ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ផលប៉ះពាល់នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនលើសេដ្ឋកិច្ចកម្ពុជា គឺមានទំហំតូច ដោយហេតុថាទំនាក់ទំនងសេដ្ឋកិច្ចដោយផ្ទាល់រវាងកម្ពុជាជាមួយនឹងប្រទេសជម្លោះទាំងពីរមានកម្រិតទាប ខណៈផលប៉ះពាល់នេះត្រូវបានប៉ះប៉ូវមកវិញមួយផ្នែកធំតាមរយៈការសម្រេចបាននូវអាត្រាខ្ពស់នៃការចាក់វ៉ាក់សាំងកូវីដ១៩ ដែលបានធ្វើឱ្យកម្ពុជាបង្កើតបាននូវ “ភាពសាំសហគមន៍” ជាមូលដ្ឋានសំខាន់សម្រាប់ការបើកប្រទេសឡើងវិញ និងបានអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកចាប់ផ្តើមវិលត្រឡប់ទៅរកភាពប្រក្រតីវិញ។

ស្របគ្នានឹងការព្យាករសេដ្ឋកិច្ចសកលឡើងវិញ, សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២២ ដែលបន្តគាំទ្រដោយភាពល្អប្រសើរនៃតម្រូវការសកល បើទោះបីជារងការប៉ះទង្គិចពីការផ្ទុះឡើងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្តី។ នេះបើយោងតាមរបាយការស្តីពី សារាចរណែនាំលេខ០០៥ សហវ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត សម្រាប់ឆ្នាំ២០២៣-២០២៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹថា សង្គ្រាមនេះបានបង្កផលប៉ះពាល់ដោយប្រយោលដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការកើនឡើងថ្លៃទំនិញគ្រប់ប្រភេទ ពិសេស ប្រេងឥន្ធនៈ និងវត្ថុធាតុដើមកសិកម្មរួមមាន ជី និងថ្នាំសម្លាប់សត្វល្អិតជាដើម។ ទន្ទឹមនេះ ការកើនឡើង ថ្លៃជារួមបានបង្កផលប៉ះពាល់ដល់សកម្មភាពចាយវាយ និងប្រើប្រាស់ក្នុងស្រុក ក៍ដូចជាជីវភាពរស់នៅរបស់ប្រជាជន។
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ដូច្នេះថា ៖
“ទោះជាយ៉ាងនេះក្ដី ផលប៉ះពាល់នៃសង្គ្រាមនេះមកលើសេដ្ឋកិច្ចកម្ពុជា គឺមានទំហំតូច ដោយហេតុថាទំនាក់ទំនងសេដ្ឋកិច្ចដោយផ្ទាល់រវាងកម្ពុជាជាមួយនឹងប្រទេសជម្លោះទាំងពីរមានកម្រិតទាប។ ផលប៉ះពាល់នេះត្រូវបានប៉ះប៉ូវមកវិញមួយផ្នែកធំតាមរយៈការសម្រេចបាននូវអាត្រាខ្ពស់នៃការចាក់វ៉ាក់សាំងកូវីដ១៩ ដែលបានធ្វើឱ្យកម្ពុជាបង្កើតបាននូវ “ភាពសាំសហគមន៍” ជាមូលដ្ឋានសំខាន់សម្រាប់ការបើកប្រទេសឡើងវិញ និងបានអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកចាប់ផ្តើមវិលត្រឡប់ទៅរកភាពប្រក្រតីវិញ”
បន្ថែមលើនេះ, ការបន្តដាក់ចេញនូវវិធានការអន្តរាគមន៍មុតស្រួចរបស់រាជរដ្ឋាភិបាលក្នុងការជួយរក្សាលំនឹងធុរកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសកម្មករ និយោជិត និងគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដែលទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ក៏រំពឹងថានឹងបន្តចូលរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជារួមសម្រាប់ឆ្នាំ២០២២។
សម្រាប់ឆ្នាំ២០២៣, សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,២% ដោយសារការរំពឹងទុកនៃការបន្តនិន្នាការល្អប្រសើរនៃតម្រូវការសកល និងទំនុកចិត្តវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវី១៩ មានភាពស្រាកស្រាន្ត និងអាចគ្រប់គ្រងបាន។ ទន្ទឹមនេះ, “ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” នឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងការបង្កើនតម្លៃបន្ថែមទៀត ដល់អនុវិស័យជំរុញកំណើនដែលមានស្រាប់ ក៍ដូចជាលើកកម្ពស់អនុវិស័យសក្តានុពលដែលជាចន្ទល់កំណើនថ្មី រួមមានអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងអនុវិស័យគមនាគមន៍ ព្រមទាំងការ អភិវឌ្ឍវិស័យសហត្រាសធុនតូច និងមធ្យម។
ជាមួយគ្នានេះ, រាជរដ្ឋាភិបាលបានគិតគូរបង្កើនកញ្ចប់ អន្តរាគមន៍ ជាពិសេសផ្នែកសង្គម និងសេដ្ឋកិច្ច ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងអតិផរណា និងការបង្កើនការវិនិយោគក្នុងស្រុក ដើម្បីលើកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជនផងដែរ។
ក្នុងឆ្នាំ២០២២ អតិផរណាត្រូវបានប៉ាន់ស្មានថានឹងអាចកើនឡើងក្នុងរង្វង់ ៥,០% ដោយសារការកើនឡើងខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀត បណ្ដាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ សម្រាប់ឆ្នាំ២០២៣, អតិផរណាត្រូវបានរំពឹងថានឹងថមថយមកវិញក្នុងរង្វង់ ២,៥% ដោយសារការរំពឹងទុកនូវការវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេង និងទំនិញផ្សេងៗទៀតក៍ដូចជាសកម្មភាពសេដ្ឋកិច្ច។
អត្រាប្ដូរប្រាក់រំពឹងថានឹងស្ថិតក្នុងរង្វង់ជាមធ្យមប្រចាំឆ្នាំប្រមាណ ៤ ០៦៥ រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយសារអន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជាក្នុងការរក្សាស្ថិរភាពថ្លៃ និងទំនុកចិត្តពីសាធារណជនលើការប្រើប្រាស់ប្រាក់រៀល។
ឱនភាពគណនីវន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានប៉ាន់ស្មានថានឹងរួមតូចមកវិញក្នុងទំហំប្រមាណ ២៦,៨% នៃ ផសស ក្នុងឆ្នាំ២០២២ ធៀបនឹង ៤៥,៤% នៃ ផសស ឆ្នាំ២០២១ ក្រោមការរំពឹងទុកនូវការត្រឡប់ទៅរកប្រក្រតីភាពនៃសមតុល្យពាណិជ្ជកម្ម ក្នុងខណៈដែលចំណូលពីភ្ញៀវទេសចរអន្តរជាតិ និងប្រាក់បញ្ញើពីក្រៅប្រទេស ក៍ត្រូវបានរំពឹងថានឹងងើបឡើងវិញសន្សឹមៗ ស្របតាមភាពស្រាកស្រាន្តនៃស្ថានភាព នៃវិបត្តិជំនីកូវឹង-១៩ជាបណ្ដើរៗ។
សម្រាប់ឆ្នាំ២០២៣ ឱនភាពគណនីចរន្តរំពឹងថានឹងបន្តរួមតូចក្នុងរង្វង់ ១៤,១% នៃ ផសស ដោយសារការរំពឹងទុកនូវការបន្តកើនឡើងនៃការនាំចេញ និងការបន្តនិន្នាការងើបឡើងនៃចំណូលពីភ្ញៀវទេសចរអន្តរជាតិ។ ជាមួយគ្នានេះ រំហូរវិនិយោគផ្ទាល់ពីបរទេសសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវបានរំពឹងថានឹងងើបឡើងក្នុងរង្វង់ ១២,៣% នៃ ផសស និង ១១,៦% នៃ ផសស រៀងគ្នា ដោយសារការបន្តកើនឡើងនូវទំនុកចិត្តវិនិយោគ ជារួមនឹងបរិយាកាសកាន់តែអំណោយផលរបស់កម្ពុជា ក្នុងបរិការណ៍នៃការផ្លាស់ប្ដូរកាន់តែលឿននូវខ្សែច្រវាក់ផលិតកម្ម និងផ្គត់ផ្គង់តំបន់ និងសកល ស្របពេលដែលវិបត្តិជំងឺកូវីដ១៩មានភាពស្រាកស្រាន្ត។
ជាលទ្ធផល, ទុនបម្រុងអន្តរជាតិសរុបត្រូវបានរំពឹងថានឹង បន្តកើនឡើងដល់ ២១ ២៧១ និង ២២ ១៥៥ លានដុល្លារអាមេរិក ដែលធានាការនាំចូលបានប្រមាណ ៧,៧ និង ៧,៦ ខែ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ រៀងគ្នា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/10/2026
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content