ស្វែងយល់ចំណុចសំខាន់ៗចំនួន ៥ ដែលធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុពិចារណាមុនការសម្រេចផ្តល់កម្ចីជូនអតិថិជន

ភ្នំពេញ ៖ ជាទូទៅ មុននឹងផ្តល់កម្ចី ឬឥណទាន មន្ត្រីឥណទានរបស់ស្ថាប័នធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ តែងតែពិនិត្យលើ ៥ ចំណុចពីអតិថិជន ដើម្បីធានាបានថា ការផ្តល់កម្ចីត្រូវបានធ្វើឡើងជោគជ័យ និងមានប្រសិទ្ធភាព ដែលវាមានន័យថា ការផ្តល់កម្ចី ឬឥណទានជួយជំរុញ និងពង្រីកអាជីវកម្មរបស់អតិថិជនស្របទៅតាមផែនការរបស់ខ្លួន។

ជាធម្មតា ស្ថាប័នធនាគារត្រូវសិក្សា និងវិភាគការអនុវត្តន៍ឥណទាន ដែលរួមមាន ចរិតលក្ខណៈ សមត្ថភាព សាច់ប្រាក់ ទ្រព្យបញ្ចាំ លក្ខខណ្ឌ និងការត្រួតពិនិត្យ ដែលភាគច្រើនត្រូវបានគេហៅថាការវិភាគតាមវិធានហ្វាយស៊ី (5Cs) ។

ការវិភាគតាមវិធានហ្វាយស៊ី (5Cs) មានដូចខាងក្រាម៖ ១. ចរិតលក្ខណៈ(Character)៖ មន្ដ្រីឥណទាន ត្រូវតែមានការជឿជាក់ថា អតិថិជនត្រូវមានគោលដៅច្បាស់លាស់ ក្នុងការស្នើសុំឥណទាន ហើយមានគោលបំណងសងត្រឡប់មកវិញយ៉ាងពិតប្រាកដ។ ២. សមត្ថភាព(Capacity) ៖ មន្ដ្រីឥណទានត្រូវតែច្បាស់លាស់ថា អតិថិជននោះមានសិទ្ធិសុំខ្ចីឥណទាន ហើយក៏មានសិទ្ធិជាផ្លូវច្បាប់ក្នុងការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន។

៣. សាច់ប្រាក់ (Cash)៖ តើអ្នកខ្ចីអាចមានលទ្ធភាព ដើម្បីបង្កើតសាច់ប្រាក់បានដែរ រឺទេក្នុងការសងឥណទានមកវិញ? ជាទូទៅអតិថិជនដែលស្នើសុំឥណទាន មានប្រភពសាច់ប្រាក់តែបីប៉ុណ្ណោះដើម្បីសងនូវឥណទានរបស់ពួកគេគឺ ៖ សាច់ប្រាក់ដែលទទួលបានពីចំណូល និងការលក់ សាច់ប្រាក់ដែលកើតចេញពីការលក់ទ្រព្យសកម្ម មូលធនដែលបានមកពីការបោះពុម្ភនូវមូលបត្របំណុល។

តើអ្វីជាលំហូរសាច់ប្រាក់ ? វាជាធម្មតាកំណត់ដូចខាងក្រោមៈ លំហូរសាច់ប្រាក់ =ប្រាក់ចំណេញសុទ្ធ + ចំណាយមិនមែនសាច់ប្រាក់

៤.លក្ខខណ្ឌ (Condition)៖ មន្ដ្រីឥណទាន និង អ្នកវិភាគត្រូវដឹងអំពី និន្នាការថ្មីនៃឧស្សាហកម្មរបស់អ្នកខ្ចី និងការផ្លាស់ប្ដូរស្ថានភាព សេដ្ឋកិច្ច ដែលជៈឥទ្ធិពលលើឥណទាន។ វាគួរយកចិត្ដទុកដាក់ លើ ឯកសាលិខិតស្នាម ការធ្លាក់ចុះនៃចំណូលឬការលក់របស់អតិថិជន។

៥. ទ្រព្យបញ្ចាំ(Collateral)៖ ក្នុងការវាយតម្លៃទ្រព្យបញ្ចាំរបស់ឥណទាន មន្ដ្រីឥណទានត្រូវសួរថា តើអ្នកខ្ចីមានលទ្ធភាព ចំពោះមូលធន របស់ខ្លួនគ្រាប់គ្រាន់ដែរឬទេ ឬក៏មានទ្រព្យសម្បត្តិដែលមានគុណភាពល្អគ្រាប់គ្រាន់ដែររឺទេ?

មន្រ្តីឥណទានត្រូវវិភាគយ៉ាងល្អិតល្អន់លើបញ្ហា ៖ -អាយុ -ស្ថានភាពអាជីវកម្ម ឬបរិស្ថានផ្សេងៗទៀត និង-កម្រិតនៃមុខជំនាញរបស់អ្នកខ្ចី។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានថ្លែងថា ជាទូទៅតាមការសិក្សា និងមើលពីទិដ្ឋភាពទូទៅ អតិថិជនដែលទទួលបានឥណទានពីខាងមីក្រូហិរញ្ញវត្ថុផ្លូវការ ក៏ដូចជាធនាគារ ឃើញថាមានជីវភាពកាន់តែប្រសើរ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះ បានបញ្ជាក់ថា ៖

“ប៉ុន្តែពាក្យមួយដែលថា ការទទួលបានឥណទានពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលធ្វើឱ្យមានបន្ទុកធ្ងន់ធ្ងរនេះ គឺខ្ញុំគិតថា វាមិនត្រឹមត្រូវនោះទេ ព្រោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវវាយតម្លៃជាក់ច្បាស់ មុននឹងឱ្យអតិថិជនខ្ចី។ យើងមិនចេះតែឱ្យអតិថិជន ទៅតាមការចង់បានរបស់គាត់នោះទេ។ យើងមានការវិភាគគ្រប់ជ្រុងជ្រោយទៅលើចំណូល និងចំណាយ ប្រវត្តិសង លក្ខខណ្ឌតិកៈមួយចំនួនសំខាន់ៗផ្សេងទៀត និងអាជីវកម្ម បន្ទាប់មកយើងឱ្យខ្ចី”

លោក សុខ វឿន បានថ្លែងបន្តថា  ពេលមានដែលសម្រេចយកឥណទានមកប្រើប្រាស់ យើងត្រូវមានផែនការអាជីវកម្មជាក់ច្បាស់ គឺថា យើងប្រើប្រាស់លើការពង្រីកអាជីវកម្ម ដើម្បីបង្កើនចំណូល។ ដូច្នេះវាមិនដែលខូចខាតនោះទេ។ អ្វីដែលយើងព្រួយបារម្ភគឺ យកឥណទានទៅ មិនបានប្រើប្រាស់ទៅតាមគោលដៅ ដែលគាត់បានរៀបរាប់ប្រាប់មន្ត្រីរបស់យើងថា យកទៅធ្វើអាជីវកម្ម តែមិនបានទៅធ្វើទេ តែយកទៅប្រើប្រាស់របស់របរដែលមិនបង្កើតចំណូល ឬរបស់បង្កើនចំណាយទៅវិញ។ លោកបន្តថា ឧទាហរណ៍ គាត់ប្រាប់ថា គាត់យកទៅប្រើប្រាស់លើការពង្រីកមុខរបររបស់គាត់ តាមរយៈទិញរបស់របរដើម្បីចូលថែមឱ្យមានឥវ៉ាន់លក់ច្រើន តែដល់ពេលជាក់ស្តែងគាត់មិនយកទៅអច្ចឹង ហើយដល់យើងតាមដានទៅ ឃើញថា គាត់យកទិញឡានទំនើបសម្រាប់គ្រួសារ និងហ៊ឺហា ក្រៅពីការពង្រីកអាជីវកម្ម វាធ្វើឱ្យមានការបង្កើនចំណាយ ដូចជាទៅដើរកម្សាន្ត និងចាក់សាំង។ នេះហើយគឺវាធ្វើឱ្យមានបញ្ហាកើតឡើង!៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក