បរទេស៖ អាហ្គានីស្ថានត្រូវបានគេចាត់ទុកថាជាប្រទេសដ៏ក្រីក្របំផុតមួយរបស់ពិភពលោក ប៉ុន្តែកាលពីឆ្នាំ២០១០កន្លងទៅនេះក្រុមអ្នកជំនាញ និងក្រុមយោធារបស់សហរដ្ឋអាមេរិកធ្លាប់បានបញ្ជាក់ថា ប្រទេសដែលលាតសន្ធឹងលើដែនដីនៃអាស៊ីកណ្តាល និងអាស៊ីខាងត្បូងមួយនេះគឺជាដែនដីដែលសំបូរទៅដោយធនធានរ៉ែអាចមានតម្លៃរហូតទៅដល់ជាង១ទ្រីលានដុល្លារអាមេរិក។
ភាពបរាជ័យភ្លាមៗនៃរដ្ឋាភិបាលក្រុងកាប៊ុលទៅឲ្យក្រុមប្រយុទ្ធតាលីបង់បានបង្កឲ្យប្រទេសបានក្លាយទៅជាតំបន់ដែលជួបវិបត្តិ និងត្រូវការជំនួយមនុស្សធម៌ភ្លាមៗព្រមទាំងវិបត្តិសេដ្ឋកិច្ចផងដែរ ដោយមនុស្សជាច្រើនពាន់នាក់កំពុងព្យាយាមជម្លៀសខ្លួនចេញពីប្រទេស ហើយក្រុមហ៊ុនអាជីវកម្មទាំងឡាយនៅតែបន្តបិទទ្វារនៅឡើយ។
ក្នុងកាលៈទេសៈនេះអ្នកជំនាញសេដ្ឋកិច្ចជាច្រើនបានមើលឃើញថា វានឹងធ្វើឲ្យអាហ្គានីស្ថានក្រោមការដឹកនាំរបស់តាលីបង់អាចងាកទៅផ្តោតការយកចិត្តទុកដាក់ទៅលើធនធានរ៉ែដ៏ធំមួយដែលមិនធ្លាប់មានរបស់អាហ្វហ្គានីស្ថានដែលវានឹងអាចផ្លាស់ប្តូរទស្សនៈវិស័យសេដ្ឋកិច្ចរបស់ខ្លួនប្រសិនបើមានការអភិវឌ្ឍដ៏ត្រឹមត្រូវមួយកើតឡើងនៅទីនេះ។
ជាក់ស្តែងការផ្គត់ផ្គង់ធនធានរ៉ែជាច្រើន ដូចជា ដែក ទង់ដែង និង មាស ត្រូវបានរាយប៉ាយពាសពេញខេត្តនានានៅក្នុងប្រទេស លើសពីនេះគេជឿជាក់ថាក៏នឹងមានវត្តមានរបស់ធនធានរ៉ែដ៏កម្ររបស់ពិភពលោកផ្សេងទៀតដែលអាចយកមកប្រើប្រាស់នៅក្នុងវិស័យផលិតជាបន្ទះឈីប ផលិតជាថ្មថាមពលរបស់រថយន្តអគ្គិសនី ព្រមទាំងសម្រាប់បច្ចេកវិទ្យាប្រយុទ្ធប្រឆាំងទៅនឹងបម្រែប្រមួលអាកាសរបស់មនុស្សជាតិនាពេលអនាគតថែមទៀតផង។
យោងតាមការបញ្ជាក់របស់អ្នកវិទ្យាសាស្ត្រ លោក Rod Schoonover ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Ecological Futures Group បានអះអាងថា អាហ្គានីស្ថាន គឺជាប្រទេសមួយស្ថិតក្នុងតំបន់ដែលសំបូរទៅដោយធនធានលោហៈធម្មជាតិដ៏ស្តុកស្តម្ភជាងគេបំផុត ហើយធនធានទាំងអស់នេះនឹងត្រូវយកទៅប្រើប្រាស់យ៉ាងចាំបាច់សម្រាប់កិច្ចការងារបង្កបង្កើនផលសេដ្ឋកិច្ចរបស់ពិភពលោកសម្រាប់ទសវត្សទី២១នេះ៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/04/2024
អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។
Good Nature Agro (GNA) ជួយកសិករខ្នាតតូចបង្កើនប្រាក់ចំណូលតាមរយៈការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រតិដ្ឋ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/04/2024
Good Nature Agro (GNA) ជួយកសិករខ្នាតតូចបង្កើនប្រាក់ចំណូលតាមរយៈការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រតិដ្ឋ
e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/04/2024
e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល