ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ភ្នំពេញ ៖ ទឹកឃ្មុំ ជាសារធាតុរាវម្យ៉ាងដែលបង្កើតចេញពីសត្វឃ្មុំ មិនថាទោះជាឃ្មុំធម្មជាតិ ឬឃ្មុំចិញ្ចឹមនោះទេ វាមានរសជាតិផ្អែម អាចទទួលទាន ឬធ្វើជាឱសថក៏បាន និងមានផ្ទុកនូវសារធាតុចិញ្ចឹមល្អៗជាច្រើនដែលអនុគ្រោះដល់ការថែបំប៉នសុខភាព និងសម្រស់ផងដែរ។ ដោយសារតែមានប្រយោជន៍ច្រើនបែបនេះហើយ ទើបធ្វើឱ្យតម្រូវការទឹកឃ្មុំមានការកើនឡើងជាបន្តបន្ទាប់ រហូតមានការបង្កើត និងពង្រីកវិសាលភាពទីតាំងចិញ្ចឹមយកទឹកជាបន្តបន្ទាប់ ដើម្បីបំពេញតាមតម្រូវការទីផ្សារ។  

បារាយណ៍ហាន់នី ជាឈ្មោះកសិដ្ឋានចិញ្ចឹមឃ្មុំមួយកន្លែងដែលត្រូវបានបង្កើតឡើងដោយនិស្សិតរៀនជំនាញវិទ្យាសាស្ត្រព្រៃឈើ នៅសាកលវិទ្យាល័យកសិកម្មព្រែកលៀប ដែលបានចាប់អារម្មណ៍ ក៏ដូចជាប្រើប្រាស់ជំនាញរបស់ខ្លួនមកចិញ្ចឹមឃ្មុំតាមបែបធម្មជាតិ និងអាចប្រមូលផលបានប្រមាណ ១តោនក្នុងមួយរដូវ។

លោក ហេង ប៊ុនណាល់ ម្ចាស់កសិដ្ឋាន បារាយណ៍ហាន់នី បានមានប្រសាសន៍ប្រាប់ AMS Economy ថា ៖

«ខ្ញុំបានរៀនជំនាញផ្នែកវិទ្យាសាស្ត្រព្រៃឈើ លុះពេលចុះកម្មសិក្សានៅឆ្នាំទី៣ ជាមួយសិស្សច្បងដែលគាត់ចិញ្ចឹមឃ្មុំ ខ្ញុំក៏ចាប់អារម្មណ៍នឹងសត្វឃ្មុំ ដែលជាសត្វជួយដំណើរលំអងរបស់រុក្ខជាតិ ហើយក៏បានសុំសិស្សច្បងដើរតាម ហាត់រៀន និងចាប់ផ្ដើមចិញ្ចឹមត្រឹមពូជឃ្មុំ ២ធុង រហូតដល់បច្ចុប្បន្នមានប្រមាណ ១០០ធុង និងអាចប្រមូលផលបានប្រមាណ ៨០០គីឡូក្រាម ទៅ ១តោន តាមរដូវកាល»។

លោកបន្ថែមថា ៖

«សម្រាប់កសិដ្ឋានរបស់យើងមានផ្គត់ផ្គង់ស្ទើរតែគ្រប់យ៉ាងពីឃ្មុំ រួមមាន ទឹកឃ្មុំ លំអងឃ្មុំ ក្រមួនឃ្មុំ ពូជឃ្មុំ សម្ភារវេចខ្ចប់ទឹកឃ្មុំ និងសម្ភារចិញ្ចឹមឃ្មុំផ្សេងៗទៀត។ ចំណែកតម្លៃវិញ ទឹកឃ្មុំរបស់កសិដ្ឋាន បារាយណ៍ហាន់នី អាចលក់បាន ២០ដុល្លារក្នុងមួយលីត្រ ដែលលក់ឱ្យអតិថិជននៅគ្រប់បណ្ដាខេត្ត និងឈ្មួញយកលក់បន្តនៅរាជធានីភ្នំពេញផងដែរ»។  

ចំណែកការផ្គត់ផ្គង់ទឹកឃ្មុំវិញ ម្ចាស់កសិដ្ឋានខាងលើបានបញ្ជាក់ថា ជាទូទៅ ការចិញ្ចឹមឃ្មុំនេះ អាចផលិត ស្តុកទុក និងផ្គត់ផ្គង់ទឹកឃ្មុំវិលជុំបានពេញមួយឆ្នាំ ដោយសារការចិញ្ចឹមឃ្មុំតាមបែបធម្មជាតិនេះគេចល័តតាមរដូវកាល និងទីតាំងណាដែលមានប្រភពលំអងផ្កា តួយ៉ាងរដូវផ្កាគ និងផ្កាកៅសូ គឺដឹកឃ្មុំទៅដាក់នៅខេត្តកំពង់ចាម លុះដល់រដូវមៀនចេញផ្កា គេដឹកមកតំបន់កោះក្របីវិញ។

លោកបញ្ជាក់ដែរថា យ៉ាងណាមិញ អាជីវកម្មទឹកឃ្មុំក្នុងស្រុកក៏ជួបប្រទះនូវបញ្ហាប្រឈមខ្លះដែរ ដោយសារទឹកឃ្មុំនាំចូលមានតម្លៃទាបជាង ហើយប្រជាជនភាគច្រើននៅមិនទាន់យល់ច្បាស់ពីភាពខុសគ្នារវាងគុណភាពទឹកឃ្មុំនៅឡើយ។ នៅពេលអនាគត លោក ហេង ប៊ុនណាល់ ចង់ពង្រីកការចិញ្ចឹមឃ្មុំតាមបែបធម្មជាតិនេះបន្ថែមទៀត ដើម្បីអាចផ្គត់ផ្គង់តម្រូវការទឹកឃ្មុំឱ្យបានកាន់តែច្រើន ក៏ដូចជាបង្កើនបរិមាណទឹកឃ្មុំ ដែលអាចសម្រួលដល់អ្នកប្រើប្រាស់ទទួលបាននូវផលិតផលដែលមានគុណភាព និងតម្លៃកាន់តែសមរម្យ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ការផ្គត់ផ្គង់ជ្រូករស់កើនដល់ ៩,៥០០ ក្បាលក្នុងមួយថ្ងៃ នៅថ្ងៃសែនក្បាលទឹក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

ការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារកម្ពុជាក្នុងថ្ងៃសែនក្បាលទឹក ឆ្នាំ២០២៦ ត្រូវបានធានាថាមានគ្រប់គ្រាន់ ដោយការផ្គត់ផ្គង់ជ្រូករស់បានកើនពីប្រមាណ ៩,០០០ ក្បាលក្នុងមួយថ្ងៃនៅថ្ងៃធម្មតា ដល់ប្រមាណ ៩,៥០០ ក្បាលក្នុងមួយថ្ងៃក្នុងរដូវបុណ្យនេះ

ការធ្វើចរាចរណ៍ និងដឹកជញ្ជូន​តាម​ច្រក​សមុទ្រ ​Hormuz ​បានធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

ចរាចរណ៍​នាវា​ដឹក​ទំនិញ​ឆ្លងកាត់​ច្រក​សមុទ្រ​​ Hormuz ​បាន​ធ្លាក់ចុះ​យ៉ាង​គំហុករហូត​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំងពី​ដើម​ខែ​ឧសភា​ រហូតមក​

ក្រសួងរៀបចំដែនដី ផ្តើមអនុម័តគម្រោងវិនិយោគដែលផ្តល់ភាពងាយស្រួល និងច្បាស់លាស់លើការផ្តល់នូវសេវាឱ្យបានគាប់ចិត្ត

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/08/2026

ក្រសួងរៀបចំដែនដី ផ្តើមអនុម័តគម្រោងវិនិយោគដែលផ្តល់ភាពងាយស្រួល និងច្បាស់លាស់ លើការផ្តល់នូវសេវាឱ្យបានគាប់ចិត្តដល់ពលរដ្ឋ និងអតិថិជនទូទៅ

អ្នក​ឧកញ៉ា ​គិត​ ​ម៉េង​៖ ​កម្ពុជា​ត្រូវ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ ចំពេល​ពាណិជ្ជកម្ម​សកល​ប្រែប្រួល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

​ប្រឈមមុខ​នឹង​ការ​វិវត្ត​យ៉ាង​ឆាប់រហ័ស​នៃ​ពាណិជ្ជកម្ម​សកល ​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ ​និង​ការ​រំខាន​ដល់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ ​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ជំរុញ​ឱ្យ​កម្ពុជា​ធ្វើ​ពិពិធកម្ម​ទីផ្សារ​ ​និង​ស្វែងរក​កាលានុវត្តភាព​នាំចេញ​ទៅកាន់​ទីផ្សារ​ថ្មី​ៗ ​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន