ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ភ្នំពេញ ៖ គម្រោងព្រែកជីក​ហ្វូណនតេជោ​ ដែល​កំពុង​ស្ថិតនៅក្នុង​ដំណាក់​ឈានទៅរកការ​បើក​ការដ្ឋាន​សាងសង់​ឆាប់ៗទោះបីជា​មានការ​រារាំងពី​ប្រទេស​មួយចំនួន​ក្ដី ហើយ​គម្រោង​ព្រែក​ជីកនេះ បើសិនជា​ដឹង​ពីព័ត៌មានលម្អិតទៀត​នោះ ​សាធារណជន​ប្រាកដជា​កោត​សរសេរភាពអស្ចារ្យ​ក្នុងនោះ ព្រែកជីក​ហ្វូណនតេ​ជោ​គ្រោងនឹង​សង់​សន្ទះទឹក​ចំនួន​៣ និងកំពង់ផែ​រណបចំនួន​៣ ជាមួយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និងភស្ដុភារ​កម្មមួយចំនួនទៀត​ផងដែរ ។

បើតាម​វីដេអូផ្សព្វផ្សាយពីគម្រោងព្រែកជីក​ហ្វូណន​តេជោ​ បានបង្ហាញថា គម្រោងនេះ​មិនត្រឹមតែតភ្ជាប់ទៅ​កំពង់​ផែ នៅខេត្ត​កែប​ប៉ុណ្ណោះទេ តែវា​នឹង​តភ្ជាប់​ទៅ​គម្រោង​កំពង់ទឹកជ្រៅ​ខេត្ត​កំពត និង​បន្តទៅដល់​កំពង់​ទឹកជ្រៅអន្តរជាតិ​ខេត្តព្រះសីហនុផងដែរ ។​

សម្រាប់សន្ទះទឹកទាំង​៣​ដែល​គ្រោងនឹង​សង់នោះរួមមាន​នៅខេត្ត​កណ្ដាល ខេត្ត​តាកែវ និង​ខេត្តកែប ។​ពីសន្ទះទឹកទី១​ទៅ​សន្ទះទឹក​ទី២ក្នុងគម្រោង​ព្រែកជីក​ហ្វូណន​តេជោ​ នឹង​មាន​សង់​កំពង់​​ផែយុទ្ធសាស្ត្រ​មួយ​នៅខេត្ត​តាកែវ ដោយតភ្ជាប់​ផ្លូវទឹក​ជាមួយពហុ​មធ្យោបាយ​ដឹកជញ្ជូន ក្នុងនោះក៏មាន​សង់​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ចម្រុះ ភ្ជាប់​ជាមួយ​នឹង​ស្ថានីយ៍រថភ្លើង​​ផងដែរ ។

ចំណែក​ពីសន្ទះទឹកទី២គ្រោងនឹង​សង់ឡើង​នៅ​ខេត្តតាកែវ ៖ ពីសន្ទះទឹកទី២ទៅទី​៣​ ក្នុង​គម្រោ​ងព្រែកជីក​គ្រោងនឹង​សាងសង់​ កំពង់​ផែរណប​ចំនួន​២ និងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ ក្នុងនោះមាន​កំពង់ផែរណប​ស្រុកអង្គរជ័យ ខេត្តកំពត និងកំពង់ផែ​រណប​ស្រុក​បន្ទាយ​មាស​ខេត្តកំពត ។ ដោយឡែក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​គ្រោង​សាងសង់​ឡើង​នៅ​ស្រុក​កំពង់​ត្រាច​​នៃខេត្តកំពតដែរ ។​

ដោយឡែក​សន្ទះទឹក​ទី​៣​​នឹងត្រូវ​សង់ឡើ​ងនៅខេត្ត​កែប ហើយពីសន្ទះទឹក​នេះ​តទៅ វានា​ដឹកទំនិញ អាច​ភ្ជាប់​ជាមួយនឹង​កំពង់ផែ​ទឹក​ជ្រៅ​ខេត្តកំពត និងតទៅកំពង់ផែទឹក​ជ្រៅ​ខេត្ត​ព្រះ​សី​ហនុ ដែល​វា​ជា​ផ្លូវទឹកដ៏អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​​ប្រទេស​កម្ពុជា​ ។​

គម្រោងព្រែកជីក​មួយនេះ ត្រូវបានទទួល​ស្គាល់​និងគាំទ្រ​យ៉ាងភ្លូកទឹកភ្លូកដី ពី​ប្រជាជនកម្ពុជា​និ​ងពី​សហគ​ម​ន៍​​អន្តរជាតិ​ ប៉ុន្តែក៏មានក្រុមមួយក្ដាប់តូច ដែល​ព្យាយាមរារាំង​លើ​ការអនុវត្ត​គម្រោងព្រែក​ជីក​​មួយនេះ ពី​ព្រោះ​​ថា​​ពួកគេ​នឹង​បាត់ប្រយោជន៍​នៅពេល​គម្រោងនេះ​លេចជារូប​រាង ។

ក្នុងនោះដែរ ប្រធាន​រដ្ឋ​របស់ឡាវ ឯកឧត្តមថងលូន​ ស៊ីសូលីត​ បាន​ប្រកាស​គាំទ្រ​ដល់​គ​ម្រោង​ព្រែ​ក​ជីក​ហ្វូណ​នតេ​​ជោ ដោយលើកឡើងថា​គម្រោងនេះ មិនធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថា​ន​នោះ​ទេ ។ ​នេះបើតាមសេ​ចក្ដីប្រកាសព័ត៌មាន​មួយ​ក្រោយជំនួប​រវាង​សម្ដេច​អគ្គមហា​សេនាបតីតេជោហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​​ ​ឯ​ក​​ឧត្តមម​ប្រធាន​រដ្ឋឡាវ​កាលពីពេលថ្មីៗនេះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​