បរទេស ៖ បច្ចុប្បន្ននេះ ស្រ្តីភាគច្រើនមិនសូវជាមានឱកាសក្នុងវិស័យសេដ្ឋកិច្ចដូចបុរសនោះទេ ដែលរឹតតែធ្វើឲ្យមានវិសមភាពយេនឌ័រ និង ប៉ះពាល់ដល់ការលូតលាស់នៃកំណើនសេដ្ឋកិច្ច ខណៈដែល Weforum បានបង្ហាញថា ការចូលរួមកម្លាំងពលកម្មពីស្ត្រីអាចបង្កើនការលូតលាស់នៃកំណើនសេដ្ឋកិច្ចជាមធ្យម ៣៥ ភាគរយ។ ដូច្នេះ ការដោះស្រាយបញ្ហាវិសមភាពយេនឌ័រ គឺជាគោលនយោបាយសេដ្ធកិច្ច និងហិរញ្ញវត្ថុដែលអាចជួយលើកកម្ពស់ស្រ្តីទទួលបានឱកាសយ៉ាងទូលំទូលាយក្នុងការចូលរួមអភិវឌ្ឍក្នុងវិស័យសេដ្ធកិច្ច ដោយអាចផ្តោតលើដំណោះស្រាយ ៤ ចំណុចដូចជា ៖

១. បង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ធនធានស្ត្រី៖ រដ្ឋាភិបាលអាចជួយជាជំនួយដល់គ្រួសារដែលខ្វះខាត ជាពិសេសចំពោះសេដ្ឋកិច្ចដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍ ។ ជាក់ស្តែង នៅក្នុងប្រទេសប្រេស៊ីលបានអនុវត្តកម្មវិធីមួយគឺជំនួយសាច់ប្រាក់អាសន្នបន្ទាន់ ដែលជួយសម្រួលជាច្រើនដល់បន្ទុកស្រ្តីដែលជាមេគ្រួសារ។ IMF ក៏បាននិយាយផងដែរថា កម្មវិធីនេះបានធ្វើឲ្យកំណើនភាពក្រីក្រធ្លាក់ ១១ ភាគរយ ហើយប្រសិនបើគ្មានកម្មវិធីនេះទេ កំណើននៃភាពកក្រីក្រនឹងឡើងដល់ ៣០ ភាគរយ។

២. ការលើកទឹកចិត្តស្រ្តីឲ្យធ្វើការក្រៅផ្ទះ ឬបង្កើតអាជីវកម្មផ្ទាល់ខ្លួន៖ ការជំរុញលទ្ធភាពក្នុងការថែទាំកុមារប្រកបដោយគុណភាព និងតម្លៃសមរម្យ គឺផ្តល់សេរីភាពដល់ស្ត្រីបានច្រើនក្នុងការធ្វើការផ្ទាល់ខ្លួន និងបង្កើតអាជីវកម្មខ្លួនឯងផងដែរ។ នៅប្រទេសន័រវេស បានពង្រឹងការមើលថែកុមារដោយផ្តល់ទំនុកចិត្តខ្ពស់ដល់ឪពុកម្តាយ ដែលធ្វើឲ្យលទ្ធភាពនៃការងាររបស់ម្តាយកើនឡើងបាន ៣២ ភាគរយ។
៣. ការមានដំណោះស្រាយលើភាពលំអៀង៖ ធនាគារពិភពលោកបានរកឃើញថា ក្នុងចំណោមប្រទេសចំនួន ១៩០ មានតែ ១២ ប្រទេសប៉ុណ្ណោះ ដែលស្ត្រីមានឋានៈស្មើនឹងបុរសនៅក្នុងសង្គម ។ ការរើសអើងផ្អែកលើយេនឌ័រនៅក្នុងស្ថាប័នសង្គម បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ដល់ទៅ ៦ ទ្រីលាន ប៉ុន្តែក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជាច្រើនបានកាត់បន្ថយការចំណាយទាំងនេះ តាមរយៈសកម្មភាពសង្គម និងផ្លូវច្បាប់ ដូចជាការហាមឃាត់លើអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុ ការដាក់ទោសលើអំពើហិង្សាក្នុងគ្រួសារ និងការបង្កើនចំនួនមន្ត្រីដែលជាប់ឆ្នោតជាស្ត្រី។
៤. ការគាំទ្រលើអ្នកតំណាង ឬ អ្នកដឹកនាំស្ត្រី ៖ IMF បានបង្ហាញថា វត្តមានរបស់ស្ត្រីនៅក្នុងស្ថាប័នហិរញ្ញវត្ថុ និងការបង្កើតគោលនយោបាយហិរញ្ញវត្ថុ អាចធ្វើឲ្យសេដ្ឋកិច្ចកាន់តែប្រសើរមួយកម្រិតទៀត ដោយសារស្ត្រីភាគច្រើនដែលមានតំណែងជាអ្នកដឹកនាំ មានសកម្មភាពការងារ និងជំនាញជាក់លាក់ អាចជំរុញលទ្ធភាពការងារបានកាន់តែប្រសើរនៅក្នុងស្ថាប័នរបស់ពួកគេ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content