ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ។

នេះជាការលើកឡើងរបស់លោក Dolgov Leonid នាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ​ Group ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្តី ក្នុងអំឡុងពេលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៣៥ អាស៊ាន-រុស្ស៊ី​​ នៃកិច្ចសហប្រតិបត្តិការ ចាប់ពីថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងជំនួបនោះលោក Leonid បានលើកឡើងអំពីវត្តមានយ៉ាងទូលំទូលាយរបស់ក្រុមហ៊ុន GAZ Group នៅទូទាំងពិភពលោក ដោយបានបញ្ជាក់ពីបទពិសោធន៍ ៩០ ឆ្នាំរបស់ក្រុមហ៊ុននៅក្នុងឧស្សាហកម្មរថយន្ត។ បច្ចុប្បន្នក្រុមហ៊ុនផលិតនេះដំណើរការរោងចក្រចំនួន ១៥ នាំចេញទៅកាន់ ៤៣ប្រទេស និងរក្សាបណ្តាញអ្នកចែកចាយចំនួន ២៤០ នាក់នៅទូទាំងពិភពលោក។

ផលិតផលរថយន្តចម្រុះរបស់ក្រុមហ៊ុន GAZ Group រួមមាន រថយន្តពាណិជ្ជកម្ម រថយន្តដឹកទំនិញធុនមធ្យម រថយន្តក្រុង រថយន្តសង្គ្រោះបន្ទាន់និងគ្រឿងបន្លាស់រថយន្តជាច្រើន។ ដោយចង្អុលបង្ហាញពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងរឹងមាំរបស់ប្រទេសកម្ពុជា លោក Leonid បានសម្តែងចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់ក្រុមហ៊ុនក្នុងការស្វែងរកប្រតិបត្តិការថ្មីៗ នៅប្រទេសកម្ពុជា ដើម្បីពង្រឹងវត្តមានដែលមានស្រាប់របស់ខ្លួននៅក្នុងតំបន់អាស៊ាន។

លោកបណ្ឌិត សួន ម៉ិ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា មើលឃើញថា ការចាប់អាំរម្មណ៍ចូលមកបណ្តាក់ទុន វិនិយោគបន្ថែមរបស់ក្រុមហ៊ុនខាងលើ ជាសញ្ញាវិជ្ជាមានដ៍ល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការស្រូបទាញវិនិយោគចូលមកបណ្តាក់ទុនថ្មីៗបន្ថែមទៀត​ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍វិស័យៗសំខាន់ ដែលមានវិស័យឧស្សាកម្មជាវិស័យឈានមុខ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងការនាំចេញទៅកាន់ទីផ្សារអាស៊ាន។

លោកបណ្ឌិត បានថ្លែងថា៖

ការត្រៀមខ្លួនចូលមកបណ្តាក់ទុនរបស់ក្រុមហ៊ុនខាងលើ គឺដោយសារមានទំនុកលើរដ្ឋាភិបាល ក៍ដូចជា គោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគចូលមកបណ្តាក់ទុនកាន់តែច្រើន ពិសេសរោងចក្រឧស្សាហកម្ម ទាំងផ្នែកផលិតផ្គង់ផ្គង់ទីផ្សារក្នុងស្រុកនិងសម្រាប់នាំចេញ។”

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចមើលឃើញថា ចំណាប់អារម្មណ៍ចូលមកបណ្តាក់ទុនរបស់ក្រុមហ៊ុន GAZ Group  ដោយមើលឃើញសក្តានុពលវិនិយោគ ក៍ដូជាទីផ្សារផ្នែកលក់ទាំងក្នុងប្រទេសនិងសម្រាប់នាំចេញចេញ ។

លោកបណ្ឌិត បានឱ្យដឹងថា

“ការចូលមកវិនិយោគក្រុមហ៊ុនខាងលើនឹងជួយបំពេញចន្លោះ​ប្រហោងនៃខ្សែច្រវាក់ផ្គត់ផ្គង់ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រភពផ្គត់ផ្គង់ដ៍មានសក្តានុពល នៃឧស្សាហកម្មយានយន្តថែមមួយកម្រិតទៀត។”

ការចាប់អារម្មណ៍ចូលមកវិនិយោគរបស់ក្រុមហ៊ុនខាងលើ ត្រូវគេមើលឃើញថា ធ្វើឡើងក្រោយប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បានធ្វើការប្តេជ្ញាជាថ្មី​ជំរុញ​បង្កើន​ពាណិជ្ជកម្ម​​ជាមួយ​កម្ពុជា​ឡើង​វិញ ​ក្រោយ​ធ្លាក់​ចុះ​យ៉ាង​គំហុក​បន្ទាប់​ពី​មាន​សង្គ្រាម​ជាមួយអ៊ុយក្រែន។ ​

គួរបញ្ជាក់ថា ទំហំនៃការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងរុស្ស៊ី នាប៉ុន្មានឆ្មាំចុងក្រោយនេះ បានធ្លាក់ចុះយ៉ាងគំហុកពី ២៣៩ លានដុល្លារអាម៉េរិកនៅឆ្នាំ ២០២១ មកនៅត្រឹម ៥៥ លានដុល្លារអាម៉េរិក នៅឆ្នាំ ២០២៤ និងមានការកើនឡើងត្រឹម ២ ភាគរយ ប៉ុណ្ណោះនៅឆ្នាំ ២០២៥ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *