ស្វែងយល់វិធីសាស្ត្រចំនួន ៥ ដើម្បីការពារខ្លួនពីការឆបោកប្រាក់តាមការបញ្ជាទូរសព្ទពីចម្ងាយ

ភ្នំពេញ ៖ ធនាគារ អេស៊ីលីដា បានបង្ហាញពីវិធីសាស្ត្រការពារខ្លួនចំនួន ៥ ដើម្បីកុំឱ្យធ្លាក់ចូលអន្ទាក់នៃការឆបោកប្រាក់តាមការបញ្ជាទូរសព្ទពីចម្ងាយ (Wireless Pairing) បន្ទាប់ពីមានករណីលេចឡើងពាក់ព័ន្ធល្បិចឆបោកថ្មីនេះ​ដោយការប្រើប្រាស់វិធីសាស្ត្រវិស្វកម្មបណ្តាញសង្គម​ (Social Engineering) លើបច្ចេកទេសបញ្ជាទូរសព្ទពីចម្ងាយ​ (Wireless Pairing) និងធ្វើការលួចផ្ទេរប្រាក់ពីគណនីធនាគារចល័ត​ (Mobile Banking) របស់ជនរងគ្រោះ។

មុននឹងឈានទៅដល់វិធីសាស្ត្រការងារខ្លួន យើងត្រូវស្វែងយល់ជាមុនថា តើអ្វីទៅជាការឆបោកប្រាក់តាមការបញ្ជាទូរសព្ទពីចម្ងាយ (Wireless Pairing)?

ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃសកម្មភាពលើអ៊ីនធើណែត និងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក វាជាការសំខាន់ណាស់ដែលត្រូវដឹងអំពីហានិភ័យដែលអាចកើតមាន ដូចជាការបោកប្រាស់ និងការក្លែងបន្លំតាមអ៊ីនធើណែត។

Wireless Pairing ជាវិធីសាស្ត្រវិស្វកម្មបណ្តាញសង្គមមួយ (Social Engineering) លើបច្ចេកទេសបញ្ជាទូរសព្ទពីចម្ងាយ និងធ្វើការបញ្ចូលកម្មវិធីមេរោគ ដើម្បីគ្រប់គ្រងរាល់សកម្មភាពទាំងអស់នៅលើឧបករណ៍ទូរសព្ទ និងអាចលួចផ្ទេរប្រាក់ពីគណនីធនាគារចល័ត (Mobile Banking) របស់ជនរងគ្រោះ។

  • ការជ្រៀតចូល និងការឆបោក

១.ឧក្រិដ្ឋជនធ្វើការប្រមែប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជា អាសយដ្ឋាន និងលេខទូរសព្ទ ជាដើម។

២.ឧក្រិដ្ឋជនធ្វើការលួចភ្ជាប់បណ្តាញ (WiFi) របស់អ្នក ឬអ្នកប្រើប្រាស់ (WiFi) នៅកន្លែងទីសាធារណៈ ដែលមិនមានសុវត្ថិភាពគ្រប់គ្រាន់។

៣.ធ្វើការទូរសព្ទមកកាន់លេខលោកអ្នកដោយបន្លំខ្លួនជាអ្នកផ្តល់សេវាចាំបាច់ផ្សេងៗ (តួយ៉ាងសេវាផ្គត់ផ្គង់ទឹក ឬអគ្គិសនី) ដោយណែនាំជនរងគ្រោះដំឡើងកម្មវិធី និងរបៀបភ្ជាប់មុខងារបង់ថ្លៃសេវាតាមអ៊ីនធើណែត។

៤.អំឡុងពេលណែនាំ ឧក្រិដ្ឋជននឹងបញ្ជុះបញ្ចូលលោកអ្នកឱ្យបើកដំណើរការ “Developer Mode” និងបើកជម្រើស “Wireless Debugging” និងធ្វើការភ្ជាប់ទូរសព្ទជនរងគ្រោះទៅកាន់ម៉ាស៊ីនកុំព្យូទ័រឧក្រិដ្ឋជន “Pairing Device”។

៥.ឧក្រិដ្ឋជនប្រើប្រាស់កម្មវិធីជំនួយនោះ ដើម្បីគ្រប់គ្រងឧបករណ៍ទូរសព្ទរបស់លោកអ្នក ហើយឧបករណ៍ទូរសព្ទនេះគឺអាចបង្កហារនិភ័យដែលអាចប៉ះពាល់ដល់ប្រតិបត្តិការធនាគារចល័ត (Mobile Banking) របស់លោកអ្នក។

  • វិធីសាស្រ្តការពារខ្លួន ពី Wireless Pairing

១.ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកផ្គត់ផ្គង់សេវា ឬអ្នកទាក់ទងមកឱ្យបានច្បាស់លាស់មុនសម្រចធ្វើតាមការណែនាំផ្សេងៗណាមួយ។

២.សូមកុំចែករំលែក ឬប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានសម្ងាត់ (ដូចជា លេខទូរសព្ទ, ថ្ងៃខែឆ្នាំកំណើត, អាសយដ្ឋាន, លេខសម្ងាត់ផ្ទាល់ខ្លួន, ពាក្យសម្ងាត់, លេខកូដទទួលបានតាមការផ្ញើសារ (OTP), ព័ត៌មានប័ណ្ណឥណទាន) នៅលើប្រព័ន្ធភាគីទី៣ និងបណ្តាញសង្គម។

៣.សូមកុំទាញយក ឬដំឡើងកម្មវិធីណាមួយពីប្រភពមិនស្គាល់ទៅលើឧបករណ៍របស់លោកអ្នក។ ការធ្វើដូច្នេះអាចបង្កើតចន្លោះប្រហោងសុវត្ថិភាពសម្រាប់ឧបករណ៍របស់អ្នក ដែលអនុញ្ញាតឱ្យឧក្រិដ្ឋជនតាមអ៊ីនធើណែតគ្រប់គ្រង ត្រួតពិនិត្យ និងបញ្ជាឧបករណ៍របស់អ្នកពីចម្ងាយបាន។

៤.ដាក់ប្រព័ន្ធការពារគណនី រួមមាន ប្រើការផ្ទៀងផ្ទាត់ពីរ ឬច្រើនស្រទាប់ (two-factor authentication) កំណត់លេខកូដរាល់ប្រតិបត្តិការ និងកំណត់ចំនួនទឹកប្រាក់នៃប្រតិបត្តិការ ។ល។

៥.ពិនិត្យសមតុល្យ និងកំណត់ត្រាប្រើប្រាស់គណនីរបស់លោកអ្នកជាប្រចាំ ករណីមានការសង្ស័យណាមួយ ត្រូវទាក់ទងមកកាន់ធនាគារជាបន្ទាន់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ