ភ្នំពេញ ៖ យ៉ាងហោចណាស់មានស្ថាប័នធំៗចំនួន ៣ បានគាំទ្រទៅលើសហគ្រិនជាស្ត្រីក្នុងការជួយលើកកម្ពស់ទាំងផ្នែកស្មារតី បច្ចេកទេស ជាពិសេសផ្នែកហិរញ្ញវត្ថុ ដោយស្ថាប័នទាំងនោះរួមមាន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា និង សមាគមសហគ្រិនស្រ្តីកម្ពុជា។

ជាសក្ខីភាពបង្ហាញជាសាធារណៈនូវកិច្ចគាំទ្រខាងលើនេះ សមាគមទាំង ៣ បានចុះហត្ថលេខាលើអនុស្សារណៈព្រមព្រៀងស្តីពីការលើកកម្ពស់បរិយាបន្នផ្នែកហិរញ្ញវត្ថុ (Financial Inclusion) និងការយល់ដឹងលើការទទួលបានហិរញ្ញប្បទានរបស់សហគ្រិនជាស្រ្តីរួមគ្នាកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

អនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងសមាគមទាំងបីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកគាំទ្រដល់ផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ លើកកម្ពស់ផលិតផលឥណទានប្រកបដោយនវានុវត្តន៍ តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាល ការរៀបចំសិក្ខាសាលារួមគ្នា ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមសហគ្រិនស្ត្រី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ប្រធានសមាគមធនាគារនៅកម្ពុជា លោកបណ្ឌិត អ៊ុន ចាន់នី បានថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀងថា អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះនឹងបង្ហាញពីសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរវាងសមាគមទាំងបីក្នុងការលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុទៅវិញទៅមក និងការសហការគ្នាលើការបណ្តុះបណ្តាល អភិវឌ្ឍទៅគ្រប់ទិដ្ឋភាពនៃវិស័យធនាគារជូនដល់សមាជិកដែលជាសហគ្រិនស្ត្រី លើកកម្ពស់ការយល់ដឹងជាសាធារណៈទៅលើផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងផលិតផល ធនាគារនិងហិរញ្ញវត្ថុ និងលើកកម្ពស់ការយល់ដឹងលើការទទួលបានហិរញ្ញប្បទានរបស់សហគ្រិនស្រ្តី និងសហគ្រាសធុនតូច និងមធ្យមពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ស្របគ្នានេះដែរ លោក សុខ ជឿន ប្រធានក្រុមប្រឹក្សាភិបាលស្តីទីនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបី នឹងក្លាយជាចលករជំរុញបន្ថែមដល់ការអភិវឌ្ឍ អាជីវកម្មដែលគ្រប់គ្រងដោយសហគ្រិនជាស្ត្រី ដើម្បីចូលរួមពង្រឹងសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។
លោកបន្តថា គិតត្រឹមដំណាច់ខែមិថុនាឆ្នាំ ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានដល់ អតិថិជនជិត ២លាននាក់ ក្នុងសំពៀតឥណទានសរុប ជាង ៧ ៧៣០ លានដុល្លារ។ លោកក៏បានគូសបញ្ជាក់ដែរថាភាគច្រើនលើសលុបនៃអតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ គឺជាស្ត្រីដែលស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ទាំងនៅទីក្រុង និងជនបទ។ ដោយឡែកលោកជំទាវ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា មានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបីនឹងជួយពង្រឹងសមត្ថភាពសហគ្រិនស្ត្រីដើម្បីពង្រីកអាជីវកម្មឱ្យបានកាន់តែធំជាងមុន។ លោកជំទាវក៏បានលើកឡើងដែរថាចំណេះដឹងសហគ្រិនស្ត្រីមួយចំនួននៅមានកម្រិតជាពិសេសទាក់ទងនឹងការធ្វើបញ្ជីគណនេយ្យមួយដែលមានភាពជាក់លាក់ និងត្រឹមត្រូវព្រមទាំងបញ្ហាផ្សេងៗទៀតដែលកត្តាទាំងអស់នេះធ្វើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុពិបាកក្នុងការផ្តល់កម្ចីដល់សហគ្រិនជាស្ត្រីឱ្យបានតាមតម្រូវការ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បណ្តាញផ្លូវដែកចិនបំបែកកំណត់ត្រាថ្មី ដោយមានអ្នកដំណើរជាង ៤ ពាន់លានដងក្នុងឆ្នាំ ២០២៦
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត, អាជីវកម្មថ្មី និងនវានុវត្ត
• 19/11/2026

CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសរបស់បារាំង Thales និងសាកលវិទ្យាល័យ ខេមតិច ចាប់ដៃគូស្វែងរកកិច្ចសហប្រតិបត្តិការលើការអប់រំ និងការស្រាវជ្រាវក្នុងវិស័យអវកាសនៅកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/11/2026
ភ្នំពេញ ៖ ក្រុមហ៊ុន «Thales» មកពីប្រទេសបារាំង និងសាកលវិទ្យាល័យ ខេមតិច (CamTech) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការស្រាវជ្រាវផ្នែកអវកាស និងអាកាសចរណ៍។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឧកញ៉ាវេជ្ជបណ្ឌិត ពុង

LOLC KHQR ផ្តល់ជូននូវភាពងាយស្រួល និងឱកាសឈ្នះរង្វាន់ទឹកប្រាក់ ១៦៨ ០០០ រៀល ដល់អាជីវករក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខ!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/11/2026
ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កាន់តែខិតជិតមកដល់ហើយ ដែលជាពេលវេលាដ៏មមាញឹកសម្រាប់អាជីវករនៅតាមតំបន់ដែលមានអ្នកធ្វើដំណើរច្រើន ជាពិសេសភោជនីយដ្ឋាន ឬអាហារដ្ឋានដែលលក់ម្ហូបអាហារ ហាងលក់ទំនិញ ឬសេវាកម្មនានា។ ជាមួយនឹងការកើនឡើងនៃចំនួនអតិថិជន អាជីវករក៏អាចប្រឈមនឹងបញ្ហាមួយចំនួនក្នុងការគ្រប់គ្រងការទូទាត់ ដូចជា ការទទួលសាច់ប្រាក់ ការរាប់ប្រាក់ ការរៀបចំប្រាក់អាប់ និងការកត់ត្រាប្រតិបត្តិការលក់ប្រចាំថ្ងៃ។ ដើម្បីជួយសម្រួលដល់បញ្ហាប្រឈមទាំងនេះ អិលអូអិលស៊ី សូមផ្តល់ជូននូវដំណោះស្រាយទូទាត់ឌីជីថលតាមរយៈ

អ្នកជំនាញអាមេរិក កោតសរសើរសន្ទុះនៃភាពរីកចម្រើនផ្នែក Fintech និងបរិយាកាសវិនិយោគនៅកម្ពុជា
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 20/11/2026
ភ្នំពេញ ៖ ក្រោយពេលបានមកទស្សនាប្រទេសកម្ពុជាចំនួន ៨ ដង ចាប់តាំងពីឆ្នាំ២០១២ លោក Mitch Pettit ភ្ញៀវទេសចរក៏ដូចជាអ្នកជំនួញជនជាតិអាមេរិក បានកោតសរសើរចំពោះភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ (Fintech startups) សហគ្រិន ត្រួសត្រាយផ្លូវ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស បានលេចចេញជារូបរាងឡើងជារៀងរាល់ឆ្នាំ។ ថ្លែងប្រាប់សារព័ត៌មាន

ទំហំពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី ហក់ឡើងជាង ៣.៥ពាន់លានដុល្លារនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/11/2026
ភ្នំពេញ ៖ ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា -អូស្ត្រាលី នាពេលបច្ចុប្បន្នបានកើនឡើងប្រមាណ ៣ដង គិតត្រឹមរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលកាន់តែបង្កើតឱកាសការងារជាច្រើនសម្រាប់ពលរដ្ឋក្នុងស្រុក ក៏ដូចជាអាជីវកម្មរបស់អូស្ត្រាលីផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា បច្ចុប្បន្ន ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងអូស្ត្រាលី បានកើនឡើងលើសពី ៣ ០០០លានដុល្លារ គិតចាប់ពីឆ្នាំ២០២០ រហូតដល់ដំណាច់ខែតុលា

កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ ចាប់ដៃគូជាមួយ Plug and Play APAC ដើម្បីតភ្ជាប់ក្រុមហ៊ុនធុរកិច្ចថ្មី របស់កម្ពុជា ទៅកាន់ឱកាសនានានៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/11/2026
ភ្នំពេញ ៖ កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ (Canadia Impact Fund) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Plug and Play APAC នៅក្នុងព្រឹត្តិការណ៍ហ្រ្វង់កូតិច (FrancoTech) 2026 ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content