អ្នកជំនាញហិរញ្ញវត្ថុ ៖ មូលហេតុធំៗចំនួន ៤ អាចឱ្យមនុស្សជាច្រើនបាត់បង់ទ្រព្យសម្បត្តិ

ភ្នំពេញ ៖ ជារឿយៗ គេសង្កេតឃើញមានមនុស្សមួយចំនួនតែងជួបប្រទះនៅបញ្ហាផ្នែកហិរញ្ញវត្ថុ ដោយសារមិនចេះគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ ដែលជាហេតុបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិ និងអាចធ្លាក់ខ្លួនក្រ។ ដូច្នេះ ដើម្បីជៀសវាងបញ្ហាទាំងនេះ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីមូលហេតុធំៗចំនួន ៤ ដែលជាឬសគល់នៃបញ្ហាដែលគួរស្វែងយល់ឱ្យបានច្បាស់។

លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយរូប បានលើកឡើងថា តាមបទពិសោធន៍របស់លោក ក៏ដូចជាការសង្កេតមើលទូទៅបានបង្ហាញថា មនុស្សជាច្រើនដែលជួបបញ្ហាបាត់បង់ទ្រព្យសម្បត្តិ និងអាចធ្លាក់ខ្លួនក្រ គឺកើតឡើងដោយសារមូលហេតុធំៗចំនួន ៤ រួមមាន ៖

១) ចំណាយហួសលទ្ធភាព៖ ការចំណាយទាក់ទងនឹងរបៀបនៃការរស់នៅ ការដើរកំសាន្ត ការចំណាយលើរបស់របរប្រើប្រាស់ និងផ្ទះសម្បែង។ល។ ជារើយៗមានមនុស្សជាច្រើននិយមរថយន្តទំនើប និងផ្ទះធំទ្រនំខ្ពស់ហួសពីលទ្ធភាពដែលខ្លួនមាន។ គួរចងចាំថា គ្រឿងអលង្កា រថយន្ត និងផ្ទះដែលមានតម្លៃថ្លៃមិនបានជួយរកចំណូល ឬមានការកើនតម្លៃនោះទេ។ ផ្ទុយទៅវិញវាគឺជាការចំណាយដែលជាបន្ទុកដ៏ធ្ងន់ធ្ងរ។ ដើម្បីប្រើប្រាស់គ្រឿងអលង្កា រថយន្ត និងផ្ទះឱ្យស្របនឹងលទ្ធភាពទ្រព្យទាំងនេះ គឺមិនគួរមានតម្លៃលើសពី ៣៣% នៃទ្រព្យសម្បត្តិសរុបដែលអ្នកមាននោះទេ។ ឧទាហរណ៍ ប្រសិនបើអ្នកមានទ្រព្យសម្បត្តិសុទ្ធ (ក្រោយទូទាត់បំណុលរួច) សរុប ៣០ ម៉ឺនដុល្លា តម្លៃសរុបនៃគ្រឿងអលង្កា រថយន្ត និងផ្ទះរបស់អ្នកគួរមានតម្លៃយ៉ាងច្រើនបំផុតត្រឹម ១០ ម៉ឺនដុល្លា។ ភាគរយនៃទ្រព្យសម្បត្តិដែលមិនចំរើនទាំងនេះធៀបនឹងទ្រព្យសម្បត្តិសុទ្ធសរុបកាន់តែទាបកាន់តែប្រសើរ ព្រោះការគ្រប់គ្រងទ្រព្យសម្បត្តិ និងចំណាយកាន់តែមានប្រសិទ្ធភាពខ្ពស់។

២) ការប្រើបំណុលមិនបានត្រឹមត្រូវ ៖ ឬសគល់នៃការប្រើប្រាស់បំណុលមិនបានត្រឹមត្រូវគឺការប្រើប្រាស់បំណុលមិន​សំដៅ​បង្កើន​ផលចំណេញ បំណុលមានការប្រាក់ខ្ពស់ និងទំហំបំណុលធំហួសលទ្ធភាពសងត្រឡប់។ បំណុលដែលមានការប្រាក់ខ្ពស់ភាគច្រើនគឺជាបំណុលពីឈ្មួញចងការឯកជន និងតុងទីន ដែលជាធម្មតាមានការប្រាក់ប្រចាំខែចាប់ពី ៣% រហូតដល់ ២០% ក៏មាន។ ប្រសិនបើអ្នកមិនសូវមានចំណេះដឹងហិរញ្ញវត្ថុ អ្នកគួរប្រើប្រាស់តែកម្ចីពីធនាកគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាស្ថាប័នផ្លូវការបានហើយ ហើយប្រើប្រាស់ឱ្យត្រូវគោលដៅក្នុងការបង្កើនចំណូល។

៣) ការវិនិយោគដែលមានហានិភ័យខ្ពស់ ៖ រាប់ទាំងការលេងតុងទីន និងការវិនិយោគទាំងឡាយណាដែលសន្យាថានឹងឱ្យប្រាក់​ចំណេញ​ខ្ពស់ ដូចជាការឱ្យចំណេញស្មើ១០០%នៃទុនវិនិយោគក្នុងរយៈពេល៣ឆ្នាំ។ ជាទូទៅមិនមានការវិនិយោគឯណាដែលអាចធានាថានឹងបានផលចំណេញរហូតដល់ទៅ៣៣%ក្នុងមួយឆ្នាំរហូតដល់ទៅ៣ឆ្នាំជាប់គ្នានោះទេ។ នេះគ្រាន់តែជាការខ្ចីចងការប្រាក់ក្នុងរូបភាពនៃការវិនិយោគដោយអោយការប្រាក់ខ្ពស់ និងគ្មានទ្រព្យធានាតែប៉ុណ្ណោះ។៤) ការមិនយល់ពីរបត់សេដ្ឋកិច្ច និងទីផ្សារ ៖ ការមិនយល់ពីរបត់សេដ្ឋកិច្ច និងទីផ្សារធ្វើអោយមនុស្សមិនបានត្រៀមខ្លួន និងសម្រេច​ចិត្តបាន​ត្រឹម​ត្រូវទាន់ពេលវេលាដែលអាចបញ្ជៀសបាននូវហានិភ័យនានា។ ឧទាហរណ៍ កាលពី៥-១០ឆ្នាំមុន មានមនុស្សជាច្រើនអាចរកប្រាក់ចំណេញ​បានច្រើនដោយគ្រាន់តែទិញផ្ទះទុកលក់យកចំណេញ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះការផ្គត់ផ្គង់ផ្ទះមានច្រើនហួសពីតំរូវការទីផ្សារធ្វើអោយអ្នកដែលទិញផ្ទះទុកលក់យកចំណេញខ្លះត្រូវប្រឈមនឹងការរឹបអូសពីម្ចាស់បំណុល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាល្បាងផុសអត្តបទ​០១

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 25/08/2026

សាល្បាងផុសអត្តបទ​០១ សាល្បាងផុសអត្តបទ​០១ សាល្បាងផុសអត្តបទ​០១

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ