ទុនវិនិយោគរបស់ក្រុមហ៊ុន China Railway Construction Corporation នៅកម្ពុជា កើនដល់ជាង​៥ ៣០០លានដុល្លារ

ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ China Railway Construction Corporation ដែលកំពុង​ធ្វើ​ប្រតិបត្តិការ​វិនិយោគនៅកម្ពុជា ​បានកើនឡើង​ដល់​ទឹកប្រាក់ ​៥ ៣០០លានដុល្លារ​អាមេរិក​ហើយ​ ខណៈដែលក្រុមហ៊ុននេះគ្រោង​នឹង​បន្ថែមទុន​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជា​បន្ថែមទៀត​។ នេះបើតាមលោក វ័ន ជៀនភីង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន China Railway Construction Corporation ជម្រាបជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី​១៧ តុលា ២០២៣ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ។

លោក វ័ន ជៀនភីង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិ​បាល​កម្ពុ​ជា ចំពោះការគាំទ្រ និងការលើ​កទឹក​ចិត្ត​ដ​ល់កា​រវិនិ​យោ​គ​រប​ស់​ក្រុ​មហ៊ុ​ន​ នៅក្នុ​ងប្រទេសកម្ពុជា ក្នុងរយៈកាលកន្លងមក ដែលគិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន CRCC មានគម្រោងវិនិយោគសរុបចំនួន ៥៣ ជាមួយនឹងដើ​ម​​ទុ​​​ន​ប្រ​មា​ណ​ ​៥ ៣០០ លានដុល្លារអាមេរិក។

លោក​បន្តថា​ ចំពោះទិសដៅអនាគត ក្រុមហ៊ុនក៏មានផែនការវិនិយោគលើគម្រោងធំៗចំនួន ៣ បន្ថែមទៀត រួមមាន១. មជ្ឈ​មណ្ឌល​គ្រប់​គ្រងប្រព័ន្ធទិន្នន័យ​សម្រាប់​គាំទ្រដល់រដ្ឋាភិបាលអេឡិចត្រូនិក ២.គម្រោ​ងផ្លូ​វ​ដែ​ក​ត​ភ្ជា​ប់​ភ្នំ​ពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត និង ៣. គម្រោងផ្គ​ត់​ផ្គ​ង់​ទឹ​ក​ស្អា​ត​តា​ម​ប​ណ្តា​ខេ​ត្ត​ស្រ​ប​ដង​ទន្លេមេគង្គ ។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណ និងគាំទ្រ​ចំ​ពោះ​គ​ម្រោង​វិ​និ​យោ​គ​នា​នា​​រ​ប​ស់​ក្រុ​ម​ហ៊ុ​ន​នៅកម្ពុជា ជាពិសេសការវិ​និយោគក្នុងប្រព័ន្ធផ្គត់​ផ្គង់​ទឹក​ស្អាត និងប្រព័ន្ធផ្លូវដែក​ដែល​ជា​ផ្នែ​ក​មួ​យ​ដ៏​សំ​​ខា​ន់​នៃកា​រ​ព​ង្រឹ​ងវិស័យឡូជីស្ទីក ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រីកការវិនិយោគទៅលើវិស័យផ្សេងៗទៀត ដែ​ល​ក្រុ​ម​ហ៊ុនមា​ន​​បទពិសោធន៍ និងមានលទ្ធភាព។ ចំពោះការអភិវឌ្ឍ​ប្រ​ព័​ន្ធផ្លូ​វ​ដែ​ក​ដើ​​ម្បី​ឱ្យ​មា​ន​ស​ម​ត្ថ​ភា​ព​គ្រ​ប់​ដណ្ត​ប់​ទូ​ទាំងប្រទេស, សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់លើគោលដៅចំនួនពីរ គឺ ការពិនិត្យ​ល​ទ្ធ​ ​ភា​ព​​លើ​កា​រ​ជួសជុល និងទំនើបកម្មផ្លូវដែកដែលមាន ស្រាប់ និង  ការសិ​ក្សា​លើ​ការ​ត​ភ្ជា​ប់​​ប្រ​ព័​ន្ធ​ផ្លូ​វ​ដែ​ក​ពី​ភ្នំ​ពេ​ញ​​-បាវិត និងប៉ោយប៉ែត-សៀមរាប ក៏ដូចជាការតភ្ជាប់រហូតដល់ព្រំដែនវៀតណាម ដោយ​​ឆ្ល​ង​កា​ត់​ខេ​ត្ត​ស្ទឹ​​ងត្រែ​ង និងខេត្តមណ្ឌលគិរី ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ