ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបញ្ជាក់ថា កញ្ចប់ថវិកាកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់ចំនួន ៥០ លានដុល្លារអាមេរិក ដំណាក់កាលទី២ ដែលរាជរដ្ឋាភិបាលផ្តល់ជូនធនាគារ ARDB នឹងគាំទ្រដល់ប្រជាពលរដ្ឋដែលផ្តោតសំខាន់លើការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃ ផលិតផលកសិកម្មជាដើម ជារួមគឺវិស័យកសិកម្ម និងវិស័យកសិ-ឧស្សាហកម្ម ។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក) បានថ្លែងថា ក្នុងអំឡុងពេលដែលស្ថានភាពសេដ្ឋកិច្ចជាតិប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ និងស្ថិតក្នុងដំណាក់កាលស្ដារសេដ្ឋកិច្ច ARDB នៅតែបន្តការគាំទ្រការផ្ដល់ឥណទានកសិកម្មយ៉ាងសកម្មក្នុងគោលដៅរក្សាលំនឹងអាជីវកម្មរបស់ SME ក្នុងវិស័យកសិកម្ម តាមរយៈប្រភពទុននៃកម្មវិធីហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី១ គាំទ្រដល់ការដាំបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែ ច្នៃផលិតផលកសិកម្ម។

ឯកឧត្តម កៅ ថាច បានបញ្ជាក់ថា ដើម្បីបន្តជួយគាំទ្រផ្តល់ឥណទានកសិកម្មក្នុងអត្រាការប្រាក់សម្បទានដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកសិកម្ម កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ រាជរដ្ឋាភិបាល តាមរយៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់ថវិកាកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់ចំនួន ៥០ លានដុល្លារអាមេរិក ដំណាក់កាលទី២ ដល់ ARDB សម្រាប់ប្រើប្រាស់លើការផ្តល់ហិរញ្ញប្បទានផ្ទាល់ (Direct Lending) និងសម្រាប់កម្មវិធីសហហិរញ្ញប្បទានចែករំលែកហានិភ័យជាមួយ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅគាំទ្រដល់ការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការកែច្នៃ ផលិតផលកសិកម្ម ព្រមទាំងឥណទានគាំទ្រដល់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្មក្នុងវិស័យ មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី។
ឯកឧត្តថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹងផងដែរថា មានម្ចាស់អាជីវកម្មជាច្រើនបានដាក់ស្នើសុំកម្ចី បន្ទាប់ពីការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវនូវមូលនិធិចំនួន ៥០ លានដុល្លារបន្ថែម ក្នុងដំណាក់ទី២ របស់រាជរដ្ឋាភិបាល ផ្តល់ជូនធនាគារ ARDB ខណៈដែលនៅពេលបច្ចុប្បន្ននេះ ARDB កំពុងបន្តផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសនេះ ជាបន្តបន្ទាប់ដល់សហគមន៍កសិកម្ម កសិករ និងម្ចាស់អាជីវកម្ម ដើម្បីលើកស្ទួយការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម ការដាំដុះបន្លែផ្លែឈើ និងការកែច្នៃផលិតកសិកម្ម។
សម្រាប់ការផ្តល់ឥណទាន ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន ក្នុងដំណាក់កាលទី២នេះ ARDB នឹងផ្តល់សេវាកម្មឥណទានលឿនជាងមុន ក្នុងអត្រាការប្រាក់ទាប៥% សម្រាប់ទុនបង្វិល និង៥.៥%សម្រាប់ទុនវិនិយោគ ដោយពេលបច្ចុប្បន្ន ធនាគារមានការិយាល័យចល័ត នៅតាមបណ្តាខេត្តជាច្រើន ដើម្បីបង្ខិតការផ្តល់សេវារបស់ធនាគារ ទៅដល់អតិថិជនបានលឿនរហ័ស និងបានកាន់តែច្រើនជាង។ សូមបញ្ជាក់ថា រដ្ឋាភិបាលសម្រេចបន្ថែមមូលនិធិចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដើម្បីផ្ដល់ការគាំទ្របន្ថែមដល់វិស័យ SMEs វិស័យកសិកម្ម និងវិស័យកសិ-ឧស្សាហកម្ម កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២២៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content