រាជរដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុង​ថ្មីមួយទៀត​នៅខេត្តព្រះសីហនុ ដែលធ្វើឱ្យ​ខេត្ត​នេះ​មានក្រុ​ងចំនួន​៣​

ភ្នំពេញ ៖ យោង​តាម​អនុក្រឹត្យ​របស់រដ្ឋាភិបាល​នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤ ​បានសម្រេច​​បង្កើត​ក្រុង​ថ្មីមួយ​នៅ​ខេត្ត​ព្រះសីហនុ គឺក្រុង​កំពង់សោម ដោយ​កាត់​យក​ឃុំ​ចំនួន៥​ពី​ស្រុក​ព្រៃនប់​មកស្ថិតនៅក្រោម​ការ​គ្រប់គ្រងរបស់រដ្ឋ​ក្រុ​ងកំពង់សោម ។​​​

យោងតាមអនុក្រឹត្យ​​បាន​បង្ហាញផងដែរ ចំពោះ​ឃុំទាំង​៥ កាត់​​ពី​ស្រុកព្រៃនប់​ រួមមានឃុំ​រាម ឃុំ​បិត​ត្រាំង ឃុំ​អូរ​ឧកញ៉ា​ហេង ឃុំ​បឹង​តាព្រហ្ម ​និង​ឃុំ​អូរជ្រៅ ដូច្នេះ​ឃុំ​ទាំង​នេះ ​នឹង​ក្លាយទៅជា​សង្កាត់​​ ក្នុង​ក្រុង​កំពង់សោម ហើយ​ទីតាំង​រដ្ឋបាល​ក្រុង​កំពង់​សោម​​នឹង​ស្ថិតនៅក្នុង​សង្កាត់​រាម ក្រុង​កំពង់សោម ។

យោងតាម​មាត្រា៤​ នៃអនុក្រឹត្យ​ បាន​បញ្ជាក់ថា ក្រុម​ប្រឹក្សា​ស្រុកព្រៃនប់ និងគណៈអភិបាលស្រុក​ព្រៃនប់ ត្រូវ​បន្ត​គ្រប់​គ្រង​ឃុំ​ចំនួន​៥ ឃុំរាម ឃុំ​បិតត្រាំង ឃុំ​អូរឧកញ៉ាហេង ឃុំ​បឹ​ង​តា​ព្រហ្ម និងឃុំ​អរជ្រៅ រហូតដល់​មាន​ក្រុម​ប្រឹក្សា​ក្រុង​កំពង់សោម និងគណៈ​អភិបាល​ក្រុង​កំពង់សោម​​មកជំនួស​ ។

ការ​បង្កើត​ក្រុង​ថ្មីៗ នៅតាមបណ្ដាខេត្ត​គឺជាការ​ទាក់ទាញ​ដល់​ការ​វិនិយោគមួយ​នៅក្នុង​តំបន់​នោះ​​ ពីព្រោះថា​នៅពេលរដ្ឋាភិបាល​បង្កើត​ក្រុង​ថ្មី​ រដ្ឋាភិបាល​ត្រូ​វចំណាយ​ថវិកា​លើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធក្នុង​តំបន់​​នោះ​ឱ្យស័ក្តិ​សម​នឹង​ឈ្មោះជាក្រុង ហេដ្ឋារចនាសម្ព័ន្ធ​​នៅក្នុងក្រុង​ត្រូ​វតែទំនើប​ជាង​​​កាលនៅជា​រដ្ឋបាល​ស្រុក​ ។ ​

គួរ​រម្លឹកថា ខេត្តព្រះសីហនុ ជា​តំបន់មួយ​ដែលរដ្ឋាភិបាល​បានយក​ចិត្ត​ទុកដាក់​​ក្នុងការជំរុញការ​អភិវឌ្ឍ​ដោយ​រដ្ឋា​ភិបាល​បានកំណត់​យក​ខេត្តព្រះសីហនុ​ធ្វើ​ជាគោលដៅអភិវឌ្ឍន៍ឱ្យ​ដូច​ក្រុង​មួយ​របស់ប្រទេស​ចិន​គឺក្រុង​ស៊ិន​ជិន​ដែលជា​តំបន់​បណ្ដុំ​ដោយឧស្សាហកម្ម​ បច្ចេកវិទ្យា ។ ដោយឡែក​ក្រុង​កំពង់​សោម ដែលទើប​ប្រកាស​បង្កើត​ថ្មីៗ នេះ​ក៏ឃើញថា​មានការ​រីកលូតលាស់​គួរឱ្យកត់សម្គាល់ គ្រាន់តែគម្រោងមួយ​នៅក្នុងក្រុង​ថ្មីនេះ​មានទឹកប្រាក់​វិនិយោគ​ប្រមាណ១៦ពាន់​លានដុល្លា​រអាមេរិកទៅ​ហើយ នោះគឺគម្រោង​ Bay Of Light ឬ​គម្រោង​រាមស៊ីធី ។​

នៅក្នុងប្រទេស​កម្ពុជា​ រហូតមកដល់ពេលនេះ​មានខេត្ត​ចំនួនពីរ​ហើយដែលមាន​ក្រុង​រហូត​ដល់​បី ក្នុងនោះរួមមានខេត្តកណ្ដាល មានក្រុង​តាខ្មៅ ក្រុង​សំពៅពូន និងក្រុង​អរិយក្សត្រ ចំណែក​ខេត្តព្រះសីហនុ មានក្រុង​ព្រះសីហនុ ក្រុង​កោះរ៉ុង និងក្រុង​កំពង់សោម ។​ ក្រៅពី​នោះ ខេត្ត​ផ្សេង​ទៀត​មាន​ក្រុង​ភាគ​ច្រើន​ចំនួន​១ និងខេត្ត​មួយចំនួនទៀត​មានក្រុង​ចំនួន​២ក្នុងរដ្ឋបាលខេត្ត​ ដូចជាខេត្ត​កំពត ខេត្តស្វាយរៀង ខេត្ត​បន្ទាយ​មានជ័យ ខេត្តកំពង់ស្ពឺ​ជាដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ