយ​ផ្សេង​ៗ

លោក Trump សន្យាចែកលុយឱ្យពលរដ្ឋម្នាក់ ៥០០០ ដុល្លារ ពេលឈ្នះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/09/2026

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាយ៉ាងភ្ញាក់ផ្អើលមួយដល់ពលរដ្ឋដោយថ្លែងថា លោកនឹងផ្តល់ប្រាក់លើកទឹកចិត្ត ដែលហៅថា «Trump Dividend» ចំនួន ៥០០០ ដុល្លារ ជូនដល់ប្រជាពលរដ្ឋអាមេរិកាំងពេញវ័យគ្រប់ៗរូបប្រសិនបើគណបក្សសាធារណៈ អាចបន្តគ្រប់គ្រង និងរក្សាកៅអីភាគច្រើនក្នុងសភាទាំងពីរនាពេលបោះឆ្នោតពាក់កណ្តាលអាណត្តិ អំឡុងខែវិច្ឆិកាខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយន​ភណ្ឌ​ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយចំនួន​នៅ​អាស៊ី ​រួម​មាន​ ​វៀតណាម ​ឥណ្ឌា ​ប៉ាគីស្ថាន ​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​បង់​ក្លាដេស ​និង​ឡាវ​

វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

វៀតណាម ​និង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ដាក់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់​ ​១៥​ ​ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក

បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/09/2026

បរទេស ៖ ប្រមុខរដ្ឋាភិបាលឥណ្ឌា កំពុងព្យាយាមរុញច្រានយុទ្ធសាស្ត្រផលិតបន្ទះឈីបរបស់ខ្លួនឱ្យកាន់តែធំជាងមុន ដោយមិនត្រឹមតែផ្តោតលើការផលិតឈីបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រប់គ្រងលើខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលនៅក្នុងប្រទេសផងដែរ។ យោងតាមអត្ថបទដែលបានចេញផ្សាយដោយកាសែត Novinata បានឲ្យដឹងថា គោលដៅចម្បង គឺកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស និងប្រែក្លាយខ្លួនទៅជាប្រទេសនាំមុខគេមួយក្នុងវិស័យបច្ចេកវិទ្យាដ៏សំខាន់នេះ។ បច្ចុប្បន្ន បន្ទះឈីប គឺជាបេះដូងនៃបច្ចេកវិទ្យាទំនើបៗជាច្រើន ដូចជា ទូរស័ព្ទស្មាតហ្វូន រថយន្ត ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)និងកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់។

កម្មវិធី ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក កំពុងបន្តបេសកកម្មយ៉ាងសកម្មក្រោមកិច្ចគាំទ្រពីរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ Cambodia Travel Match ២០២៦ (CTM) ជាកម្មវិធីដ៏សំខាន់មួយសម្រាប់ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកទិញទេសចរណ៍អន្តរជាតិ និងអ្នកលក់ទេសចរណ៍ក្នុងស្រុក ដើម្បីពង្រីកបណ្តាញអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងសកល។ នៅក្នុងសប្ដាហ៍នេះ ចាប់តាំងពីថ្ងៃទី ៦ -១២ ខែកញ្ញា ឆ្នាំ២០២៦

តម្លៃប្រេងឆៅឡើថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី អុីរ៉ង់ និងអាម៉េរិក វាយប្រហារគ្នាក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៣,៤ ភាគរយដែលកើនដល់ ១០១.២១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate ឡើងថ្លៃ ៣,២៥ ភាគរយដែលកើនដល់ ៩៦.០៥ ដុល្លារក្នុងមួយបារ៉ែល

ឧបនាយករដ្ឋមន្ត្រី​​សាយ ​សំអាល់​៖​ ការ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ ​ជា​គន្លឹះ​ទាក់ទាញ​វិនិយោគិន ​និង​ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ឧប​នាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ ​ឯកឧត្តម​ ​សាយ ​សំអាល់ ​បាន​លើកឡើង​ថា​ ​ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​សុទ្ធតែ​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខុស​ៗ​គ្នា​


Leave a Reply

Your email address will not be published.Required fields are marked *