វិធីសាមញ្ញៗចំនួន ៦ ក្នុងការសន្សំប្រាក់សម្រាប់ទិញផ្ទះ

ផ្ទះ ជាប្រភេទអចលនទ្រព្យដែលមានតម្លៃថ្លៃ ដូច្នេះហើយនៅពេលមានបំណងចង់ទិញត្រូវទាមទារឱ្យមានការរៀបចំផែនការសន្សំឱ្យច្បាស់​លាស់ទើបអាចសម្រេចគោលដៅនេះបាន ខណៈដែលអ្នកជំនាញបានបង្ហាញពីគន្លឹះ និងវិធីសាស្ត្រងាយៗ និងសាមញ្ញចំនួន៦ ដែលមានប្រសិទ្ធភាព។

 គន្លឹះសំខាន់ៗទាំង៦យ៉ាងក្នុងការគ្រប់គ្រងការចាយវាយ និងសន្សំប្រាក់សម្រាប់សម្រេចក្ដីប្រាថ្នារួមមាន ៖

១. កំណត់ប្រភពចំណូលឱ្យបានច្បាស់លាស់ ៖ ការកំណត់ប្រភពចំណូល គឺជាជំហានដ៏សំខាន់បំផុតមួយនៅពេលកំណត់គោលដៅហិរញ្ញវត្ថុ​វាជួយអ្នកឱ្យដឹងថាលុយរបស់អ្នកមកពីណា និងចំណាយទៅលើអ្វីខ្លះ ដូច្នេះ អ្នកអាចបែងចែក​លុយរបស់អ្នកបានកាន់តែល្អ។ សំខាន់បំផុត ការដឹងច្បាស់ពីចំណូល គឺមានភាពងាយស្រួលសម្រាប់អ្នកក្នុងការកាត់បន្ថយការចំណាយដែលមិនចាំបាច់។

២. សន្សំពីចំណុចតូចៗ ៖ អ្វីក៏ដោយ គឺកើតចេញពីចំណុចតូចៗបូកបញ្ចូលគ្នាជាប្រចាំទើបអាចកកើតបានជាសមិទ្ធផលធំមួយ​បាន ដោយក្នុងនោះវិធីដែល​អ្នកអាច​កាត់បន្ថយការចំណាយបានគឺការទិញទំនិញដោយបញ្ចុះតម្លៃ ឬជាដុំ និងការកាត់បន្ថយ​ការចំណាយ​ទៅលើការ​កម្សាន្ដ​ជាដើម។ ការកាត់បន្ថយការចំណាយទៅលើរបស់ទាំង​នេះ ច្បាស់ណាស់ថាវាមិនមែនជារឿងដែលងាយស្រួលនោះទេ ​ ប៉ុន្តែវាអាចជួយ​អ្នក​សន្សំបានរាប់រយដុល្លារក្នុងមួយខែប្រសិនបើធ្វើបានត្រឹមត្រូវ។

៣. សងបំណុល ៖ បំណុលអាចរារាំងដំណើរនៃការសន្សំរបស់អ្នក ដូច្នេះហើយ រឿងដែលត្រូវធ្វើមុននឹងចាប់ផ្ដើមសន្សំ​ គឺអ្នកត្រូវសង​បំណុល​ឱ្យរួចរាល់។

៤. បង្កើនប្រាក់ចំណូលពីការងារចម្បងរបស់អ្នក ៖ ពេលខ្លះ ការកាត់បន្ថយការចំណាយក្នុងគ្រួសាររបស់អ្នកមិនគ្រប់គ្រាន់ទេ ការស្វែងរក​វិធី​ដើម្បីរក​លុយ​បានច្រើនក៏មានប្រយោជន៍ផងដែរ។ ត្រង់ចំណុចនេះ អ្នកអាចពិចារណាក្នុងការចចារឱ្យមានការតម្លើងប្រាក់ឈ្នួល ឬស្វែងរក​ការងារ​ធ្វើបន្ថែមដើម្បីបង្កើនចំណូល។

៥. រកមើលវិធីផ្សេងទៀតដើម្បីរកប្រាក់ចំណូលក្រៅពីការងារប្រចាំថ្ងៃរបស់អ្នកក៏មានវិធីដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នកផ្សេងទៀតដែរ។ ស្របទៅនឹងសម័យកាលអ៊ីនធឺណេតដូចបច្ចុប្បន្ននេះទៀត អ្នកអាចរកកម្រៃបានពីវាដោយមិនប៉ះពាល់ដល់ការងារស្នូលរបស់អ្នក។៦. រៀបចំផែនការបន្ថែម ៖ ក្រៅពីការកាត់បន្ថយការចំណាយទាំងអស់នេះហើយ អ្នកនឹងត្រូវរៀបចំផែនការសម្រាប់ការ​ចំណាយផ្សេង​ទៀត​មួយចំនួនដែលពាក់ព័ន្ធនឹងការទិញផ្ទះ។ ជាក់ស្ដែង អ្នកមិនត្រឹមតែត្រូវចំណាយលើការទិញផ្ទះតែមួយមុខនោះទេ អ្នកនឹងត្រូវការធ្វើឯកសារ ប្លង់នានា ជួសជុលបន្ថែម ឬទិញគ្រឿងសង្ហារឹមដាក់ផ្ទះជាដើម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី