សម្តេចធិបតី ៖ អាកាសយានដ្ឋានតេជោ នឹងក្លាយជាកាលានុវត្តភាពប្រកបដោយសក្តានុពលសម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅទូទាំងប្រទេស

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានលំដាប់ថ្នាក់ 4F បានចំណាយទុនវិនិយោគសរុប ២ ៣០០ លានដុល្លារអាម៉េរិកនៅដំណាក់កាលទី១ ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១កម្ពុជា នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។

អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់នៅលើផ្ទៃដីសរុបទំហំ ២៦០០ ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២៦គីឡូ ម៉ែត្រពីចំណុចកណ្តាលរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា៖

« ការសម្ពោធដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានថ្មីនៅថ្ងៃនេះ នឹងក្លាយជាកាលានុវត្តភាពប្រកបដោយ សក្តានុពលដ៏ខ្លាំងក្លាសម្រាប់វិស័យ​ទេសចរណ៍ និងវិស័យសេដ្ឋកិច្ចនៅទូទាំងប្រទេសនិយាយជារួម ការបើកចំហ ជើងមេឃ ការតភ្ជាប់តាមផ្លូវអាកាសដែលជាអាទិភាពគន្លឹះទី២ ក្នុងចំណោម “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ហើយក៏ស្ថិតនៅក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្លីក ដែលមានគោលដៅយុទ្ធសាស្ត្រ ផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធ គាំទ្រការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗផងដែរ»។

សម្តេចធិបតីបានបន្តថា៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បន្តត្រៀមខ្លួនយ៉ាងប្រសើរដើម្បីទាក់ទាញបានអ្នកទេសចរ និងវិនិយោគគិនមកកាន់កម្ពុជាកាន់តែច្រើន ព្រោះសមត្ថភាពទទួលអ្នកដំណើរ និងប្រភេទយន្តហោះត្រូវបានពង្រីក ដែលអាចទទួលជើងហោះហើររយៈចម្ងាយខ្លី មធ្យម និងឆ្ងាយ មកកាន់កម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា៖

«អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាតារារះថ្មីនេះ កំពុងពូនផ្តុំ និងក្លាយជាស្ពានភ្ជាប់ទំនាក់ទំនងរវាង កម្ពុជា ទៅកាន់ពិភពលោកកាន់តែទូលាយ ហើយនឹងក្លាយជាជន្ទល់ដ៏រឹងមាំសម្រាប់ទ្រទ្រង់ពហុវិស័យដឹកជញ្ជូន- ឡូជីស្លីក ទេសចរណ៍ វិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាទាំងមូល»។

អាកាសយានដ្ឋានតេជោ ចំណាយពេលសាងសង់ជាង ៥ឆ្នាំ ដោយចាប់ផ្តើមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ អាកាសយានដ្ឋានអន្តរជាតិតេជោ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌតាមស្តង់ដាអន្តរជាតិ ដែលអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទ ទាំងជើងហោះហើរក្នុងតំបន់ និងជើងហោះហើររយៈចម្ងាយឆ្ងាយ (Long-haul Flights) ដែលអាចចុះចតបានដោយសុវត្ថិភាព។

ការសាងសង់អាកាសយានដ្ឋាននេះ ត្រូវបានចែកចេញជា ៣ ដំណាក់កាល៖

  • ដំណាក់កាលទី-១

ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ សម្រាប់អ្នកដំណើរ ១៥លាននាក់ ក្នុងមួយឆ្នាំ។ ទំហំការងារសំខាន់ៗដែលត្រូវសាងសង់រួមមាន៖ ផ្លូវរត់ទីមួយ (1st Runway) បណ្តោយប្រវែង ៤ ០០០ ម៉ែត្រ និងទទឹងប្រវែង ៦០ ម៉ែត្រ, ផ្លូវបរស្របចំនួនពីរ (2 Parallel Taxiways), ចំណតអាកាសយាន ចំនួន ៧៥ ចំណត (75 Aircraft Parking Stands) ក្នុងនោះចំណតអាកាសយាននៅជាប់អគារស្ថានីយ៍អ្នកដំណើរចំនួន ៣២ ចំណត (32 Contact Aircraft Parking Stands) និងចំណតអាកាសយាននៅឆ្ងាយពីអគារស្ថានីយ៍អ្នកដំណើរចំនួន ៤៣ ចំណត (43 Remote Aircraft Parking Stands), អគារស្ថានីយ៍កណ្តាលអ្នកដំណើរ (Head house) មានកម្ពស់ ៥ ជាន់ ដែលមានផ្ទៃក្រឡាសរុប ១៧៤,២៩៦ ម៉ែត្រក្រឡា និងអគារស្ថានីយ៍អ្នកដំណើរស្លាបខាងស្តាំ ដែលមានផ្ទៃក្រឡាសរុបទំហំ ៨១ ២៥២ ម៉ែត្រក្រឡា។ អាកាសយានដ្ឋាននេះក៏មានសមត្ថភាព (ចំណុះ) អាចផ្ទុក-ផ្ទេរទំនិញចេញ-ចូលតាមផ្លូវអាកាសបាន១៧៥,០០០តោន ក្នុង១ឆ្នាំ។

  • ដំណាក់កាលទី-២

ឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ នឹងចាប់ផ្តើមដំណាក់កាលទី២ អាចទទួលអ្នកដំណើរ ៣០លាននាក់ក្នុងមួយ ឆ្នាំ។ ទំហំការងារសំខាន់ៗដែលត្រូវសាងសង់បន្ថែមរួមមាន៖ ផ្លូវរត់ទី២ (2nd Runway) បណ្តោយ​ប្រវែង ៤ ០០០ ម៉ែត្រ និងទទឹងប្រវែង ៦០ ម៉ែត្រ, ផ្លូវបរស្របចំនួនពីរ (2 Parallel Taxiways)។ ទំហំការងារសំខាន់ៗ ដែលត្រូវសាងសង់បន្តបន្ថែមរួមមាន៖អគារស្ថានីយ៍អ្នកដំណើរស្លាបខាងឆ្វេង និងចំណតអាកាសយានចំនួន ៧៥ចំណតបន្ថែមទៀតក្នុងនោះចំណតអាកាសយាននៅជាប់អគារស្ថានីយ៍អ្នកដំណើ​រ ចំនួន ៣២ ចំណត និងចំណតអាកាសយាននៅឆ្ងាយពីអគារស្ថានីយ៍អ្នកដំណើរចំនួន ៤៣ ចំណត ដែលសរុបរួមនឹងមានផ្លូវរត់ចំនួន ២ និងចំណតអាកាសយានចំនួន ១៤៤ ចំណត និងមានសមត្ថភាព (ចំណុះ) អាចផ្ទុក-ផ្ទេរទំនិញចេញ-ចូលតាមផ្លូវអាកាសបាន ៥២៧ ០០០តោន ក្នុង១ឆ្នាំ។

  • ដំណាក់កាលទី-៣

ក្រោយឆ្នាំ២០៥០ សម្រាប់អ្នកដំណើរ ៥០ លាននាក់ក្នុងមួយឆ្នាំ។ ទំហំការងារ ដែលត្រូវសាងសង់ថ្មី រួមមាន៖ ការសាងសង់ផ្លូវរត់ទីបី (3rd Runway), ការសាងសង់អគារស្ថានីយ៍អ្នកដំណើរថ្មីមួយបន្ថែមទៀត ស្រ តាមតម្រូវការ និងកំណើនការដឹកជញ្ជូនតាមផ្លូវអាកាសនៃព្រះរាជាណាចក្រកម្ពុជា។

គិតពីថ្ងៃដាក់ឱ្យដំណើរការមកដល់ថ្ងៃនេះ អាកាសយានដ្ឋានអន្តរជាតិតេជោទទួលបានអ្នកដំណើរចេញ ចូល (ទ្វេរទិស) ជាមធ្យម ១៥០០០០នាក់/ថ្ងៃ និងជើងហោះហើរចេញ-ចូល (ទ្វេរទិស) ជាមធ្យម ១៣០ ជើង/ថ្ងៃ និង មានក្រុមហ៊ុនអាកាសចរណ៍ហោះហើរចេញ-ចូល (ទ្វេរទិស) ចំនួន ២៩ ក្រុមហ៊ុន (ក្រុមហ៊ុនអន្តរជាតិចំនួន២៥ និងក្រុមហ៊ុនក្នុងស្រុកចំនួន៤) ។ គេរំពឹងទុកថា កំណើនជើងហោះហើរ អ្នកដំណើរ និងក្រុមហ៊ុនអាកាសចរណ៍ នឹងមានការកើនឡើងជាលំដាប់នាពេលខាងមុខ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋាន អន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F នេះមានការចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC), សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល, ក្រសួង-ស្ថាប័ន តំណាងអង្គទូត និងអង្គការជាតិ-អន្តរជាតិ រដ្ឋបាលថ្នាក់ ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ប្រមាណ ១៥០០ នាក់។

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានតេជោនេះ មានការចូលរួមពីក្រុមហ៊ុនអន្តរជាតិល្បីៗជាច្រើនដូចជា ក្រុមហ៊ុនអង់គ្លេស Foster & Partners ជាស្ថាបត្យករនៃស្ថានីយ៍អ្នកដំណើរ, ក្រុមហ៊ុនកាណាដា ATKINS ដែលជាទីប្រឹក្សាបច្ចេកទេស (Consultant) រៀបចំផែនការដើម (Conceptual Plan), ក្រុមហ៊ុនហូឡង់ NACO ដែលជាអ្នករៀបចំផែនការមេ (Master Planer), ក្រុមហ៊ុនកូរ៉េខាងត្បូង Heerim Architects & Planners ដែលជាទីប្រឹក្សាបច្ចេកទេស ផ្នែក គ្រប់គ្រងគម្រោងការ (Project Management Consultant) នៅពេលសាងសង់, ក្រុមហ៊ុនសឹង្ហបុរី Changi ដែលជាទីប្រឹក្សាបច្ចេកទេស (Consultant) លើផែនការអាជីវកម្ម ការរៀបចំទទួលវិញ្ញាបនបត្រអាកាសចរណ៍និង ORAT (Operational Readiness and Airport Transfer), ក្រុមហ៊ុនអង់គ្លេស RLB ជាអ្នកពិនិត្យវាស់វែង លើបរិមាណ (Quantity Surveyor), ក្រុមហ៊ុន China State Consultant Third Engineering Bureau Co., Ltd ដែលមកពីប្រទេសចិនជាក្រុមហ៊ុន សាងសង់ស្ថានីយ៍អ្នកដំណើរព្រមទាំងក្រុមហ៊ុនម៉ៅការសាងសង់និងផ្គត់ផ្គង់ជាតិនិងអន្តរជាតិផ្សេងៗ ជាច្រើនទៀត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានធ្លាប់បានអញ្ជើញចុះត្រួតពិនិត្យអាកាសយានដ្ឋានតេជោ ចំនួន ២ លើក ដោយ បានផ្តល់ការគាំទ្រ និងបានប្រសិទ្ធនាមជាផ្លូវការ មានឈ្មោះថា “អាកាសយានដ្ឋានអន្តរជាតិតេជោ” (TECHO INTERNATIONAL AIRPORT) ដែលមាន IATA កូដ ៣ អក្សរ “KTI” និង ICAO កូដ ៤ អក្សរ “VDTI” ។

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញ “វិញ្ញាបនបត្រ អាកាសយានដ្ឋាន” (Airport Certificate) លេខៈ APC 05-1 ដល់ប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិតេជោ។ វិញ្ញាបនបត្រអាកាសយានដ្ឋាននេះ គឺជាឯកសារគតិយុត្តផ្លូវការ ដែលចេញដោយរដ្ឋលេខាធិការដ្ឋានអាកាស ចរណ៍ស៊ីវិល ដើម្បីបញ្ជាក់ និងធានាថាអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F បានបំពេញលក្ខខណ្ឌ បច្ចេកទេស ស្របតាមស្តង់ដាសុវត្ថិភាព សន្តិសុខ និងបទប្បញ្ញត្តិបច្ចេកទេសអាកាសចរណ៍ស៊ីវិល នៃព្រះរាជាណា ចក្រកម្ពុជា។

កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោនេះបានបើកប្រតិបត្តិការធ្វើអាជីវកម្ម និងទទួលជើងហោះហើរជាផ្លូវការ ប្រកបដោយជោគជ័យ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នក​ជំនាញ​៖​ ​រៀបចំ​ថវិកា​ច្បាស់លាស់​​ជួយ​ជៀសវាង​សម្ពាធ​ហិរញ្ញវត្ថុ​ ​ក្រោយ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/10/2026

​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​រៀបចំ​ផែនការ​ថវិកា​ច្បាស់លាស់​ ​និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សន្សំ​សំចៃ​តាម​លទ្ធភាព​ជាក់ស្តែង​ ​ក្នុង​ការ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដើម្បី​ជៀសវាង​វិបត្តិ​បំណុល​ ​ឬ​សម្ពាធ​ហិរញ្ញវត្ថុ​ក្រោយ​រដូវ​កាល​បុណ្យ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤


Leave a Reply

Your email address will not be published.Required fields are marked *