សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ប្រាក់ចំណូលក្រុមហ៊ុន Foxconn ជាដៃគូផ្គត់ផ្គង់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ៧,៤ ពាន់លានដុល្លារ

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ក្រុមហ៊ុន Apple បាននិយាយថា ប្រាក់ចំណូលរបស់ខ្លួនក្នុងខែវិច្ឆិកាកន្លងទៅនេះ បានធ្លាក់ចុះ ២៩ ភាគរយ ឬ ៧,៤ ពាន់លានដុល្លារបើប្រៀបធៀបទៅនឹងខែតុលា។

ការធ្លាក់ចុះនេះ គឺជាលទ្ធផលពីការរឹតបន្តឹងគោលនយោបាយគ្មានកូវីដ-១៩ ដែលធ្វើឱ្យរោងចក្ររបស់ខ្លួននៅទីក្រុង Zhengzhou ប្រទេសចិន ត្រូវបានរងផលប៉ះពាល់ និង​ភាពចលាចលក្នុងក្រមហ៊ុន។ កាលពីខែតុលាកន្លងទៅនេះ Foxconn បានបិទរោងចក្រដ៏ធំរបស់ខ្លួននៅទីក្រុង Zhengzhou ដោយសារការកើនឡើងនៃករណីឆ្លងកូវីដ-១៩ និង ផលប៉ះពាល់ពីគោលនយោបាយគ្មានកូវីដ ដែលធ្វើឱ្យផលិតកម្មមានការធ្លាក់ចុះជាខ្លាំង។

ចាប់តាំងពីពេលនោះមក កម្មករចំនួនប្រហែល ២០០​​​ ០០០ នាក់នោះ ក៏ត្រូវបានជួបប្រទះនូវបញ្ហា្ផផ្សេងៗដូចជា ការបិទរោងចក្រ ការបិទតំបន់ មិនមានប្រាក់ឈ្នួល និង បញ្ហានៃលក្ខខណ្ឌរស់នៅ ហើយបង្កទៅជាភាពមិនសប្បាយចិត្ត ដែលនាំឱ្យមានការផ្ទុះជម្លោះហិង្សារវាងក្រុមកម្មករ និង ក្រុមហ៊ុន។

កាលពីខែវិច្ឋិកាកន្លងទៅនេះ មានការបង្ហោះវីដេអូយ៉ាងទូលំទូលាយតាមប្រព័ន្ធអ៊ីនធឺណិត ដែលបានបង្ហាញពីការតវ៉ាដ៏ខឹងសម្បារនៅរោងចក្រ ចំពេលមានការតវ៉ាដ៏ធំនៅក្នុងប្រទេសចិនប្រឆាំងនឹងគោលនយោបាយគ្មានកូវីដ-១៩ ផងដែរ។ ចាប់តាំងពីពេលនោះមក ចិនបានបង្ហាញពីការផ្លាស់ប្តូរជំហរនៃគោលនយោបាយគ្មានកូវីដរបស់ខ្លួន និងរៀបចំការបន្ធូរបន្ថយនៃការរឹតបន្តឹងមួយចំនួន ទោះបីជាចំនួនករណីឆ្លងប្រចាំថ្ងៃបានកើនឡើងខ្ពស់ក៏ដោយ។

ទាក់ទងទៅនឹងបញ្ហានេះ ក្រុមហ៊ុននឹងអាចត្រូវផ្លាស់ចេញពីប្រទេសចិន ប៉ុន្តែវានឹងមិនងាយស្រួលទេ ដោយសារបញ្ហាភ័ស្តុភារ វិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធមិនច្បាស់លាស់ ប្រសិនបើមានការផ្លាស់ប្តូរភ្លាមៗទៅកាន់ប្រទេសឥណ្ឌា និងវៀតណាម។

តាមប្រភពដដែលបាននិយាយថា ស្ថានភាពការរាតត្បាតកាលខែវិច្ឆិកាកន្លងទៅនេះ គឺជារយៈពេលដែលរងផលប៉ះពាល់ខ្លាំងបំផុត ហើយក្រុមហ៊ុនជាច្រើនកំពុងឆ្ពោះទៅរកទិសដៅនៃការស្តារសមត្ថភាពផលិតកម្មទៅជាធម្មតាវិញ៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន និងអឺរ៉ុប មានកំណើនលក់រថយន្តអគ្គិសនីខ្ពស់ប្រហាក់ប្រហែលគ្នា ខណៈដែលអាម៉េរិកធ្លាក់នៅលេខរៀងទី៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2025

នៅក្នុងខែមិថុនា ចំនួនសរុបនៃរថយន្តអគ្គិសនីសុទ្ធ និងរថយន្តកូនកាត់ ដែលលក់ចេញមានប្រមាណជា ១,៨លានគ្រឿងនៅទូទាំងពិភពលោក ហើយសម្រាប់តែក្នុងទីផ្សារចិនប៉ុណ្ណោះ រថយន្តម៉ូឌែលថាមពលទាំងពីរនេះលក់ចេញបានដល់ទៅ ១,១លានគ្រឿង ខណៈដែលទីផ្សារអឺរ៉ុបធ្វើបានត្រឹម ២៣ភាគរយ ឬប្រមាណជា ៣៩ម៉ឺនគ្រឿងប៉ុណ្ណោះ

ផ្លូវ​ចំនួន​២ខ្សែ​ក្នុង​ខេត្តព្រះសីហនុ កំពុង​សម្រួល​ដល់ការ​ដឹកជញ្ជូនទំនិញពីកន្លែងផលិតទៅ​កាន់​ទីផ្សារ​ពិភពលោក​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2025

ផ្លូវ​ចំនួន​២ខ្សែ​នៅក្នុងខេត្តព្រះសីហនុ បាន និងកំពុងជួយ​សម្រួលដល់​ការដឹកជញ្ជូន​ទំនិញពីកន្លែង​ផលិតទៅកាន់​កំពង់ផែ រួច​បន្ត​ដឹកទៅកាន់ទីផ្សារអន្តរជាតិ

វេទិកាធុរកិច្ចកម្ពុជា​ – វៀតណាម​ ដាក់គោលដៅបង្កើន​ទំហំពាណិជ្ជកម្មឱ្យ​បាន ២០ពាន់​លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2025

នៅក្នុងសន្នសីទតភ្ជាប់​រវាង​ធុរកិច្ច​វៀតណាម-កម្ពុជា​ឆ្នាំ២០២៥ ភាគីទាំងពីរបានកំណត់គោលដៅរួមបង្កើន​ទំហំពាណិជ្ជកម្ម​ឱ្យបានដល់ ​២០​ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ​បន្ទាប់ខាង​មុខនេះ​។​

ស្ថាបនិក Nvidia អះអាងថា ចិននឹងមិនប្រើប្រាស់បច្ចេកវិទ្យា Nvidia ក្នុងវិស័យយោធាឡើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2025

ប្រធានប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលចិន នឹងមិនប្រើបច្ចេកវិទ្យា AI ទាំងឡាយណាដែលជាផលិតផលរបស់ក្រុមហ៊ុន Nvidia នៅក្នុងវិស័យយោធារបស់ខ្លួននោះទេ

ឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលប្រមាណ ៣០៤,៥៣ លាន​ដុល្លារពីការលក់ជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2025

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលប្រមាណ ៣០៤,៥៣ លានដុល្លារពីការលក់ជ័រកៅស៊ូ និងឈើកៅស៊ូ

ក្រសួងឧស្សាហកម្ម និងក្រុមហ៊ុន Huawei សហការគ្នាជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2025

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និងក្រុមហ៊ុន Huawei បានសហការគ្នាក្នុងកិច្ចជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត AI នៅកម្ពុជា

Donald Trump កាត់បន្ថយពន្ធលើការនាំចូលពីឥណ្ឌូនេស៊ី ពី ៣២% មកត្រឹម ១៩% ប្ដូរនឹងទំនិញរបស់ខ្លួននាំចូលឥណ្ឌូនេស៊ីដោយមិនជាប់ពន្ធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2025

Trump លើកឡើងថា លោកនឹងកាត់បន្ថយអត្រាពន្ធលើការនាំចូលពីឥណ្ឌូនេស៊ីពី ៣២% មកត្រឹម ១៩% បន្ទាប់ពីសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី Prabowo Subianto

រពេលយៈ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧ ទទួលបានកំណើន​រោងចក្រសហគ្រាសជាង ៥,៣ពាន់ ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្តពីអ្នកវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2025

រពេលយៈ២២ខែនៃរាជរដ្ឋាភិបាលអាណតិ្តទី៧ ទទួលបានកំណើន​រោងចក្រសហគ្រាសជាង ៥,៣ពាន់ ដែលបង្ហាញពីភាពរឹងមាំ និងជំនឿទុកចិត្តពីអ្នកវិនិយោគ

អគ្គនាយកធនាគារ ARDB ជំរុញឱ្យពាណិជ្ជករធំៗ និងពលរដ្ឋខ្មែរនៅតាមព្រំដែនប្រើប្រាស់ប្រាក់រៀល

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 15/07/2025

ធនាគារ(ARDB) អំពាវនាវឱ្យពាណិជ្ជករធំៗ និងពលរដ្ឋរស់នៅតាមព្រំដែនខ្មែរ-ថៃ លក់ដូរទំនិញនៅលើទីផ្សារ ត្រូវទូទាត់ជាប្រាក់រៀលដើម្បីលើកកម្ពុជារូបិយវត្ថុជាតិ

ក្រសួងកសិកម្ម និងអង្គការ ភីផលអិននីតកម្ពុជា ជំរុញការពន្លឿនចីរភាពនៅក្នុងប្រព័ន្ធកសិ-ស្បៀងអាហារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2025

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការភីផលអិននីតកម្ពុជា បាន និងកំពុងជំរុញការពន្លឿនចីរភាពនៅក្នុងប្រព័ន្ធកសិ-ស្បៀងអាហារកម្ពុជា

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language