ផ្សារមូលបត្រកម្ពុជាប្តេជ្ញាធ្វើទំនើបកម្មឌីជីថលបន្ថែមដើម្បីសម្រួលដល់វិនិយោគិន​

ភ្នំពេញ ៖ ផ្សារមូលបត្រកម្ពុជា បាន និងកំពុងខិតខំដាក់ចេញនូវទំនើបកម្មឌីជីថល ដើម្បីផ្តល់ភាពងាយស្រួលដល់វិនិយោគិនក្នុងការស្វែងយល់ពីផ្សារហ៊ុននៅកម្ពុជា ហើយនឹងប្តេជ្ញាបន្តធ្វើទំនើបកម្មបន្ថែមទៀត ដើម្បីសម្រួលកាន់តែខ្លាំងដល់វិនិយោគិនក្នុងការវិនិយោគ។​

ថ្លែងក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock 2022 ជាលើកទី៥ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ​ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានថ្លែងថា ផ្សារមូលបត្រកម្ពុជា បានខិតខំដាក់ចេញនូវទំនើបកម្មឌីជីថលជាលំដាប់ ដូចជាមានបង្កើតនូវ APP CSX Trade ដែលបានសម្ភោធជាផ្លូវការកាលពីសិក្ខាសាលាថ្នាក់ជាតិខួប១០ឆ្នាំរបស់ផ្សារមូលបត្រកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា ៖

“ការបង្កើតនូវប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ដែលជាជំហានសំខាន់ថ្មីរបស់ផ្សារមូលបត្រកម្ពុជា, និងការធ្វើទំនើបកម្មនូវបណ្ណាល័យព័ត៌មានរួម Phsarhun APP ជំនាន់ទី២ ដែលផ្តល់ភាពងាយស្រួលកាន់តែខ្លាំងដល់វិនិយោគិនរបស់យើងក្នុងការស្វែងយល់ពីផ្សារហ៊ុន”

ឯកឧត្តម ហុង សុហួរ បានប្តេជ្ញាបន្តថា ៖

“ផ្សារមូលបត្រកម្ពុជា នឹងបន្តខិតខំបន្ថែមទៀតក្នុងការធ្វើទំនើបកម្មប្រព័ន្ធនានា ដើម្បីសម្រួលដល់វិនិយោគិនក្នុងការវិនិយោគ”

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងថា ទីផ្សារមូលបត្រនៅកម្ពុជាកំពុងតែស្ថិតនៅក្នុងបរិបថនៃការរីកចម្រើនដ៏ឆាប់រហ័ស ទាំងផ្នែកគតិយុត្តិ រចនាសម្ព័ន្ធទីផ្សារ ក្រុមហ៊ុនបោះផ្សាយ ក៏ដូចជាចំនួនវិនិយោគិនជាតិ និងអន្តរជាតិ។

ឯកឧត្តម ស៊ូ សុជាតិ បានឱ្យដឹងថា ៖

“ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នា ខិតខំបន្ថែមទៀត ក្នុងការអភិវឌ្ឍទីផ្សារ ឱ្យត្រូវជាមួយនឹងសន្ទុះនៃតម្រូវការទីផ្សារ។ យើងទាំងអស់គ្នាត្រូវគាំទ្រដល់កិច្ចអភិវឌ្ឍ និងរីកចម្រើនរបស់ផ្សារមូលបត្រកម្ពុជា ហើយផ្សារមូលបត្រកម្ពុជានឹងគាំទ្រដល់ផលចំណេញរបស់អ្នកទាំងអស់គ្នាវិញ”

ឯកឧត្តមបណ្ឌិតសភា​ចារ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការពង្រឹងតម្លាភាព, ទំនុកចិត្ត និងភាពឤចប៉ាន់ប្រមាណបាន ជាកត្តាចាំបាច់ ដើម្បីអនុញ្ញាតឱ្យទីផ្សារមូលបត្រកម្ពុជាធ្វើដំណើរទៅមុខ និងអភិវឌ្ឍប្រកបដោយនិរន្តភាព។ ឯកឧត្តមបណ្ឌិតសភា​ចារ្យ ហ៊ាន សា​ហ៊ី​ប បានថ្លែងថា ជាមួយនឹងភាពរីកចម្រើននៃផ្សារមូលបត្រកម្ពុជា ដែលមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់កន្លងមកនេះ ដូចជាការបង្កើតឡើងនូវកម្មវិធីទូរសព្ទដៃសម្រាប់ធ្វើការជួញដូរ CSX Trade App, ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ, ទំនើបកម្មកម្មវិធីទូរសព្ទសម្រាប់រៀនសូត្រ Phsarhun App, ការបន្តជំរុញក្រុមហ៊ុនសក្តានុពលឱ្យមកចុះបញ្ជីក្នុងផ្សារមូលបត្រ, ការសិក្សាអំពីលទ្ធភាពក្នុងការបង្កើតផលិតផលវិនិយោគផ្សេងៗ និងការបង្កើតយន្តការនានាដើម្បីសម្រួលដល់ការជួញដូរ ដូចជាការជួញដូរដោយមិនមានប្រាក់តម្កល់១០០% នឹងធ្វើឱ្យទីផ្សារកាន់តែសកម្ម៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ