ចំណេះដឹង ៖ ផ្អកដំឡូងឈើ ជាចំណីដ៏ល្អសម្រាប់ការចិញ្ចឹមជ្រូក មាន់ និងទា

ជំនួសឱ្យការប្រើប្រាស់ចំណីសុទ្ធដែលមានតម្លៃថ្លៃ និងមិនអាចឲ្យអ្នកចិញ្ចឹមសត្វសល់ប្រាក់ចំណេញបានច្រើននោះ បច្ចុប្បន្ននេះ គេអាចកែច្នៃកសិកផលក្នុងស្រុកមួយចំនួនដើម្បីជំនួស ឬកាត់បន្ថយការប្រើចំណីនាំចូលដែលមានថ្លៃដើមខ្ពស់ ដូចជាការយកមើម និងស្លឹកដំឡូងឈើមកផ្អាប់ជាមួយស្ករ សម្រាប់ធ្វើជាចំណីដ៏មានប្រូតេអ៊ីនខ្ពស់សម្រាប់ចិញ្ចឹមជ្រូក មាន់ និងទា។

ជាធម្មតានៅ ក្នុងមើមដំឡូងឈើមានផ្ទុកទៅដោយសារធាតុពុលបន្តិចបន្តួច ហើយប្រសិនបើគេមិនបន្សាបសារធាតុទាំងនោះជាមុនទេ វាអាចបណ្តាលឲ្យមានបញ្ហាដល់សុខភាពសត្វចិញ្ចឹម ។ ដូច្នេះហើយ ជាច្រើនឆ្នាំកន្លងមកនេះ គេបានសិក្សាទៅលើវិធីសាស្ត្រមួយចំនួនដែលអាចបន្សាបសារធាតុពុលចេញពីដំឡូងឈើ បង្កើនគុណភាព និងសារធាតុចិញ្ចឹមរបស់ដំឡូង ហើយអាចរក្សាទុកបានរហូតច្រើនខែ។ វិធីសាស្ត្រនេះ អាចកាត់បន្ថយការចំណាយថ្លៃដើមទៅលើចំណីសត្វ ហើយងាយរកបាននៅក្នុងតំបន់ដែលរស់នៅស្រាប់ មិនមានភាពភាពស្មុកស្មាញច្រើនចំពោះការកែច្នៃធ្វើជាចំណីសត្វ ហើយអាចជំរុញការលូតលាស់បានធំធាត់ទៀតផង។

ចំពោះការកែច្នៃដំឡូងធ្វើជាចំណីសត្វនេះដែរ (ផ្អកដំឡូង) ក្រៅពីដំឡូងឈើ គេក៏អាចយកដំឡូងជ្វាមកកែច្នៃក៏បានដូចគ្នា ដោយគេអាចប្រើប្រាស់បានទាំងមើម និងស្លឹក ប៉ុន្តែត្រូវធ្វើផ្សេងៗគ្នា ជាមួយនឹងការប្រើវត្ថុធាតុដើមមួយចំនួន រួមមាន មើមដំឡូងឈើ មើមដំឡូងជ្វា ស្ករកាកអំពៅ ឬស្កររងូ(Molasses) ពាងដី ឬធុងជ័រ សម្រាប់ផ្អាប់ ។

ចំពោះដំណើរការផលិត ដំបូងគេត្រូវយកពាងមួយស្អាត (ពាងដីដាក់ថង់ប្លាស្ទីកខាងក្នុង ឬអាចប្រើពាងធម្មតាបើគ្មានពាងដី) មកលាងឲ្យស្អាត បន្ទាប់មកបកសំបកដំឡូងឈើចេញ រួចលាងទឹកឲ្យស្អាត។ ដាក់ដំឡូងដែលបានលាងរួចហើយនោះហាលនៅលើកន្ទេលផុតពីដី ដើម្បីសម្ងួតជាតិទឹកខ្លះចេញ និងដើម្បីបន្សាបជាតិពុលនៅក្នុងនោះខ្លះ។ ប្រើប្រាស់ចានដែកមួយធំល្មមសម្រាប់ដាក់ស្ករកាកអំពៅចូល (ក្នុងបរិមាណដំឡូង១០គីឡូក្រាម ត្រូវការស្កររងូ ២គីឡូក្រាម)។ ប្រឡាក់ស្ករកាកអំពៅនេះជាមួយដំឡូងឲ្យសព្វល្អ រួចដាក់វាតម្រៀបចូលក្នុងពាង ឬថង់ប្លាស្ទីក រួចចងមាត់ និងច្របាច់ខ្យល់ចេញឱ្យអស់។

គេត្រូវរក្សាវាទុកនៅទីកន្លែងមួយដែលមិនមានពន្លឺថ្ងៃ និងមានសីតុណ្ហភាពត្រជាក់ល្មមប្រមាណ ២៥-៣០ អង្សាសេ ចំនួន ២សប្តាហ៍យ៉ាងតិចមុននឹងដាក់ឲ្យជ្រូកស៊ី។ ហើយការផ្អាប់នេះ គេទុកកាន់តែយូរកាន់តែល្អដើម្បីឲ្យវាបង្កើនប្រូតេអ៊ីនបានកាន់តែច្រើន ។

ដោយឡែក ស្លឹកដំឡូងវិញ គេអាចធ្វើតាមវិធីដូចខាងលើនេះដែរ  ប៉ុន្តែស្កររងូត្រូវយកមកលាយជាមួយទឹកស្អាតក្នុងបរិមាណ ទឹក ១លីត្រ  ដាក់ស្កររងូ ១គីឡូក្រាម ដោយបាញ់ស្រោចលើស្លឹកដំឡូងឲ្យសព្វល្អ។ បន្ទាប់មកច្របល់វាឲ្យសព្វទើបច្រកដាក់ក្នុងធុង ឬពាងទុកចំនួន ៤សប្តាហ៍ មុនពេលយកមកធ្វើជាចំណីឲ្យមាន់ ទា និងជ្រូកស៊ី។

គួរបញ្ជាក់ដែរថា ប្រសិទ្ធភាពរបស់ផ្អកដំឡូងនេះគឺប្រសើរច្រើនជាងវិធីដទៃទៀត ដោយសារវាងាយស្រួលរក និងមានតម្លៃថោក ហើយក្នុងករណីគេមិនអាចរកស្ករកាកអំពៅ ឬស្កររងូបានទេ គេក៏អាចប្រើទឹកត្នោតក៏បាន ប៉ុន្តែត្រូវដាំវាឲ្យពុះសិនមុនយកមកប្រើការ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលកន្លងទៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក