ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ក្នុងការជំរុញ និងលើកកម្ពស់សហគ្រិនភាព គាំទ្រដល់វិស័យសហគ្រាសធនតូច និងមធ្យម (SMEs) និងធុរកិច្ចថ្មី ដើម្បីអាចដំណើរការបានប្រកបដោយប្រសិទ្ធភាព ចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងកំណើនសេដ្ឋកិច្ចជាតិ។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម វង្សី វិស្សុត ដែលជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ក៏ប៉ុន្តែដើម្បីឱ្យវិស័យឯកជនកាន់តែរីកធំធាត់ និងខ្លាំងឡើង ចាំបាច់ត្រូវតែមានការអភិវឌ្ឍសហគ្រិនភាព ហើយដើម្បីលើកកម្ពស់សហគ្រិនភាព គឺចាំបាច់ ត្រូវមានការគាំទ្រនៅដំណាក់កាលចាប់ផ្តើមដំបូង ឬពេលបង្កើតធុរកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានលើកឡើងថា ៖
“រាជរដ្ឋាភិបាលចាត់ទុកសហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា វិស័យអាទិភាពនៅក្នុងការធ្វើពិពិធកម្ម និងការរក្សាចីរភាពកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យម និងរយៈពេលវែង ហើយត្រូវបានបញ្ចូលនៅក្នុងក្របខ័ណ្ឌ និងកម្មវិធីស្តារសេដ្ឋកិច្ចខាងលើ។ ភាគច្រើន ប្រមាណ ៩០% នៃអាជីវកម្មនៅកម្ពុជា គឺមានសណ្ឋាន និងទម្រង់ជា SMEs ក្នុងនោះ 80% ស្ថិតក្នុង វិស័យកម្មន្តសាល វិស័យអាហារ និងភេសជ្ជៈ។ SMEs បានចូលរួមចំណែកប្រមាណ ៥៨% នៃផលិតផលក្នុងស្រុកសរុប ៧០% នៃការបង្កើតការងារ ប្រហែល ១៥% នៃចំណូលពន្ធសរុប ប៉ុន្តែមានចំណែកប្រមាណ ១០% នៃការនាំចេញប៉ុណ្ណោះ ហើយ SMEs ភាគច្រើនស្ថិតនៅក្នុងវិស័យក្រៅផ្លូវការ ហើយមានតែប្រហែល ៥% ប៉ុណ្ណោះ ដែលបានចុះបញ្ជីការ”
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តួចផ្តើមបង្កើតមូលនិធិសហគ្រិនភាព សហគ្រិនខ្មែរ និងមជ្ឈមណ្ឌលតេជោធុរកិច្ចថ្មី ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ី និងធនគារសហគ្រាសធុនតូចនិងមធ្យមសម្រាប់លើកកម្ពស់សហគ្រិនភាព។ គិតមកទល់ពេលនេះ សហគ្រិនខ្មែរបានផ្តល់ការគាំទ្រដល់ធុរកិច្ចថ្មីប្រមាណជិត ៤០០ និងបានបណ្តុះវប្បធម៌សហគ្រិនភាពដល់យុវជននៅតាមបណ្តាខេត្តគោលដៅទូទាំងប្រទេស តាមរយៈការកសាងសមត្ថភាព ការកសាងបណ្តាញអាជីវកម្ម និងទីផ្សារ និងរៀបចំកម្មវិធីប្រកួតប្រជែងអាជីវកម្ម ព្រមទាំងការផ្តល់ទុនការចាប់ផ្តើមអាជីវកម្មផងដែរ។
បច្ចុប្បន្ន រាជរដ្ឋាភិបាល បាននិងកំពុងបន្តបង្កើតយន្តការគាំទ្រដល់ SMEs ដូចជា៖ គណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូចនិងមធ្យម ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន និងបានដាក់ចេញវិធានការលើកស្ទួយ SMEs សម្រាប់រយៈពេលបន្ទាន់ ខ្លី និងមធ្យម ការពិនិត្យលើការកែសម្រួលឡើងវិញនូវការលើកទឹកចិត្តដល់ SMEs ការបង្កើតថ្នាលឌីជីថល CamDX សម្រាប់រក្សា និងផ្លាស់ប្តូរទិន្នន័យរវាងស្ថាប័នរដ្ឋ ដើម្បីសម្រួលដល់ការចុះបញ្ជីអាជីវកម្ម និងការបង្កើតធនាគារសហគ្រានធុនតូចនិងមធ្យម ដើម្បីជួយសម្រួលដល់ការទទួលបាននូវសេវាហិរញ្ញវត្ថុដល់ SMEs ក្នុងវិស័យអាទិភាព ព្រមទាំងការដាក់ឱ្យដំណើរការ មូលនិធិសហគ្រិនភាព សហគ្រិនខ្មែរ មជ្ឈមណ្ឌលតេជោធុរកិច្ចថ្មី មូលនិធិអភិវឌ្ឍន៍ជំនាញ និងកម្មវិធីថ្នាក់ជាតិស្តីពីធុរកិច្ចថ្មីកម្ពុជា ជាដើម។ល។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍លើកទឹកចិត្តដល់ EuroCham ក្នុងទិសដៅនៃកិច្ចសហប្រតិបត្តិការទៅថ្ងៃមុខ នៃការបន្តដើរតួនាទីកាន់តែសកម្មថែមទៀត ក្នុងការជំរុញការវិនិយោគពីសភាពអ៊ឺរ៉ុបមកកាន់កម្ពុជា ដែលបច្ចុប្បន្ននៅមានកម្រិតតិចនៅឡើយ ពោលគឺមានប្រមាណ ១ ប៊ីលានដុល្លារប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០២១ ធៀបនឹងការវិនិយោគរបស់សហភាពអ៊ីរ៉ុបនៅក្នុងតំបន់អាស៊ាន ដែលមានទំហំរហូតទៅដល់ជាង ៣០០ ប៊ីលានដុល្លារ (គិតត្រឹមឆ្នាំ២០១៩)។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានស្នើឱ្យមានភាពផ្សារភ្ជាប់គ្នា និងការបំពេញឱ្យគ្នា រវាងជំនួយអភិវឌ្ឍផ្លូវការ (ODA) របស់ EU ជាមួយនឹងការវិនិយោគនៅកម្ពុជា ដើម្បីបង្កើតថ្នាលវិនិយោគមួយ ឱ្យក្លាយជាអន្តរការីសម្របសម្រួល ចាប់តាំងពីកិច្ចការសិក្សាសមិទ្ធិលទ្ធភាព រហូតដល់ការប្រឹក្សាយោបល់ដល់ វិនិយោគិន ដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា ក្នុងគោលដៅទាក់ទាញការវិនិយោគពី EU មកកាន់កម្ពុជាឱ្យកាន់ច្រើន។
ឯកឧត្តមវង្សី វិស្សុត ក៏បានស្នើដល់ EuroCham ពិចារណាលើការវិនិយោគលើវិស័យមានសក្តានុពលមួយចំនួនដូចជា៖ វិស័យផលិតកម្ម និងតម្លើងរថយន្ត វិស័យផលិតកម្មគ្រឿងអេឡិចត្រូនិច វិស័យកែច្នៃកសិកម្ម និងម្ហូបអាហារ វិស័យសុខាភិបាល វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ជាដើម៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
បច្ចេកវិទ្យាតម្រៀបហ្សែនកម្រិតខ្ពស់ ការវិភាគម៉ូលេគុលក្នុងជាលិកា និងប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងមន្ទីរពិសោធន៍ កំពុងដើរតួនាទីសំខាន់ក្នុងការជំរុញការស្រាវជ្រាវស្រូវ និងការបង្កាត់ពូជឆ្លាតវៃនៅទីក្រុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សានយ៉ា ខេត្តហៃណាន ដោយមានការគាំទ្រពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន MGI Tech

អាម៉េរិកបារម្ភ ចិនបង្កើត «កងនាវាស្រមោល» បង្កប់តាមនាវាស៊ីវិលខ្នាតធំ សម្រាប់ផែនការលុកលុយកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាម៉េរិក និងរូបភាពផ្កាយរណបដែលត្រូវបានបង្ហាញនាពេលថ្មីៗនេះ បានបង្កើនការព្រួយបារម្ភអំពីការពង្រីកកងនាវាស៊ីវិលរបស់ចិន និងលទ្ធភាពដែលនាវាទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក្នុងករណីមានជម្លោះជុំវិញកោះតៃវ៉ាន់

ហៃណាន ពង្រីកមូលដ្ឋានអប់រំអន្តរជាតិ ខណៈតំបន់លីងសួយ លីអា ទាក់ទាញគ្រូ និងនិស្សិតជាង ១ ម៉ឺននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/10/2026
តំបន់សាកល្បងនវានុវត្តន៍ការអប់រំអន្តរជាតិ លីងសួយ លីអា (Lingshui Li’an International Education Innovation Pilot Zone) នៅខេត្តហៃណាន ប្រទេសចិន បានទាក់ទាញលោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជាង ១ ម៉ឺននាក់ ខណៈតំបន់នេះកំពុងពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗចំនួន ៣០ ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍកំពង់ផែពាណិជ្ជកម្មសេរីហៃណាន





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content