កម្ពុជា-ឥណ្ឌាពន្លឿនការអនុវត្តគម្រោងទូទាត់ឆ្លងដែនឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ

ភ្នំពេញ ៖ ប្រទេសកម្ពុជា និងឥណ្ឌា បាន និងកំពុងពន្លឿនសកម្មភាពអនុវត្តគម្រោងទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរឱ្យមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានសក្តានុពលថែមទៀត។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជួបប្រជុំពិភាក្សាការងារជាមួយស្ថាប័ន NPCI International Payments Limited (NIPL) នៅទីក្រុងមុំបៃ ប្រទេសឥណ្ឌា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

ជំនួបពិភាក្សានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពន្លឿនសកម្មភាពអនុវត្តគម្រោងទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ឱ្យមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងឆ្លុះបញ្ចាំងពីភាពរួចរាល់របស់ភាគីទាំងសងខាង។

គួររំឭកថា កាលពីថ្ងៃ១៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ធនាគារជាតិនៃកម្ពុជា និងស្ថាបន័ NIPL បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា។ កិច្ចសហការនេះនឹងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងសម្រួលដល់ប្រតិបត្តិការទូទាត់ឆ្លងដែនកាន់តែងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែមានសក្តានុពលថែមទៀត។

ក្នុងគោលបំណងពង្រឹងកិច្ចសហការលើការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ និងប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនប្រកបដោយបរិយាបន្ន និងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ធនាគារជាតិនៃកម្ពុជាបានផ្ដួចផ្ដើមកិច្ចសហការទ្វេភាគីជាមួយបណ្ដាធនាគារកណ្ដាលក្នុងតំបន់ និងដៃគូពាក់ព័ន្ធ ដើម្បីរៀបចំ និងអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ឆ្លងដែនប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ។

ជាក់ស្តែង កាលពីពេលកន្លងទៅនេះ កិច្ចសហប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការសម្រាប់ការទូទាត់តាម QR Code ទៅវិញទៅមករវាងប្រទេសទាំងពីរ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ។ ចំពោះគម្រោងទូទាត់ឆ្លងដែនតាម QR Code ជាមួយប្រទេសឡាវ ត្រូវបានដាក់ឱ្យដំណើរការដំណាក់កាលទី១ (ផ្តល់លទ្ធភាពឱ្យអតិថិជនពីប្រទេសកម្ពុជាអាចស្កេនទូទាត់នៅប្រទេសឡាវ) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ហើយសម្រាប់ ដំណាក់កាលទី២ (ផ្តល់លទ្ធភាពឱ្យអតិថិជនពីប្រទេសឡាវ មកស្កេនទូទាត់នៅប្រទេសកម្ពុជា) គ្រោងនឹងបញ្ចប់ក្នុងដើមឆ្នាំ២០២៤។ ចំណែកឯ គម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសវៀតណាម ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។

លើសពីនេះ គម្រោងទូទាត់ជាមួយ ក្រុមហ៊ុន Union Pay International (UPI) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដែលផ្ដល់លទ្ធភាពឱ្យទេសចរនិងអតិថិជនរបស់ UPI ពីប្រទេសចិន និងប្រទេសជាដៃគូធ្វើការទូទាត់ជាមួយពាណិជ្ជករដែលមានគណនីជាប្រាក់រៀល ហើយអតិថិជនកម្ពុជាអាចធ្វើការទូទាត់តាមប្រព័ន្ធបាគងពីគណនីប្រាក់រៀលជាមួយពាណិជ្ជករនៅប្រទេសចិន និងប្រទេសជាដៃគូរបស់ក្រុមហ៊ុន UPI ដែលគ្រោងនឹងដាក់ឱ្យដំណើរការក្នុងដើមឆ្នាំ២០២៤។

ក្រៅពីកិច្ចសហប្រតិបត្តិការខាងលើ ធនាគារជាតិនៃកម្ពុជាក៏បានពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ជាមួយដៃគូពាក់ព័ន្ធបន្ថែមទៀត ដូចជា ប្រទេសឥណ្ឌា (ក្រុមហ៊ុន NPCI) ប្រទេសចិន ក្រុមហ៊ុន Alipay ប្រទេសជប៉ុន ប្រទេសសិង្ហបុរី ប្រទេសហ្វីជី កោះសូឡូម៉ុន និងប្រទេសរវ៉ាន់ដាជាដើម។ ជាមួយគ្នានោះ ធនាគារជាតិនៃកម្ពុជាក៏បានពិនិត្យលទ្ធភាពពង្រីកកិច្ចសហការក្នុងគម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសដៃគូ និងស្ថាប័នផ្សេងទៀតដូចជា ប្រទេសក្នុងតំបន់ និងសកលលោកផងដរ។

លើសពីនេះ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយអាជ្ញាធររូបិយវត្ថុសិង្ហបុរី ស្តីពីការអភិវឌ្ឍគម្រោង Financial Transparency Corridor (FTC) ក្នុងគោលបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលដើម្បីសម្រួលដល់ពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុឆ្លងដែនសម្រាប់សហគ្រាសធុនតូច និងមធ្យមរវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី