ភ្នំពេញ ៖ ជាការរំលឹកឡើងវិញ ផ្សារមូលបត្រចែកជាពីរដំណាក់គឺ ផ្សារដំបូង(primary market) និងផ្សារបន្ទាប់ (secondary market)។ ជាទូទៅ ការចូលរួមនៃវិនិយោគិននៅក្នុងផ្សារមូលបត្រ គឺសំដៅដល់ការទិញលក់ភាគហ៊ុននៅទីផ្សារបន្ទាប់(នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា)។ ការចូលរួមនៅក្នុងផ្សារដំបូងដែលជាការទិញហ៊ុនដោយផ្ទាល់ពីក្រុមហ៊ុនបោះផ្សាយកើតមានម្ដងម្កាលនៅពេលដែលមានក្រុមហ៊ុនបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង។

អត្ថបទសប្តាហ៍នេះ នឹងពន្យល់អំពីយន្តការសំខាន់ៗសម្រាប់វិនិយោគិនដែលចាប់អារម្មណ៍ចង់ទិញភាគហ៊ុនដែលទើបបោះផ្សាយ ដើម្បីកេងចំណេញទុកលក់នៅថ្ងៃជួញដូរដំបូង ឬនៅថ្ងៃជួញដូរក្រោយទៀត នៅទីផ្សារបន្ទាប់។ ការចូលរួមនៅទីផ្សារដំបូង ចែកជា២វគ្គ គឺ ទី១ ការធ្វើប៊ុកបៀលឌីង (book-building) ឬការស្ទាបស្ទង់ថ្លៃ និង ទី២ ការធ្វើបរិវិសកម្ម (subscription) ឬការចុះឈ្មោះទិញ។

១-ការធ្វើប៊ុកបៀលឌីង (book-building) ឬការស្ទាបស្ទង់ថ្លៃ៖
នៅពេលបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនជាលើកដំបូង ក្រុមហ៊ុនបោះផ្សាយត្រូវការស្ទាបស្ទង់ថ្លៃភាគហ៊ុនរបស់ខ្លួនជាមុនសិន។ ដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនបោះផ្សាយធ្វើការវាយតម្លៃភាគហ៊ុនរបស់ខ្លួននៅក្នុងចន្លោះថ្លៃមួយ (price range) ហើយដាក់ស្នើទៅវិនិយោគិនសាធារណៈ (ឬសក្ដានុពល)ឲ្យដាក់ថ្លៃទិញភាគហ៊ុនរបស់ខ្លួននៅក្នុងចន្លោះថ្លៃមួយនោះ។
វិនិយោគិនអាចចូលរួមក្នុងការធ្វើប៊ុកបៀលឌីងនេះ ដោយត្រូវទៅក្រុមហ៊ុនធានាទិញមូលបត្រដែលពាក់ព័ន្ធ ឬក្រុមហ៊ុនមូលបត្រដទៃទៀតដែលចូលរួមក្នុងដំណើរការនេះ ហើយបំពេញពាក្យស្នើសុំចូលរួមធ្វើប៊ុកបៀលឌីង ដោយត្រូវបញ្ជាក់អំពីថ្លៃភាគហ៊ុន (នៅក្នុងចន្លោះអនុញ្ញាត) និងបរិមាណដែលខ្លួនចង់ទិញ រួចត្រូវតម្កល់ប្រាក់ ១០% នៃតម្លៃភាគហ៊ុនដែលខ្លួនចង់ទិញ។ ២-៣ សប្ដាហ៍ក្រោយមក លទ្ធផលប៊ុកបៀលឌីង ដែលក្នុងនោះមានថ្លៃដែលត្រូវធ្វើសំណើលក់ (offering price) នឹងត្រូវប្រកាសជាសាធារណៈ។ វិនិយោគិនដែលមិនជោគជ័យនៅក្នុងប៊ុកបៀលឌីង (វិនិយោគិនដែលដាក់ថ្លៃទិញទាបជាងថ្លៃដែលត្រូវធ្វើសំណើលក់) អាចដកប្រាក់កករបស់ខ្លួន ១០%មកវិញ ប្រសិនបើមិនចង់បន្តទៅវគ្គបរិវិសកម្ម។
២- ការធ្វើបរិវិសកម្ម (subscription) ឬការចុះឈ្មោះទិញ ៖
នៅពេលស្ទាបស្ទង់ និងកំណត់ថ្លៃបោះផ្សាយរួចហើយ ក្រុមហ៊ុនបោះផ្សាយដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ នឹងត្រូវរៀបចំវគ្គបរិវិសកម្មបន្តទៀត ដើម្បីអនុញ្ញាតឱ្យវិនិយោគិនចុះឈ្មោះទិញភាគហ៊ុនរបស់ខ្លួននៅថ្លៃដែលបានកំណត់រួច (offering price)។
វិនិយោគិនដែលជោគជ័យនៅក្នុងប៊ុកបៀលឌីង (វិនិយោគិនដែលដាក់ថ្លៃទិញខ្ពស់ជាង ឬស្មើថ្លៃដែលត្រូវបានធ្វើសំណើលក់) ត្រូវដាក់ពាក្យស្នើសុំធ្វើបរិវិសកម្មបន្តទៀត ដើម្បីទទួលបានភាគហ៊ុនដែលខ្លួនបានដាក់សំណើនៅក្នុងវគ្គប៊ុកបៀលឌីងដោយត្រូវតម្កល់ប្រាក់បន្ថែមឲ្យគ្រប់១០០%នៃតម្លៃភាគហ៊ុនដែលទទួលបានជោគជ័យនៅក្នុងវគ្គប៊ុកបៀលឌីង ឬតម្លៃភាគហ៊ុនដែលខ្លួនចង់ទិញ។ វិនិយោគិនដែលមិនទទួលបានជោគជ័យ ឬដែលមិនបានចូលរួមនៅក្នុងប៊ុកបៀលឌីង ក៏អាចចូលរួមនៅក្នុងវគ្គបរិវិសកម្មបានដែរ ដោយត្រូវបំពេញពាក្យស្នើសុំធ្វើបរិវិសកម្ម និងបញ្ជាក់ពីបរិមាណភាគហ៊ុនដែលខ្លួនចង់ចុះឈ្មោះទិញ ដោយដឹងថាថ្លៃភាគហ៊ុនត្រូវបានកំណត់រួចហើយនៅវគ្គប៊ុកបៀលឌីង។ ចំនួនភាគហ៊ុនដែលលៃទុកសម្រាប់វិនិយោគិនទាំងពីរប្រភេទ (និងវិនិយោគិនដែលជោគជ័យក្នុងវគ្គប៊ុកបៀលឌីងហើយចង់ទិញបន្ថែម) គឺមានតែ៣០% នៃភាគហ៊ុនដែលបោះផ្សាយជាសាធារណៈប៉ុណ្ណោះ (បន្ទាប់ពីផាត់ចេញចំនួនភាគហ៊ុនដែលលៃបម្រុងទុកសម្រាប់លក់ជូនបុគ្គលិក)។ ៧០%ទៀតត្រូវបានដាក់ឲ្យធ្វើប៊ុកបៀលឌីងរួចហើយ។ រាល់ការបែងចែក (ប្រសិនបើសំណើទិញលើសចំនួនភាគហ៊ុនដែលមាន) នឹងត្រូវធ្វើឡើងតាមវិធានប្រ៉ូរ៉ាតា(តាមសមាមាត្រ)។ ក្នុងករណីភាគហ៊ុនបោះផ្សាយលក់មិនអស់ ក្រុមហ៊ុនធានាទិញមូលបត្រនឹងទិញយកចំណែកដែលនៅសល់នេះពីក្រុមហ៊ុនបោះផ្សាយ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content