អបអរសាទរមួយទសវត្សរ៍នៃការត្រួសត្រាយវិថីដៃគូអាជីវកម្មប៊ែងកាសួរេននៅកម្ពុជារវាង ហ្វតតេ និង អេ អឹម ខេ

ភ្នំពេញ ៖ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានមោទនភាពយ៉ាងក្រៃលែងដោយបានប្រារព្ធពិធីអបអរសាទរភាពជាដៃគូដ៏ល្អឥតខ្ចោះក្រោមប្រធានបទ«មួយទសវត្សរ៍នៃការត្រួសត្រាយវិថីដៃគូអាជីវកម្មប៊ែងកាសួរេននៅកម្ពុជា» កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ក្រោមអធិបតីរបស់លោក Charles Cheo ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក លោក យក់ ចំរើនប្ញទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និង លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ក៏ដូចជាវត្តមានរបស់ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ។  

កាលពីឆ្នាំ២០១៤ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានចាប់ដៃគូអាជីវកម្មប៊ែងកាសួរេនជាមួយគ្នា ហើយភាពជាដៃគូមួយនេះបានក្លាយជាគំរូអាជីវកម្មប៊ែងកាសួរេនដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជា ដោយផ្តើមដំណើរចេញពីចំណុចដំបូង រហូតឈានដល់ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ និងការពារអាយុជីវិតរួមគ្នាប្រកបដោយភាពសម្បូរបែបជូនដល់អតិថិជនកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុន ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកមួយដែលមានវ័យចំណាស់ និងធំជាងគេនៅកម្ពុជាដែលនឹងកំពុងឈានមុខគេនៅក្នុងទីផ្សារធានារ៉ាប់រង ទាំងធានារ៉ាប់រងអាយុជីវិត និងទូទៅ និងជាពិសេសធានារ៉ាប់រងខ្នាតតូច ជាមួយនឹងការការពារប្រជាជនខ្មែរជាច្រើនលាននាក់។​

នាឱកាសនោះដែរ លោក Charles Cheo ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ឆ្នាំ២០២៤គឺជាឆ្នាំដ៏វិសេសវិសាលមួយសម្រាប់ក្រុមហ៊ុន ហ្វតតេ ដោយយើងមិនត្រឹមតែធ្វើការអបអរសាទរខួប ១០ ឆ្នាំនៃភាពជាដៃគូអាជីវកម្មប៊ែងកាស៊ួរេនជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងបានប្រារព្ធខួប២៥ ឆ្នាំនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនយើងទាំងមូលផងដែរ។ ទំាងនេះជាសក្ខីកម្មបញ្ជាក់ពីដំណើរឆ្ពោះទៅមុខឥតព្រំដែនរបស់យើងជាមួយនឹងដៃគូអាជីវកម្ម និងជាពិសេសសម្រាប់ប្រជាជនកម្ពុជា។»

ក្នុងរយៈពេល ១០ ឆ្នាំមកនេះ ជាមួយនឹងកិច្ចសហការអាជីវកម្មយ៉ាងស្អិតរមួតជាមួយក្រុមហ៊ុន ហ្វតតេ អតិថិជន អេ អឹម ខេ ចំនួន ២.៤ លាន​គ្រួសារបានទទួលកម្ចីក៏ដូចជាការការពារផ្នែកហិរញ្ញវត្ថុ ហើយក្នុងនោះមានអតិថិជនចំនួន ៧១ ០០០ គ្រួសារទទួលបានសំណងធានារ៉ាប់រង (ជាមធ្យមក្នុង ១ ខែប្រមាណជាង ៦០០ បណ្ណ ឬក្នុង ១ ថ្ងៃប្រមាណ ២០ បណ្ណ) គិតជាទឹកប្រាក់សរុបជាង ៦ លានដុល្លារអាមេរិក ដែលសំណងទំាងនោះត្រូវបានផ្តល់លើ៖

  • សំណងលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងថ្លៃវះកាត់
  • សំណងលើការបាត់បង់អាយុជីវិតបណ្តាលមកពីគ្រោះថ្នាក់ និងជំងឺ
  • ប្រាក់ឧបត្ថមសម្រាប់គ្រូសារ
  • សំណងលើករណីពិការភាព

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានគូសបញ្ជាក់ពីកិច្ចសហការអស់មួយទសវត្សរ៍ជាមួយក្រុមហ៊ុន ហ្វតតេ យ៉ាងដូច្នេះថា៖ «អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានទំនួលខុសត្រូវខ្ពស់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដ៏ចម្រុះជូនដល់អតិថិជន និងគ្រួសារនៅទូទាំងប្រទេសកម្ពុជា ដើម្បីឱ្យពួកគាត់សម្រេចបានទៅតាមសេចក្តីត្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ។ ក្រុមហ៊ុន ហ្វតតេ និងអេ អឹម ខេ បានកំណត់យកនូវស្តង់ដារមាសមួយនៃដៃគូអាជីវកម្មប៊ែងកាសួរេននៅក្នុងប្រទេស ដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតខ្ពស់ស័ក្ដិសមទៅនឹងតម្រូវការជាកត្តាធ្វើឱ្យជីវភាពរបស់អតិថិជនកាន់តែប្រសើរ។ ការ​សហការគ្នារវាងក្រុមហ៊ុនទាំងពីរកាលពីឆ្នាំ ១០ ឆ្នាំមុនគឺជារឿងដ៏ត្រឹមត្រូវបំផុត។  ១០ ឆ្នាំនៃមោទនភាពដែលក្រុមហ៊ុនទំាងពីរបានធ្វើ ហើយនិងកំពុងបន្តរួមគ្នាធ្វើដើម្បីផលប្រយោជន៍ប្រជាជនកម្ពុជា គឺផ្តល់ការការពារ ជាពិសេសធានាសុវត្ថិភាព​ហិរញ្ញវត្ថក្នុងគ្រាដែលពួកគាត់ត្រូវការបំផុត»។

«១០ឆ្នាំនៃការចាប់ដៃគូអាជីវកម្មប៊េងកាសួរេនជាមួយ អេ អឹម ខេ  និងក៏ជាដៃគូអាជីវកម្មប៊េងកាសួរេនដំបូងរបស់ក្រុមហ៊ុន ហ្វតតេ ផងដែរ។ មួយទសវត្សរ៍មកនេះយើងបានផ្តល់ជូនបណ្ណសន្យាធានារ៉ាប់រងចំនួន ២.៤ លានបណ្ណជូនអតិថិជនកម្ចីរបស់អេ អឹម ខេ និងបានបង់សំណងជូនអតិថិជនចំនួន ៧១ ០០០ នាក់ជាមួយនឹងទឹកប្រាក់ជាង ៦លានដុល្លារអាម៉េរិក។ យើងជាស្ថាប័នដែលចាប់ដៃគូដំបូងៗគេសម្រាប់អាជីវកម្មប៊េងកាសួរេននៅកម្ពុជា» ។ នេះជាការគូសបញ្ជាក់ប្រកបដោយមោទនភាពរបស់ លោក យក់ ចំរើនប្ញទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា)។

លោក ចំរើនប្ញទ្ធិ បានបន្តយ៉ាងដូច្នេះថា៖ «ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងដែលបានត្រួសត្រាយផ្លូវអាជីវកម្មប៊េងកាសួរេនជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ យើងបានជំរុញអត្រានៃការជ្រៀតចូលធានារ៉ាប់រងក្នុងសេដ្ឋកិច្ចជាតិ ផ្តល់នូវសេវាកម្មអតិថិជនប្រកបដោយទំនុកចិត្ត មានប្រណិតភាពនៃផលិតផល ជាមួយបចេ្ចកវិទ្យាដ៏ទំនើប រួមជាមួយការកំណត់យកស្តង់ដារគំរូនៃដៃគូអាជីវកម្មប៊េងកាសួរេនក្នុងប្រទេសកម្ពុជា ដែលចំនុចទំាងនេះបានធ្វើឱ្យ ហ្វតតេ គ្រុប ជាពិសេសក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ ហ្វតតេ ឡាយហ្វ៍ ក្លាយជាក្រុមហ៊ុនមានចំណាត់ថ្នាក់លេខ1ក្នុងការការពារអតិថិជនច្រើនជាងគេក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា»។

បច្ចុប្បន្ននេះ ក្រុមហ៊ុន ហ្វតតេ និង អេ អឹម ខេ បាននិងកំពុងទទួលបានទំនុកចិត្តពីសំណាក់អតិថិជនកម្ពុជារាប់លាននាក់តាមរយៈការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុទៅតាមតម្រូវការរបស់ពួកគេ។ ផ្លែផ្កាគួរឱ្យកត់សម្គាល់ និងជាទីមោទនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះបានប្រែក្លាយពីជំហានដំបូងដ៏រឹងមាំសម្រាប់ក្រុមហ៊ុនទាំងពីរទៅជាជំនឿជាក់យ៉ាងប្រចក្សជាមួយនឹងដំណើរបន្តនៃកិច្ចសហប្រតិបត្តិការអាជីវកម្មប៊ែងកាស៊ួរេន ១០ ឆ្នាំទៅមុខទៀតឱ្យកាន់តែប្រសើរឡើង។ ភាពជាដៃគូនេះនឹងក្លាយជាទំនាក់ទំនងដែកថែបក្នុងការបើកផ្លូវឱ្យកាន់តែទូលំទូលាយក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុរួមគ្នាប្រកប​ដោយភាពច្នៃប្រឌិតខ្ពស់ និងមានជម្រើសដ៏សម្បូរបែបជូនដល់អតិថិជនកម្ពុជា ក៏ដូចជាក្រុមគ្រួសារជាទីស្រឡាញ់របស់

គាត់។ ក្រុមហ៊ុនទំាងពីរមានចក្ខុវិស័យ ជាមួយនឹងការបេ្តជ្ញាចិត្តរួមគ្នា​ដោយនឹងបន្តប្រែក្លាយគំរូអាជីវកម្មប៊េងកាសួរេនមួយនេះទៅជាលំដាប់ទីមួយនៅក្នុងប្រទេសកម្ពុជានៅក្នុងអំឡុងពេល ១០ ឆ្នាំទៅមុខទៀត ៕

* ទិន្ន័យគិតត្រឹមថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៤



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី