ខេត្តកំពង់ស្ពឺ​ កំពុងទទួល​បាន​ផល​ប្រយោជន៍​ខ្ពស់ពីការ​រើ​រោងចក្រ​ចេញពី​រាជធានីភ្នំពេញ

ភ្នំពេញ ៖ ​ផែនកា​ររុះ​រើ​រោងចក្រ​ ឬក៏ផ្លាស់​ប្តូរទីតាំង​រោងចក្រ​ឧស្សាហកម្ម​ចេញពី​រាជធានីភ្នំពេញ​បាន និងកំពុង​បន្ត​សកម្មភាពជា​បន្តបន្ទាប់ទៅកាន់តំបន់ដែល​នៅជាប់នឹង​រាជធានីភ្នំពេញ​ ដែលក្នុងនោះ សម្រាប់តែខេត្តកំពង់​ស្ពឺ កំពុងតែ​ទទួល​បានផលប្រយោជន៍​យ៉ាងច្រើនពីការ​ផ្លា​ស់​ប្តូ​រទីតាំង​​រោងចក្រទាំងនោះ។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ពីក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នាពេល​កន្លងមក​បានបង្ហាញថា ​គម្រោ​ង​វិ​និ​យោ​គ​​រោងចក្រថ្មីៗជាច្រើន​ដែល​រាជរដ្ឋាភិបាលកម្ពុជា​បានចេញវិញ្ញា​បនបត្រ​ចុះបញ្ជីឱ្យ​វិនិយោគជា​ផ្លូវ​ការ ភាគច្រើន​បានរកទីតាំង​របស់ខ្លួននៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ដែលធ្វើឱ្យ​ខេត្តមួយ​នេះទទួលបានគម្រោង​រោងចក្រ​ថ្មីៗជាច្រើន​ក្នុង​ចំណោមបណ្ដាខេត្ត​ទូទាំង​ប្រទេស ។​

លោក បូ សេងហូរ ​​ប្រធានសាខា​នៃក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding បានមានប្រសាសន៍​ឱ្យដឹងថា ​តំបន់មួយចំនួន​នៅក្នុងខេត្ត​កំពង់ស្ពឺ កំពុង​ទទួលបាន​គម្រោង​វិនិយោគ​ជា​បន្តបន្ទាប់​​ដោយភាគច្រើន​ជា​គម្រោង​រោងចក្រ​ឧស្សាហកម្ម ក្នុងនោះមានដូចជា​តំបន់នៅតាមបណ្ដោយផ្លូវ​៥១​ ផ្លូវ​៤១ ផ្លូវ​៤៤ និងផ្លូវលេខ៤២​ជាដើម​ ។​

លោកបន្តថា​ ៖

“មានតំបន់មួយនោះ​យើងបានទទួល​ព័ត៌មាន​ពី​មន្ត្រី​សាលា​ខេត្ត​មកថា នឹងមានក្រុម​ហ៊ុន​បរទេស​ធំមួយ​គ្រោងនឹង​វិនិយោគ​ជា​តំបន់ឧស្សាហកម្ម​ធំជាងគេ​ក្នុង​ខេត្ត​កំពង់ស្ពឺ តែ​មន្ត្រីសាលា​ខេត្ត​មិនចង់ឱ្យ​បែក​ខ្ចា​យព័ត៌មានទេ​​ ព្រោះខ្លាច​ធ្វើឱ្យ​ដីធ្លីហក់ឡើង​ខ្ពស់ ។ ដូច្នេះ កំពង់ស្ពឺ​នឹង​ក្លាយទៅជា​ខេត្ត​ដែល​ទាក់ទាញ​ទៅ​លើ​​ឧស្សាហកម្មដ៏មានសក្ដានុពល”

លោក​បន្ថែម​ ៖

“ក្រៅពីតំបន់ទាំង​នេះ នៅមាន​តំបន់ជាច្រើនទៀត​ដែល​ទទួលបានគម្រោង​វិនិយោគ​លើ​រោងចក្រ​ ទាំង​រោងចក្រ​ដែល​ទើប​បង្កើត​ថ្មី និងរោងចក្រ​ដែលរើ​ចេញពីភ្នំពេញផងដែរ ហើយក៏បានធ្វើឱ្យតម្លៃដីធ្លី​នៅ​តំ​ប​ន់​ទាំងនោះ​បានឡើង​ថ្លៃ ​ជាពិសេស​គឺម្ចាស់ដីគាត់ដំឡើងថ្លៃដោយខ្លួនឯង​តែម្ដង​ដោយ​ឃើញ​មានការ​វិ​និយោគ​ច្រើន​”

លោក ​វ៉ា វីរៈ អ្នកជំនាញ​អន្តរជាតិ​បាន​មានប្រសាសន៍​ថា តំបន់ដែលមានភាពទាក់ទាញលើការវិនិយោគ​ ឬតំបន់​​ដែល​​វិនិយោគិនគួរតែ​សិក្សា​ពីសក្ដានុពល​​វិនិយោគ​នោះគឺតំបន់ប៉ែក​ខាងលិច​ទន្លេ​ ដូចជា​ទៅកាន់ខេត្តកំពង់​ស្ពឺ ផ្នែកខ្លះនៃខេត្ត​កណ្ដាល និងផ្នែកខ្លះនៃខេត្តតាកែវ​ជាដើម ពីព្រោះតំបន់នោះ​ជា​តំបន់ទំនាប​មានភាពងាយស្រួលក្នុងការដឹកជញ្ជូន និងតភ្ជាប់ទៅកាន់​កំពង់ផែអន្តរជាតិ ។

លោក ប៉ូ អ៊ាវគង់​ អគ្គនាយកក្រុមហ៊ុន​Advance បានមានប្រសាសន៍ផងដែរថា នៅពេលភ្នំពេញ​កា​ន់​តែ​​រីក​ចម្រើ​ន​​ រោងចក្រ​មិនអាចឈរ​ជើង​បានយូរ​បន្តទៀតទេ ដូច្នេះ​នឹង​ត្រូវ​ផ្លាស់ប្តូរ​ទៅកាន់តំបន់​ជាយក្រុ​ង ដោយយក​តំបន់កណ្ដាលក្រុង ​ឬជិត​ក្រុងនោះទៅអភិវឌ្ឍន៍​វិស័យ​ដែល​អាច​រកចំណូល​បានខ្ពស់ ​ដូចជា​សង់ជា​អគារពាណិជ្ជកម្មកម្រិត​ខ្ពស់ជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដំណឹងល្អ ! ហ្វីលីពីន ក្លាយជាទីផ្សារអង្ករធំបំផុតរបស់កម្ពុជាក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

យោងតាមក្រសួងកសិកម្មអាមេរិក (USDA) បានឱ្យដឹងថា កម្ពុជានាំចេញអង្ករចំនួន ១២២ ១០២ តោនទៅកាន់ហ្វីលីពីនគិតចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំងពីចំនួន ៣ ៥០០ តោនពេញមួយឆ្នាំ ២០២៥ កន្លងទៅ

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ

• 06/11/2026

ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១​

​កាណាដា ​គ្រោង​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​និង​ហ្វីលីពីន ​នៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤៩​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៩ ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​ដើម្បី​ជំរុញ​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន ​និង​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ជាមួយ​ហ្វីលីពីន ​ក្នុង​គោលដៅ​ពង្រីក​ទីផ្សារ​នាំចេញ​ ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

Elon Musk ខាត​បង់ទ្រព្យសម្បត្តិ ៣០ ពាន់លានដុល្លារ ក្រោយលទ្ធផលបោះឆ្នោតអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2026

រធ្លាក់ចុះនៃតម្លៃភាគហ៊ុនក្រុមហ៊ុនធំៗដែលមហាសេដ្ឋីអាម៉េរិក លោក Elon Musk កាន់កាប់ បានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកថយចុះប្រមាណ ៣០ ពាន់លានដុល្លារ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក

​កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់កាលទី១ គ្រោងបញ្ចប់នៅឆ្នាំក្រោយ ដោយរំពឹង កាត់បន្ថយថ្លៃដើម និ​ងទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ​ដំណាក់​កាលទី១ ដែលមានតម្លៃ​២៤៣លានដុល្លារ​គ្រោងនឹង​បញ្ចប់ការ​សាងសង់​នៅឆ្នាំ ២០២៧ខាងមុខជាមួយនឹងក្តីរំពឹងថា​កាត់បន្ថយថ្លៃដើម​បានច្រើន

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​

សម្ដេច​ធិបតី​៖​ រដ្ឋ​ចំណាយ​ ១​.​២ ​ពាន់​លាន​ដុល្លារ​ ​ប្រើ​ ​«​ហោប៉ៅ​រដ្ឋ​ ​ទប់​ហោប៉ៅ​រាស្ត្រ​» ​ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​ថវិកា​ចំនួន​ ១​.​២ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​អនុវត្ត​គោលនយោបាយ​អន្តរាគមន៍​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​ក្នុង​គោលបំណង​សម្រាល​បន្ទុក​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​ ​និង​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ​ជាពិសេស​វិបត្តិ​ថាមពល ​និង​ប្រេង​ឥន្ធនៈ​ដែល​បង្កឡើង​ដោយ​សង្គ្រាម​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​

កម្ពុជា​នឹង​ប្រើ​ថវិកា​ជាង ​២០០ ​លាន​ដុល្លារ​ ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/11/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ​ដែល​មាន​ទឹក​ប្រាក់​ជាង​ ២០០ ​លាន​ដុល្លារ​អា​ម៉េរិក​ ​នៅ​ដើម​ឆ្នាំ​២០២៧​ ​តាមរយៈ​យន្តការ​ «​ថវិកា​ដោះ​ដូរ​នឹង​ការងារ​» ​(​Cash​-​for​-​Work​) ​ដើម្បី​បង្កើត​ការងារ​រយៈពេល​ខ្លី ​បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ ​និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​សហគមន៍​មូលដ្ឋាន​

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា