ប្រាក់ចំណូលពីពាណិជ្ជកម្មអេឡិចត្រូនិក ត្រូវបានព្យាករថា នឹងកើនឡើងជិតដល់ ២០០០លានដុល្លារនៅឆ្នាំ២០២៧

ភ្នំពេញ៖ នៅឆ្នាំ២០២៣ ប្រាក់ចំណូលពីពាណិជ្ជកម្មអេឡិចត្រូនិក( e-commerce) របស់កម្ពុជាបានឡើងដល់ ១ ០៩៧ លានដុល្លារ ហើយវាត្រូវបានព្យាករថានឹងបន្តកើនឡើងដល់ ១ ៧៧៨ លានដុល្លារនៅឆ្នាំ ២០២៧ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំប្រហែល ១០%។ នេះបើតាមការថ្លែងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅក្នុងឱកាសពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទ «យុគសម័យថ្មី នៃពាណិជ្ជកម្ម» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ទី ១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។

លោកជំទាវ ចម និម្មល បានលើកឡើងថា ៖ កំណើននៃប្រាក់ចំណូល E-Commerce របស់កម្ពុជា ត្រូវបានជំរុញដោយវិស័យសំខាន់ៗមួយចំនួនដូចជា ហ្វេសសិន និងសំលៀកបំពាក់ (២៣.%); អេឡិចត្រូនិក (២២.៧%); សម្រស់ សុខភាព និងការថែទាំគ្រួសារ (២០.៦%); អាហារ និងភេសជ្ជៈ (៩.១%); ប្រដាប់ក្មេងលេង ចំណង់ចំណូលចិត្ត និងផលិតផលផលិតដោយខ្លួនឯង  (៥.៦%); គ្រឿងសង្ហារិម និងផ្ទះ (៤.១%) ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ (១%) ។

គិតត្រឹមខែមករា ឆ្នាំ២០២៤ ប្រជាជនកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា មានប្រហែល ១៧.០៣លាននាក់ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំប្រហែល ១.១% ។ ជាងពាក់កណ្តាលនៃចំនួនប្រជាជន (ប្រហែល ៥១.៣%) នៅក្នុងក្រុមអាយុ ១៨-៥៤ ដែលត្រូវបានចាត់ទុកថាជាក្រុមដែលមានជំនាញខាងបច្ចេកវិទ្យាដ៏មានសក្តានុពល។

យោងតាមនិយតករទូរគមនាគមន៍កម្ពុជា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ មានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន ២០លាននាក់នៅក្នុងប្រទេសកម្ពុជា (ទូរស័ព្ទចល័ត និងចម្រុះ) កើនឡើងពី ១៦.៦លាននាក់ក្នុងឆ្នាំ២០២០ ក្នុងអំឡុងពេលជំងឺរាតត្បាត។ ក្នុងរយៈពេលដូចគ្នា ការភ្ជាប់ទូរស័ព្ទចល័តសកម្ម មាន ២១,៩ លាននាក់ តំណាងឱ្យប្រមាណ ១២៨,៨% នៃប្រជាជនសរុប។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ទៀតថា ៖ ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន ១១.៦៥លាននាក់ (ក្នុងខែមករា ឆ្នាំ ២០២៣) ដែលស្មើនឹង ៦៥.០% នៃចំនួនប្រជាជនសរុប។ គួរឱ្យចាប់អារម្មណ៍ថា ត្រឹមតែនៅក្នុងឆ្នាំ២០២៤ ការទូទាត់តាមប្រព័ន្ធឌីជីថល និងអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ ពីប្រតិបត្តិការប្រមាណ ១ ៧០០លានប្រតិបត្តិការ (ទាំងប្រាក់រៀល និងដុល្លារអាមេរិក) ដែលមានតម្លៃសរុបប្រមាណ ៤៩០ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដល់ជាង ២ ៧០០ លានប្រតិបត្តិការ ដែលមានតម្លៃសរុបប្រមាណ ៦៣០ប៊ីលានដុល្លារនៅឆ្នាំ២០២៤ (ប៉ាន់ស្មាន) ។

លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំ ដូចជា ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា (២០២១-២០៣៥) និងគោលនយោបាយរដ្ឋាភិបាលឌីជីថល (២០២២-២០៣៥)។ គំនិតផ្តួចផ្តើមទាំងនេះ ផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការកែលម្អជំនាញឌីជីថល និងការជំរុញការជឿទុកចិត្តលើប្រព័ន្ធឌីជីថល ព្រមទាំងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល (២០២៤-២០៣៥) និងគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា (២០២៣-២០២៨)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

បច្ចេកវិទ្យា​តម្រៀប​ហ្សែន​កម្រិត​ខ្ពស់​ ការ​វិភាគ​ម៉ូលេគុល​ក្នុង​ជាលិកា ​និង​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ក្នុង​មន្ទីរ​ពិសោធន៍​ ​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ស្រាវជ្រាវ​ស្រូវ ​និង​ការ​បង្កាត់​ពូជ​ឆ្លាត​វៃ​នៅ​ទីក្រុង​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ សាន​យ៉ា ​ខេត្ត​ហៃ​ណាន ​ដោយ​មាន​ការ​គាំទ្រ​ពី​ឧបករណ៍​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ M​GI Tech

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

អា​ម៉េរិក​បារម្ភ ​​ចិន​បង្កើត​ ​«កង​នា​វា​ស្រមោល​» ​បង្កប់​តាម​នាវា​ស៊ីវិល​ខ្នាត​ធំ​ ​សម្រាប់​ផែនការ​លុកលុយ​កោះ​តៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

របាយការណ៍​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ការពារ​ជាតិ​អាម៉េរិក​ ​និង​រូបភាព​ផ្កាយ​រណប​ដែល​ត្រូវ​​បាន​បង្ហាញ​នា​ពេល​ថ្មី​ៗ​នេះ​ ​បាន​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​ពង្រីក​កង​នា​វា​ស៊ីវិល​របស់​ចិន ​និង​លទ្ធភាព​ដែល​នាវា​ទាំង​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​យោធា​ ​ក្នុង​ករណី​មាន​ជម្លោះ​ជុំវិញ​កោះ​តៃវ៉ាន់​

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

រដ្ឋាភិបាល​កែសម្រួល​រចនាសម្ព័ន្ធ​ក្រសួង​រៀបចំ​ដែនដី ​និង​ប្តូរ​ឈ្មោះ​មន្ទីរ​រាជធានី​-​ខេត្ត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ចេញ​អនុ​ក្រឹត្យ​កែសម្រួល​រចនាសម្ព័ន្ធ​មួយ​ចំនួន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ​ដើម្បី​សម្រួល​ការងារ​ ​និង​ការ​អនុវត្ត​ភារកិច្ច​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ក្រសួង

ហៃ​ណាន ពង្រីក​មូលដ្ឋាន​អប់រំ​អន្តរជាតិ​​ ខណៈតំបន់​លីង​សួយ​ លី​អា ​ទាក់ទាញ​គ្រូ​ ​និង​និស្សិត​ជាង​ ១ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

​តំបន់​សាកល្បងន​វានុវត្តន៍​ការ​អប់រំ​អន្តរជាតិ​ លីងសួយ​ លី​អា ​(​Lingshui ​Li’​an ​International ​Education Innovation Pilot ​Zone​)​ ​នៅ​ខេត្ត​ហៃ​ណាន ​ប្រទេស​ចិន ​បាន​ទាក់ទាញ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​និង​និស្សិត​សរុប​ជាង​ ១ ម៉ឺន​នាក់​ ​ខណៈ​តំបន់​នេះ​កំពុង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ល្បី​ៗ​ចំនួន​ ៣០ ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម


Leave a Reply

Your email address will not be published.Required fields are marked *