ទំនេរពីការងារស្រែចំការ អ្នកស្រុកក្រូចឆ្មារតែងនិយមធ្វើនំក្រៀបលក់ជាមុខរបរល្អមួយបន្ទាប់បន្សំ

ត្បូងឃ្មុំ៖ ស្ថិតនៅតាមដងទន្លេមេគង្គ តំបន់ក្រូចឆ្មារ ជាស្រុកមួយចំណុះខេត្តត្បូងឃ្មុំ ​មានអំណោយផលទាំងការធ្វើស្រែ ធ្វើចំការ ជាមួយនឹងការទទួលបានទិន្នផលខ្ពស់។ បន្ថែមពីនេះ អ្វីដែលបានបង្ហាញពីអត្តសញ្ញាណនៃស្រុកមួយនេះ នៅរដូវក្រោយពេលប្រមូលផល អ្នកស្រុកក្រូចឆ្មារភាគច្រើនតែងមានទម្លាប់ធ្វើនំគ្រៀបលក់ជាលក្ខណៈគ្រួសារ ដែលអាចចាត់ទុកថាជាមុខរបរបន្ទាប់បន្សំមួយបន្ថែមប្រាក់ចំណូលក្នុងគ្រួសារ។

ជាបន្ទះម្សៅមានរាងមូលៗ និងរស់ជាតិផ្អែមតិចៗ នំក្រៀបត្រូវបានគេយកទៅអាំងនៅលើភ្លើង ក្ដៅៗ ស្រួយៗ ទាំងមូល ឬកាត់ជាដុំតូចៗបំពងប្រឡាក់ម្សៅស្ករនិងសណ្ដែកហៅថានំស្បែកជ្រូក ឬបងប្អូនប្រជាជនទូទៅនិយមទទួលទានជាចំណីកំដរមាត់ ជាពិសេសគេឃើញមាននៅតាមពិធីបុណ្យនានា។

អ្នកស្រី ពេញ ឈុនអ៊ាង មានវ័យ ៥០ឆ្នាំ ជាអ្នកផលិតនំក្រៀបម្នាក់ស្ថិតនៅក្នុងភូមិទី៣ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា អ្នកស្រីបានប្រកបរបរធ្វើនំនេះយូរឆ្នាំហើយ ដោយសារតែការផលិតគឺមិនពិបាកអ្វីច្រើននោះទេ។

អ្នកស្រីបញ្ជាក់ថា ៖

“ខ្ញុំធ្វើនំនេះយូរឆ្នាំដែរហើយ ឯការធ្វើនំនេះក៏មិនសូវពិបាកប៉ុន្មានដែរ មិនសូវចំណាយពេលយូរ គឺយើងអាចឆ្លៀតពេលធ្វើបាននៅពេលយើងទំនេរ ពិសេសអាចធ្វើទុកបានយូរ ឱ្យតែយើងវេចខ្ចប់ឱ្យបានល្អ។ ចំពោះតម្លៃវិញ នំក្រៀបមួយគីឡូក្រាមអាចលក់បានក្នុងតម្លៃ ៩ ០០០រៀល ហើយអតិថិជនភាគច្រើនគឺនៅក្នុងស្រុកភូមិជិតៗ ឯខ្លះទៀតក៏មានអ្នកស្គាល់តាមគ្នាមកទិញបន្តយកទៅលក់បន្ត។ គេនិយមធ្វើនំក្រៀបជាលក្ខណៈគ្រួសារបែបនេះនៅខែចូលឆ្នាំចិន គឺស្ទើរគ្រប់មុខផ្ទះមានកន្ទេលហាលនំក្រៀបជាហូរហែរតែម្ដង។ ក្រៅពីនេះ គេក៏អាចធ្វើបានគ្រប់រដូវកាលឱ្យតែមានពន្លឺថ្ងៃសម្រាប់ហាលសម្ងួតបន្ទះនំ ឬក៏អាស្រ័យលើការកម្ម៉ង់របស់ភ្ញៀវផងដែរ”

អ្នកស្រីបានប្រាប់ឱ្យដឹងថា ជំនាញក្នុងការធ្វើនំក្រៀបនេះគឺចេះចាំតៗគ្នាពីចាស់ៗជំនាន់មុន ចំណែកដើមទុនក៏មិនសូវចំណាយច្រើនដែរ ដោយសារគេត្រូវការចំណាយតែលើវត្ថុធាតុដើមដូចជា អង្ករដំណើប ស្ករស ពងទា និងប្រេងឆា ហើយក្រៅពីនេះគេត្រូវការកម្លាំងក្នុងការបុកអង្ករ និងកិនបន្ទះនំផងដែរ។

ទាក់ទងទៅនឹងវិធីធ្វើវិញ អ្នកស្រី ឈុនអ៊ាង រៀបរាប់ថា ៖

“ដំបូងគេត្រូវលាងអង្ករដំណើប ហើយត្រាំទុកពីល្ងាច លុះព្រឹកឡើងគេត្រូវងើបពីព្រលឹមដើម្បីចំហុយអង្ករឱ្យឆ្អិនទន់ និងយកទៅបុក។ ក្នុងការបុកគេត្រូវយកអង្ករដែលចំហុយឆ្អិននោះទៅបុកចំនួនពីរគឺបុកឱ្យម៉ដ្ឋ និងបុកម្ដងទៀតដោយលាយជាមួយនឹងស្ករសឱ្យសព្វល្អ។ បន្ទាប់មកគេយកម្សៅអង្ករដែលបុករហូតមានសភាពស្អិតល្អហើយនោះ បន្តយកទៅកិនជាបន្ទះមូលៗស្ដើងល្មម រួចយកទៅហាល ប៉ុន្តែចំពោះការកិនគេត្រូវប្រើប្រេងឆាលាយជាមួយនឹងស៊ុតដើម្បីលាបកុំឱ្យម្សៅខាំស្អិតជាប់បន្ទះកិន។ ក្នុងការហាលគេយកបន្ទះនំដែលកិនហើយទៅតម្រៀបលើកន្ទេល រួចហាល និងប្រែដល់នំស្ងួត ឬក៏ហៅថាឆ្អិន ទើបបកពីកន្ទេលប្រមូលទុកជាការស្រេច”

អ្នកស្រីបញញជាក់ថា ៖

“សម្រាប់រយៈពេលផលិត គឺយើងរវល់តែមួយព្រឹកទេក្នុងការចំហុយ បុក​ និងកិន តែប៉ុណ្ណោះ បន្ទាប់ពីនោះមក យើងនៅសល់ពេលសម្រាប់ធ្វើការងារផ្សេងទៀតផងដែរ។ ក្នុងមួយថ្ងៃ យើងអាចធ្វើបានចន្លោះ ២០-៣០គីឡូក្រាម តែបើផ្ទះណាគេមានកម្លាំងច្រើនគឺអាចផលិតបានដល់ទៅ ៤០គីឡូក្រាមក៏មាន”

ជាមួយគ្នានេះ អ្នកស្រីក៏បានបញញជាក់ឱ្យដឹងផងដែរថា ចំពោះបញ្ហាប្រឈមនៅក្នុងការប្រមុខរបរមួយនេះពុំសូវមានច្រើននោះទេ ប៉ុន្តែគេត្រូវការកម្លាំងច្រើនក្នុងការផលិត ដែលជាភាពងាយស្រួលចំពោះគ្រួសារណាដែលមានសមាជិកច្រើន។  សម្រាប់ពេលអនាគត អ្នកស្រី ពេញ ឈុនអ៊ាង និងក្រុមគ្រួសារ នឹងបន្តអនុវត្តការធ្វើនំនេះ ធ្វើយ៉ាងណាឱ្យគេស្គាល់និងនឹកឃើញថា ពេលចង់ទិញនំក្រៀប គឺនឹងឃើញដល់ស្រុកក្រូចឆ្មារផ្ទាល់តែម្ដង៕ ­


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ