ក្រុមប្រទេស G7 និងសហភាពអឺរ៉ុបគ្រោងរឹតបន្តឹងការនាំចូលហ្គាសរុស្ស៊ីនៅក្នុងទណ្ឌកម្មថ្មី

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ក្រុមប្រទេស G7 និងសហភាពអឺរ៉ុបអាចនឹងហាមឃាត់ការនាំចូលឡើងវិញនូវហ្គាសរបស់រុស្ស៊ី ដែលទីក្រុងម៉ូស្គូធ្លាប់បានកាត់ផ្តាច់ការផ្គត់ផ្គង់។ ស្របពេលនេះដែរ កិច្ចពិភាក្សាកំពុងត្រូបានធ្វើឡើងរវាងក្រុម G7 និង សហភាពអឺរ៉ុប ដោយការសម្រេចចិត្តអាចនឹងត្រូវបញ្ចប់នៅក្នុងកិច្ចប្រជុំកំពូល G7 ដែលធ្វើឡើងនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុននាសប្តាហ៍ក្រោយនេះ។

យោងតាមសេចក្តីថ្លែងការណ៍ព្រាងមួយបានលើកឡើងថា បណ្តាក្រុមប្រទេស G7 និងសហភាពអឺរ៉ុប មានគោលបំណងកាត់បន្ថយបន្ថែមទៀតលើការប្រើប្រាស់ថាមពលរបស់រុស្ស៊ី រួមទាំងការទប់ស្កាត់ការបើកឡើងវិញនូវផ្លូវនាំចូលថាមពលរបស់រុស្ស៊ីដែលធ្លាប់បានបិទរហូតទាល់តែមានដំណោះស្រាយជម្លោះសម្រាប់អ៊ុយក្រែន។ លើសពីនេះ វិធានការនេះនឹងរារាំងលំហូរហ្គាសពីបំពង់បង្ហូររបស់រុស្ស៊ីនៅលើផ្លូវទៅកាន់ប្រទេសប៉ូឡូញ និងអាល្លឺម៉ង់ ដែលធ្លាប់បានកាត់ផ្តាច់ការផ្គត់ផ្គង់កាលពីឆ្នាំមុន។ ប្រទេសទាំងពីរបានទទួលហ្គាសពីរុស្ស៊ីតាមរយៈបំពង់បង្ហូរ Yamal-Europe ដែលរត់ពីស៊ីបេរីឆ្លងកាត់បេឡារុស ប៉ូឡូញ និងអាល្លឺម៉ង់។

កាលពីរដូវក្តៅឆ្នាំមុន ក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom បានបញ្ឈប់ការផ្គត់ផ្គង់តាមរយៈបំពង់បង្ហូរប្រេងនៅផ្នែកប៉ូឡូញ បន្ទាប់ពីទីក្រុង Warsaw បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Gazprom ។ អាល្លឺម៉ង់​​បាន​ទទួល​ហ្គាស​រុស្ស៊ី​តាម​បំពង់ Nord Stream 1 ដែល​រត់​កាត់​សមុទ្រ​បាល់ទិក ប៉ុន្តែការផ្គត់ផ្គង់តាមរយៈបំពង់នេះត្រូវបានកាត់បន្ថយដោយសារតែបញ្ហាបច្ចេកទេស និងការដាក់ទណ្ឌកម្ម ហើយបន្ទាប់មកត្រូវបានកាត់ផ្តាច់ទាំងស្រុងនៅពេលដែលបំពង់បង្ហូរប្រេងនេះមិនអាចដំណើរការបានបន្ទាប់ពីការផ្ទុះនៅក្រោមទឹកកាលពីខែកញ្ញាកន្លងទៅនេះ។

មុនពេលមានជម្លោះជាមួយនឹងអ៊ុយក្រែន រុស្ស៊ីធ្លាប់ផ្គត់ផ្គង់ប្រហែល ៤០ ភាគរយនៃតម្រូវការហ្គាសរបស់សហភាពអឺរ៉ុប ប៉ុន្តែក្រោយមក ការផ្គត់ផ្គង់បានធ្លាក់ចុះតិចជាង ១០ ភាគរយដោយសារតែបណ្តាប្រទេសសហភាពអឺរ៉ុបបាន កាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី។ បើទោះបីជាទណ្ឌកម្មបានធ្វើឱ្យការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីបានធូរស្បើយបន្តិច ប៉ន្តែវិធានការណ៍របស់ក្រុមប្រទេស G7 និង សហភាពអឺរ៉ុបនឹងក្លាយជាគោលដៅដំបូងគេដែលរឹតបន្តឹងលើការនាំចេញហ្គាសរបស់រុស្ស៊តាមរយៈបំពង់បង្ហូរ។ កាលពីដើមសប្តាហ៍នេះ មានការលេចឡើងថា សហភាពអឺរ៉ុបក៏មានគម្រោងបិទការចែកចាយប្រេងរបស់រុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ តាមរយៈបំពង់បង្ហូរប្រេង Druzhba ដែលជាផ្នែកនៃទណ្ឌកម្មជុំបន្ទាប់របស់ខ្លួនផងដែរ។ កាលពីមុន ប្រទេសទាំងពីរធ្លាប់ឈប់នាំចូលប្រេងតាមរយៈបំពង់បង្ហូរប្រេង ប៉ុន្តែដោយសារមានការលើកលែងពីសហភាពអឺរ៉ុប គឺប្រទេសទាំងពីរត្រូវបានអនុញ្ញាតបន្តការនាំចូលឡើងវិញ។ ដូច្នោះហើយ អាល្លឺម៉ង់​ក៏​បន្ត​នាំចូល​ប្រេងឆៅ​កាហ្សាក់ស្ថាន​តាម​ខ្សែបន្ទាត់ Druzhba ដែល​ឆ្លងកាត់​រុស្ស៊ី។ យ៉ាងណាមិញ វិធានការនេះត្រូវបានគេរាយការណ៍ថាអាចត្រូវបានរួមបញ្ចូលទៅក្នុងទណ្ឌកម្មជុំទី ១១ របស់ទីក្រុងប្រ៊ូសែលដែលនឹងដាក់មកលើទីក្រុងម៉ូស្គូ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ