ភ្នំពេញ ៖ ប្រមុខដឹកនាំកំពូលរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានយល់ព្រមរួមគ្នាក្នុងការពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មរួមគ្នា ជាពិសេសជំរុញឱ្យមានជើងហោះហើរត្រង់ដើម្បីអាចលើកកម្ពស់វិស័យសេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ( JOSE MANUEL RAMOS-HORTA) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅវិមានសន្តិភាពបានបញ្ជាក់នូវបំណងចង់ពង្រីកពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (ទីម័រឡេស្តេ -កម្ពុជា) ឱ្យកាន់តែខ្លាំងឡើង តាមរយៈជំរុញឱ្យមានការហោះហើរត្រង់ប្រទេសទាំងពីរ និងលើកកម្ពស់លើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ជាតឹកតាងនៃជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ( JOSE MANUEL RAMOS-HORTA) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរ រួមមាន ១- អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាដោយលោកជំទាវបណ្ឌិត Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ ទីម័រឡេស្តេ និងឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។
២- កិច្ចព្រមព្រៀងសេវាកម្មស្ដីពីការដឹកជញ្ជូនផ្លូវអាកាសរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាដោយលោកជំទាវបណ្ឌិត Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ នៃទីម័រឡេស្តេ និង ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការរដ្ឋានអាកាសចរណ៍ស៊ីវិល។
ឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេ បានគោរពថ្លែងអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រទីម័រលើវិស័យអភិវឌ្ឍន៍ វិស័យកសាងជាតិ ស្ថិរភាពសង្គម និងគាំទ្រជាសមាជិកភាពក្នុងសហគមន៍អាស៊ាន។ ថ្មីៗនេះទៀតសោត កម្ពុជាបានជួយទីម័រក្នុងការឧបត្ថម្ភវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយនឹងបរិក្ខារពេទ្យដទៃទៀតផងដែរ និងបានបង្ហាញនូវបំណងចង់ពង្រីកពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង តាមរយៈជំរុញឱ្យមានការហោះហើរត្រង់នៃប្រទេសទាំងពីរ និងលើកកម្ពស់លើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះឯកឧត្តម ដែលបានជាប់ឆ្នោតកាន់តំណែងជាប្រធានាធិបតីជាលើកទី២។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំនេះជាខួបទី ២០ នៃទំនាក់ទំនងប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានសម្តែង នូវការស្វាគមន៍ចំពោះការហោះហើរត្រង់រវាងកម្ពុជា និងទីម័រខាងកើត។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់ភាគីទីម័រខាងកើតឱ្យបន្តជំរុញឱ្យមានវិនិយោគិនមកកម្ពុជាបន្ថែមទៀតលើវិស័យកសិកម្ម ដូចជាផ្នែកម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនសម្ងួត ហើយនាំចេញទៅប្រទេសទីម័រខាងកើតតែម្ដង ដោយកម្ពុជាបានអនុញ្ញាតឱ្យជនបរទេសវិនិយោគ ១០០ ភាគរយ។ សម្ដេចតេជោ ក៏បានលើកទឹកចិត្តជំរុញការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយណាដែលប្រមុខរដ្ឋាភិបាលបានចុះហត្ថលេខាហើយ ហើយក៏សូមឱ្យពិនិត្យជំរុញកិច្ចសហប្រតិបត្តការលើវិស័យអប់រំ និងវិស័យសន្តិសុខផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាល្លឺម៉ង់គ្រោងទិញមីស៊ីលដ្រូនរបស់អ៊ុយក្រែន អាចវាយប្រហារបានជាង ១,០០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/10/2026
អាល្លឺម៉ង់ត្រូវបានរាយការណ៍ថា កំពុងរៀបចំទិញមីស៊ីលរយៈចម្ងាយឆ្ងាយពីប្រទេសអ៊ុយក្រែន ក្នុងគោលបំណងពង្រីកសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួន ខណៈទីក្រុងបែរឡាំងកំពុងបង្កើនការចំណាយលើវិស័យការពារជាតិ

ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content