ភ្នំពេញ ៖ សមាគមហិរញ្ញវត្ថុចំនួន ៣ បានបដិសេធចំពោះការផ្សព្វផ្សាយថា ក្រុមហ៊ុន PAYEER សហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាមួយចំនួនក្នុងការទូទាត់ ការដាក់ប្រាក់ និងដកប្រាក់លើការវិនិយោគ និងការជួញដូរលើរូបិយវត្ថុគ្រីបតូ ហើយប្រាប់ឱ្យប្រជាជនប្រុងប្រយ័ត្នរាល់ប្រតិបត្តិការ និងសកម្មភាពទាំងអស់នេះ ចៀសវាងធ្លាក់ក្នុងការបោកបញ្ឆោត។

សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានដឹងអំពីផ្លេតហ្វមទាក់ទងនឹងរូបិយវត្ថុគ្រីបតូមួយចំនួន ជាពិសេស PAYEER ដែលបានប្រើប្រាស់ឈ្មោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមទាំង ៣ ដោយគ្មានការអនុញ្ញាត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់សមាគមទាំង ៣ ចេញផ្សាយកាលពីថ្មីៗនេះ។
ក្រុមហ៊ុន PAYEER បានផ្សព្វផ្សាយពីកិច្ចសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាមួយចំនួនក្នុងការទូទាត់ ការដាក់ប្រាក់ និង ដកប្រាក់លើការវិនិយោគ និងការជួញដូរលើរូបិយវត្ថុគ្រីបតូរួមមាន Bitcoin, Ethereum និង កាបូប Crypto ជាដើម ។

សមាគមទាំង ៣ ព្រមទាំងសមាជិករបស់ខ្លួនទាំងអស់ សូមធ្វើការបដិសេធចំពោះការផ្សព្វផ្សាយនេះ និងប្រកាសមិនជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន PAYEER ឬមានកិច្ចសហប្រតិបត្តិការលើការទូទាត់ ឬការជួញដូរលើប្រភេទរូបិយវត្ថុគ្រីបតូឡើយ។ សមាគមទាំង ៣ សូមធ្វើការក្រើនរំលឹកដល់សាធារណជនថា ការធ្វើប្រតិបត្តិការលើរូបិយវត្ថុគ្រីបតូ (Crypto) រួមមានមាន Bitcoin, Ethereum និង កាបូប Crypto ជាដើម មិនបានទទួលស្គាល់ជាផ្លូវការទេនៅកម្ពុជា សូមសាធារណជនមេត្តាប្រុងប្រយ័ត្នរាល់ប្រតិបត្តិការ និងសកម្មភាពទាំងអស់នេះ ចៀសវាងធ្លាក់ ក្នុងការបោកបញ្ឆោតអូសទាញវិនិយោគ ឬ ជួញដូរឧបករណ៍ហិរញ្ញវត្ថុនេះ ដែលមិនមានសុវត្ថិភាព និងអាចនឹងនាំឱ្យមានការខាតបង់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អត្រាបង្កកំណើតពិភពលោកធ្លាក់ដល់កម្រិតមិនធ្លាប់មាន គំរាមកំហែងដល់សេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/08/2026
មនុស្សជាតិកំពុងឈានចូលដល់យុគសម័យប្រជាសាស្ត្រមួយដែលមិនធ្លាប់មានពីមុនមក ខណៈអត្រាបង្កកំណើតសកលបានធ្លាក់ចុះ ដែលអាចបង្កផលប៉ះពាល់ដល់ស្ថិរភាពប្រជាជន និងសេដ្ឋកិច្ចពិភពលោកនៅពេលអនាគត

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/08/2026
មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សមាជិកសភាអាមេរិក ៥០នាក់ ទាមទារឱ្យលោក Trump បង្ហាញរបាយការណ៍ចំណាយពិតទៅលើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សមាជិកសភាតំណាងរាស្ត្រអាមេរិក កំពុងទាមទារឱ្យរដ្ឋបាល លោក Donald Trump ផ្តល់ទិន្នន័យលម្អិតអំពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ និងជីវិតមនុស្សក្រោមជម្លោះយោធាជាមួយនឹងប្រទេសអ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

កាណាដា គំរាមផ្តាច់អគ្គិសនីក្រុមហ៊ុន និងលំនៅឋានពលរដ្ឋអាមេរិក ១,៥លានកន្លែង សងសឹកនឹងការដំឡើងពន្ធ ៥០ភាគយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
កាណាដា បានគំរាមផ្តាច់អគ្គិសនីតាមបណ្តាក្រុមហ៊ុន ទីតាំងអាជីវកម្ម និងលំនៅឋានពលរដ្ឋអាមេរិក ប្រុមាណ ១,៥លានកន្លែង សងសឹកនឹងការតម្លើងពន្ធ ៥០ ភាគយ របស់ Trump





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content