កម្ពុជា-កាណាដា ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច

ទីក្រុងដាវ៉ូស, ស្វីស ៖ សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈ​កម្មាធិការ​ផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.)នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Maninder Sidhu រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសកាណាដា ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។

ជំនួបនេះ បានផ្ដោតលើកិច្ចពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរ-ប៉ាស៊ីហ្វិក (CP-TPP) និងវឌ្ឍនភាពនៃការត្រៀមលក្ខណៈសម្រាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។ កិច្ចសហការនេះ មានគោលដៅបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការត្រួសត្រាយផ្លូវសម្រាប់ពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ និងការពង្រឹងទំនាក់ទំនងការទូតពហុភាគីនៅលើឆាកអន្តរជាតិ។

សូមជម្រាបថា គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២៤ កាណាដា បានផ្តល់ហិរញ្ញប្បទានឥតសំណងមកកម្ពុជាប្រមាណ ២០៧លានដុល្លារអាម៉េរិក ដោយផ្តោតលើវិស័យអប់រំ, សុខាភិបាល, កសិកម្ម, ថាមពល, សន្តិសុខស្បៀង, ការប្រយុទ្ធប្រឆាំងគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, អភិបាលកិច្ច និងសមភាពយេនឌ័រ។ ដោយឡែក នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា បានកើនឡើងជាលំដាប់ ដោយក្នុងឆ្នាំ២០២៥ បានឈានដល់ជាង ១ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៥%ធៀបនឹងឆ្នាំមុន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តបន្ថែមទៀតដល់វិនិយោគិនកាណាដាដែលមកដាក់ទុកវិនិយោគនៅកម្ពុជា។

ដោយឡែក នៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៦នេះដែរ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទស្តីពី “New Pathways for ASEAN Growth and Productivity”​ ។

កិច្ចពិភាក្សានេះ បានជជែកអំពីការកំណត់ទិសដៅអាទិភាពក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់អាស៊ាន និងមានភាពប្រទាក់ក្រឡាគ្នា ព្រមទាំងកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន ក៏ដូចជា ភាគីពាក់ព័ន្ធនានាលើវិស័យថាមពលអន្តរកាល សេដ្ឋកិច្ចឌីជីថល ទីផ្សារហិរញ្ញវត្ថុ និងឧស្សាហូបនីយកម្ម សំដៅធ្វើឱ្យអាស៊ានក្លាយជាទិសដៅវិនិយោគរយៈពេលវែង លើកកម្ពស់ភាពធន់ និងផលិតភាពខ្ពស់ ព្រមទាំងអភិវឌ្ឍប្រកបដោយថាមវ័ន្ត និងចីរភាព។

សូមជម្រាបថា ៖ មេដឹកនាំនយោបាយកំពូលៗរាប់រយនាក់មកពីជុំវិញពិភពលោក រួមទាំងប្រមុខរដ្ឋ និងរដ្ឋាភិបាល ៦៥ប្រទេស កំពុងប្រមូលផ្តុំគ្នានៅទីក្រុង Davos ប្រទេសស្វីស សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្មារតីនៃកិច្ចសន្ទនា៖ A Spirit of Dialogue» ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

យុទ្ធសាស្ត្រពង្រីកទីផ្សារថ្មី ៖ កម្ពុជា រុញច្រានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទៅកាន់តំបន់អាស៊ីកណ្ដាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ ៖ បើទោះបីជាចំណងមិត្តភាពរវាងកម្ពុជា និងបណ្ដាប្រទេសនៅអាស៊ីកណ្ដាលហាក់នៅមានកម្រិតនៅឡើយ ប៉ុន្តែនៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលថ្មីៗនេះ បានបើកផ្លូវយ៉ាងសំខាន់ក្នុងការរឹតចំណងទាក់ទងរវាងតំបន់ទាំងពីរ ទាំងចំណងការទូតវិស័យរដ្ឋ និងវិស័យឯកជន។ ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់, សាធារណរដ្ឋតួកគីយ៉េ, សាធារណរដ្ឋកាហ្សាក់ស្ថាន និងការចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ សម្ដេចធិបតី ហ៊ុន

បណ្តាញសារព័ត៌មាន AMS ចុះទស្សនកិច្ចសិក្សាអំពីសេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌នេសាទអាយុកាល ៤០០ ឆ្នាំនៅកោះ West Island

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជាបានចុះទស្សនកិច្ចនៅលើកោះ West Island ក្នុងទីក្រុងសានយ៉ា កាលពីថ្ងៃទី២០ ខែតុលា ដើម្បីសិក្សាពីការរួមបញ្ចូលគ្នារវាងទេសចរណ៍សមុទ្រ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសកម្មភាពកម្សាន្ត ជាមួយនឹងបេតិកភណ្ឌនេសាទប្រពៃណីរបស់កោះ

ទំនិញ​ថៃ មក​កម្ពុជា​ បន្ដធ្លាក់ចុះខ្លាំង បង្ហាញ​ពីរលកពហិការនៅខ្លាំងក្លា ដែលជាឱកាសមាសសម្រាប់សហគ្រាសក្នុងស្រុកពង្រឹងគុណភាព ពង្រីកទីផ្សារ

បទសម្ភាសន៍ និងបទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/10/2026

ភ្នំពេញ៖ តួលេខនៃទំហំពាណិជ្ជកម្ម​ ក៏ដូចជាការនាំចូលទំនិញពីប្រទេស​​ថៃ​មកកាន់ទឹកដីកម្ពុជាក្នុងរយៈ​ពេល ៩ខែ ​ឆ្នាំ​២០២៦ កន្លងទៅនេះ បាន​ធ្លាក់​ចុះជិត ៣៣.៩%​ បើ​ធៀបនឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៥ ពោលបើ​គិត​ជា​ទឹកប្រាក់ ​គឺ​ធ្លាក់ចុះពី ២ ៣៣៣លានដុល្លារអាមេរិក មក​នៅ​ត្រឹម ១ ៥៤២លានដុល្លារ។ ចំណែកឯការ​នាំចេញ​ទំនិញ​របស់​កម្ពុជារយៈ​ពេល ៩ខែ​ដូច​គ្នា ​​ទៅប្រទេស​ថៃ​វិញ​​ ក៏បាន​ធ្លាក់​ចុះ

មេដឹកនាំកំពូលឥណ្ឌា នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាឆ្នាំក្រោយតបតាមការអញ្ជើញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/10/2026

បរទេស ៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi អាចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាឆ្នាំក្រោយនេះក្នុងឱកាសកិច្ចប្រជុំកំពូលប្រចាំឆ្នាំជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីបានរៀបចំផែនការទស្សនកិច្ចសម្រាប់ឆ្នាំនេះរួចរាល់ ។ តាមរយៈការចេញផ្សាយដោយកាសែត RT បានសរសេរថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ពីផែនការនៃកិច្ចប្រជុំពិភាក្សាមួយរវាងប្រមុខថ្នាក់ដឹកនាំកំពូលទាំង២នេះទៅកាន់ក្រុមអ្នកកាសែតថា លោក

អាម៉េរិក ហាមមិនឱ្យប្រើប្រាស់ AI របស់ចិន ក្នុងប្រព័ន្ធស្ថាប័នរដ្ឋាភិបាលសំខាន់មួយចំនួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/10/2026

កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្រសួងសន្តិសុខមាតុភូមិអាម៉េរិក (DHS) ចេញបញ្ជាហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ទាំងអស់របស់ក្រុមហ៊ុនចិន DeepSeek នៅក្នុងភ្នាក់ងាររដ្ឋប្បវេណីរបស់រដ្ឋាភិបាល

រដ្ឋមន្ត្រីដែនដី ៖ ដីធ្លីជាពាងទឹកសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់សម្រាប់ធានាដំណើរការរបស់សង្គមជាតិ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/10/2026

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ដីធ្លី បានក្លាយទៅជាឧបករណ៍សម្រាប់ធ្វើពាណិជ្ជកម្ម (Commodity) ប្រកបដោយសុវត្ថិភាព ដែលជាពាងទឹកមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានប្រភពចំណូលដ៏សំខាន់ សម្រាប់ធានាដំណើរការរបស់សង្គមជាតិ។ ការលើកឡើងបែបនេះនៅក្នុងកិច្ចជំនួបសម្ដែងការគួរសមជាមួយក្រុមការងារ International Land Coalition Asia (ILC Asia)

ក្រសួងការងារ បន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងបន្តជំរុញការតម្រង់ទិសអាជីព និងពង្រឹងជំនាញដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្ដែងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅ The Factory Phnom Penh

វៀតណាម និងប្រទេសអឺរ៉ុបចំនួន ៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ វៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលមាន ៤ ប្រទេសរួមមាន អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងស្វីស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានៅទីក្រុងហាណូយ

ចំណូលប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

ចំណូលរបស់ប្រជា​សហគមន៍​នេសាទត្រពាំង​សង្កែ មានកំណើនខ្ពស់​ក្រោយ​ទទួលបាន​ការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី....

សេដ្ឋកិច្ចចិនកើនឡើង ៤.៥% ក្នុងត្រីមាសទី ៣ ជំរុញដោយការនាំចេញ ខណៈដែលវិស័យអចលនទ្រព្យនៅតែបន្តដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំណើនចិនសេដ្ឋកិច្ចកើនឡើងដល់ ៤,៥ ភាគរយនៅក្នុងត្រីមាសទីបី កើនពី ៤,៣ ភាគរយក្នុងត្រីមាសទីពីរ និង លើសពីការព្យាករណ៍ ៤,៤ ភាគរយ


Leave a Reply

Your email address will not be published.Required fields are marked *