ភ្នំពេញ ៖ សេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជានឹងអាចចូលរួមចំណែកដល់ការស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកវីដ-១៩ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងការធ្វើទំនើបកម្ម និងពិពិធកម្ម ស្របជាមួយ “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជាឆ្នាំ ២០១៥-២០២៥។

នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ក្រោមអធិបតីភាពដឹកនាំរបស់ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១ ខែមីនា ឆ្នាំ ២០២២។ គោលបំណងនៃកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយ វិស័យឯកជននាពេលនេះ គឺដើម្បីប្រមូលធាតុចូល និងមតិយោបល់បន្ថែម ក្នុងគោលដៅឱ្យការរៀបចំ សេចក្តីព្រាងនេះមានភាពគ្រប់ជ្រុងជ្រោយ។

សេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ គឺជាសមិទ្ធផលនៃកិច្ចប្រឹងប្រែងរួមគ្នារវាងក្រសួង ស្ថាប័ន នៃរាជរដ្ឋភិបាលកម្ពុជាចំនួន ៨ រួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងរ៉ែនិងថាមពល និងក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមជំនួយបច្ចេកទេសនៃកម្មវិធីពន្លឿនការគាំទ្រសេដ្ឋកិច្ចក្នុងដំណាក់កាលជំងឺកូវីដ-១៩ (Accelerated COVID-19 Economic Support-ACES) របស់រដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាប្រឹក្សា Boston Consulting Group (BCG) ហើយដែលត្រូវបានចាប់ផ្តើមរៀបចំ ឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក។
វិស័យយានយន្ត និងអេឡិចត្រូនិក ត្រូវបានជ្រើសរើស និងកំណត់ជាវិស័យអាទិភាព ដើម្បីចូលរួមចំណែកដល់ការស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកវីដ-១៩ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងការធ្វើទំនើបកម្ម និងពិពិធកម្ម ដែលមានសង្គតិភាពជាមួយ “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជាឆ្នាំ ២០១៥-២០២៥” និង “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣” ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ។ សេចក្តីព្រាងផែនទីបង្ហាញផ្លូវដែលបានរៀបចំឡើងបានរំលេចអំពីចក្ខុវិស័យរយៈពេលវែង និងតម្រង់ទិសការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ព្រមទាំងដាក់ចេញនូវផែនការសកម្មភាពសម្រាប់អន្តរក្រសួងអនុវត្តដែលជាគំនិតផ្តួចផ្តើមដោយ ផ្តោតលើលទ្ធផល ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់អ្នកវិនិយោគក្នុងផ្នែកមួយចំនួន ដូចជាធនធានមនុស្ស និងនវានុវត្តន៍, ហេដ្ឋារចនាសម្ព័ន្ធ, ការសម្រួលពាណិជ្ជកម្ម, និងភាពអំណោយផលធុរកិច្ច និងវិនិយោគ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ ចិន្តាសោភា បានគូសបញ្ជាក់ពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាល តាមរយៈកិច្ចប្រឹងប្រែងរួមរបស់ក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយក្នុងការកំណត់នូវយុទ្ធសាស្ត្រ, ទិសដៅ និងយន្តការចាំបាច់ ដើម្បីធ្វើការអភិវឌ្ឍ និងទាក់ទាញការវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងតម្លៃក្នុងប្រតិបត្តិការនៃវិស័យទាំងនេះ។
ឯកឧត្តមរដ្ឋមន្តី្រ បានលើកឡើងបន្ថែមថា ក្រសួងស្ថាប័នពាក់ព័ន្ធមើលឃើញពីភាពចាំបាច់ក្នុងការសហការជាមួយវិស័យឯកជន ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យទាំងនេះ ដោយចាប់ផ្ដើមពីការរៀបចំយុទ្ធសាស្ត្រ រួមរហូតដល់ការដាក់ចេញ និងអនុវត្តផែនការសកម្មភាព ហើយកិច្ចប្រជុំនាថ្ងៃនេះត្រូវបានរៀបចំឡើង ក្នុងស្មារតីនៃការពិគ្រោះយោបល់ និងភាពជាដៃគូ ដើម្បីប្រមូលធាតុចូល និងមតិយោបល់បន្ថែមពីវិស័យ ឯកជនលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបន្តថា បន្ទាប់ពីទទួលបានមតិយោបល់ និងធាតុចូលពីអ្នកវិនិយោគ និងតួអង្គពាក់ព័ន្ធក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក សេចក្តីព្រាងផែនទីបង្ហាញផ្លូវនឹងត្រូវបញ្ជូនទៅគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍បន្ថែមសម្រាប់ជំហានបន្ទាប់នៃការរៀបចំសេចក្តីព្រាងនេះ មុននឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត។
សូមបញ្ជាក់ថា នៅក្នុងសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងលើកផ្តួចផ្តើមគំនិតឱ្យមានការបង្កើតក្រុមប្រឹក្សាសម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិក ដែលមានតំណាងមកពីផ្នែករដ្ឋ និងឯកជន ដើម្បីផ្ដល់ការណែនាំលើការអនុវត្តផែនទីបង្ហាញផ្លូវ។
ការអនុវត្តដោយជោគជ័យនូវផែនទីបង្ហាញផ្លូវក្នុងវិស័យទាំងពីរនេះ នឹងផ្ដល់បច្ច័យយ៉ាងសំខាន់សម្រាប់កម្ពុជា ដូចជាការអាចបង្កើនទំហំនាំចេញក្នុងទឹកប្រាក់លើសពី ២ ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារថ្មីជាង ២២ពាន់កន្លែងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ក៍ដូចជាបង្កើនកាលានុវត្តភាពថ្មីៗសម្រាប់ សហត្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងវិស័យទាំងនេះ។ វិនិយោគិនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជាក៏នឹងទទួលបាននូវប្រយោជន៍ពីការរៀបចំនេះផងដែរ ដូចជាការបង្កើនធនធានមនុស្ស ប្រកបដោយជំនាញ ការធ្វើឱ្យប្រសើរឡើងថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងភ័ស្តុភារកម្ម ដើម្បីគាំទ្រភាពប្រកួតប្រជែងតម្លៃនៃកម្មន្តសាល និងការផ្តល់នូវកិច្ចសម្របសម្រួលផ្នែកគយ និងពាណិជ្ជកម្មដែលកាន់តែមានប្រសិទ្ធភាពដល់ការនាំចូល និងនាំចេញផលិតផល។ ជាការគួសបញ្ជាក់នូវកាលានុវត្តភាពដ៍ល្អសម្រាប់កម្ពុជាក្នុងវិស័យទាំងនេះ ឯកអគ្គរាជទូតអង់គ្លេសប្រចាំ ព្រះរាជាណាចក្រកម្ពុជា លោកជំទាវ Tina Redshaw បានមានប្រសាសន៍ថា ៖
“ចក្រភពអង់គ្លេសមានក្តីសោមនស្សក្នុងការចូលរួមចំណែកគាំទ្រការរៀបចំពង្រាងផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍ និងទាក់ទាញ ការវិនិយោគក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩, ការកែទម្រង់សេដ្ឋកិច្ច និងបង្កើនការងារដែលមានភាពធន់នឹងវិបត្តិ និងដែលផ្ដល់ប្រាក់ឈ្នួលប្រសើរជាងមុនសម្រាប់ពលករកម្ពុជា៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content