រាជរដ្ឋាភិបាលជំរុញអភិវឌ្ឍការបោះផ្សាយ និងជួញដូរមូលបត្ររដ្ឋនៅក្នុងប្រទេស មុននឹងឈានជើងទៅក្រៅប្រទេស

ភ្នំពេញ ៖ ខណៈរាជរដ្ឋាភិបាលរំពឹងថា ប្រភពហិរញ្ញប្បទានសម្បទានពីក្រៅប្រទេសដែលកម្ពុជាធ្លាប់តែពឹងផ្អែករហូតមកនោះនឹងកាន់តែថមថយ ហើយរាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្តនូវ «ក្របខ័ណ្ឌគោលនយោបាយស្ដីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨» ក្នុងចក្ខុវិស័យអភិវឌ្ឍន៍មូលបត្ររដ្ឋ ដើម្បីធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានតាមរយៈការកៀរគរទុនពីទីផ្សារមកបំពេញតម្រូវការវិនិយោគសាធារណៈ និងរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។

ទន្ទឹមនេះ ក្របខ័ណ្ឌគោលនយោបាយនេះបានដាក់ចេញនូវវិធានការគោលនយោបាយក្នុងការកសាងឱ្យបាននូវប្រព័ន្ធគ្រប់គ្រងមួយដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ សម្រាប់ការបោះផ្សាយ និងការជួញដូរមូលបត្ររដ្ឋនៅក្នុងប្រទេស និងត្រៀមលក្ខណៈឱ្យបានរួចរាល់ជាមុនក្នុងការឈានទៅបោះផ្សាយលក់មូលបត្ររដ្ឋនៅក្រៅប្រទេស។ នេះបើយោងតាមក្របខណ្ឌគោលនយោបាយស្ដីពីការអភិវឌ្ឍមូលបត្ររដ្ឋ​ ២០២៣-២០២៨។

ស្ថិតក្នុងបរិការណ៍នៃសុខសន្តិភាពពេញលេញ, សុវត្ថិភាព និងស្ថិរភាពនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន បានកសាងនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ជាមួយនឹងសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើន តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណ, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ព្រមទាំងគោលនយោបាយ និងយុទ្ធសាស្រ្តគន្លឹះៗ របស់រាជរដ្ឋាភិបាល។

ជាតថភាព, កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យម ៧% ក្នុងមួយឆ្នាំនៅមុនវិបត្តិនៃជំងឺកូវីដ-១៩ និងបានប្រែក្លាយពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥ និងកំពុងត្រៀមចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងបានបោះជំហានឆ្ពោះទៅមុខ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

យ៉ាងណាមិញ, ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងគំហុក ហើយក៏បានរុញច្រានសេដ្ឋកិច្ចកម្ពុជាធ្លាក់ក្នុងកំណើនអវិជ្ជមាន -៣,១% ក្នុងឆ្នាំ២០២០ ផងដែរ។ តាមរយៈការដាក់ចេញយ៉ាងសកម្ម និងបុរេសកម្ម និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកញ្ចប់វិធានការបន្ទាន់ និងវិធានការអន្តរាគមន៍នានា ក៏ដូចជា យុទ្ធនាការជាតិចាក់វ៉ាក់សាំង និងគោលនយោបាយនានា, រាជរដ្ឋាភិបាលអាចគ្រប់គ្រងស្ថានការណ៍នៃជំងឺរាតត្បាតនេះបានដោយជោគជ័យ ព្រមទាំងអាចស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញបានយ៉ាងឆាប់រហ័ស ជាមួយកំណើន ៣% ក្នុងឆ្នាំ២០២១, ៥,២% ក្នុងឆ្នាំ២០២២ និងរំពឹងថានឹងអាចកើនដល់ ៥,៦% នៅឆ្នាំ២០២៣ ហើយស្ថានភាពបំណុលសាធារណៈកម្ពុជានៅតែត្រូវបានវាយតម្លៃថាមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗ សុទ្ធតែស្ថិតក្រោមពិដាន ក្នុងនោះអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈ ធៀបនឹង ផ.ស.ស. ក្នុងឆ្នាំ២០២២ និងព្យាករណ៍នៅឆ្នាំ២០២៣ មានត្រឹមរង្វង់ ២៥% ធៀបនឹងពិតាន ៥៥%។

ក្នុងរបត់ថ្មីនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច, រាជរដ្ឋាភិបាលមើលឃើញអំពីកំណើនតម្រូវការហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការវិនិយោគសាធារណៈ ដើម្បីបន្តអភិវឌ្ឍជាតិ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការស្ដារឡើងវិញ, ការកែទម្រង់ និងការកសាងភាពធន់ ស្របពេលដែលថវិកាជាតិមួយផ្នែកធំ ត្រូវចំណាយលើមុខសញ្ញាអាទិភាពចំពោះមុខសម្រាប់ការបន្តអន្តរាគមន៍ និងអភិវឌ្ឍសង្គម សេដ្ឋកិច្ច ព្រមទាំងចំណាយផ្សេងទៀត ដែលបានកំណត់ក្នុងកម្មវិធី និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។

ក្នុងទិដ្ឋភាពនេះ កម្ពុជាមានភាពចាំបាច់ក្នុងការកៀរគរទុនបន្ថែមឱ្យបានច្រើន ដើម្បីយកមកបំពេញតម្រូវការវិនិយោគសាធារណៈក្នុងវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។ ទោះជាយ៉ាងនេះក្តី, រាជរដ្ឋាភិបាលដឹងច្បាស់ថា ប្រភពហិរញ្ញប្បទានសម្បទានពីក្រៅប្រទេសដែលកម្ពុជាធ្លាប់តែពឹងផ្អែករហូតមកនេះនឹងកាន់តែថមថយទៅ ខណៈដែលកម្ពុជាក៏មានលទ្ធភាពក្នុងការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានឱ្យកាន់តែទូលំទូលាយ ប្រកបដោយភាពជាម្ចាស់ និងឯករាជ្យជាងមុនផងដែរ។ លើមូលដ្ឋាននេះ, ប្រភពទុនដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលបានចាប់ផ្តើមសាកល្បងកៀរគរដែរនោះ គឺទីផ្សារមូលបត្រក្នុងប្រទេស តាមរយៈការបោះផ្សាយលក់មូលបត្ររដ្ឋ។

ការបោះផ្សាយលក់មូលបត្ររដ្ឋ មិនត្រឹមតែជាមធ្យោបាយគន្លឹះក្នុងការកៀរគរទុនមកបំពេញតម្រូវការហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកផងដែរដល់ការពង្រឹងលំហរសារពើពន្ធ ឬស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល និងបង្កើតឡើងនូវក្របខ័ណ្ឌយន្តការហិរញ្ញប្បទានជាតិមួយសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ក៏ដូចជាការជំរុញអភិវឌ្ឍវិស័យហិរញ្ញវត្ថុឱ្យកាន់តែស៊ីជម្រៅ ក្នុងរយៈពេលមធ្យម និងវែងទៅមុខ។

ក្នុងន័យនេះ, រាជរដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្តនូវ «ក្របខ័ណ្ឌគោលនយោបាយស្ដីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨» ក្នុងចក្ខុវិស័យអភិវឌ្ឍន័មូលបត្ររដ្ឋ ដើម្បីធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានតាមរយៈការកៀរគរទុនពីទីផ្សារមកបំពេញតម្រូវការវិនិយោគសាធារណៈ និងរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។ ក្របខ័ណ្ឌគោលនយោបាយនេះ មានគោលបំណងគ្រប់គ្រងការបោះផ្សាយ និងការជួញដូរមូលបត្ររដ្ឋ ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្ដិសិទ្ធភាព ព្រមទាំងធានាបាននូវចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងគោលបំណងខាងលើ ក្របខ័ណ្ឌគោលនយោបាយនេះ ដាក់ចេញនូវវិធានការគោលនយោបាយក្នុងការកសាងឱ្យបាននូវប្រព័ន្ធគ្រប់គ្រងមួយដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ សម្រាប់ការបោះផ្សាយ និងការជួញដូរមូលបត្ររដ្ឋ នៅក្នុងប្រទេស និងត្រៀមលក្ខណៈឱ្យបានរួចរាល់ជាមុនក្នុងការឈានទៅបោះផ្សាយលក់មូលបត្ររដ្ឋនៅក្រៅប្រទេស ដូចខាងក្រោម៖

ក. ដំណាក់កាលទី១ (ឆ្នាំ២០២៣-២០២៦) បង្កើតឱ្យបាននូវប្រព័ន្ធគ្រប់គ្រងមួយពេញលេញ សម្រាប់ការបោះផ្សាយ និងជួញដូរមូលបត្ររដ្ឋនៅក្នុងប្រទេស ក្នុងនោះ មានចង្កោមសកម្មភាពដែលត្រូវអនុវត្ត ដូចខាង

ក្រោម៖

១. បន្តពិនិត្យ និងរៀបចំលិខិតបទដ្ឋានគតិយុត្ត

២. រៀបចំគោលការណ៍ណែនាំស្តីពីការប្រើប្រាស់ទុនពីការបោះផ្សាយលក់មូលបត្ររដ្ឋ

៣. បន្តអភិវឌ្ឍទីផ្សារមូលបត្ររដ្ឋ ដោយរៀបចំនិម្មាបនកម្មទីផ្សារ (Market Architecture) តាមប្រព័ន្ធរបស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង សម្រាប់រាល់ប្រតិបត្តិការបោះផ្សាយក្នុងទីផ្សារដំបូង, ជួញដូរក្នុងទីផ្សារបន្ទាប់, ទូទាត់ និងរក្សាទុកមូលបត្ររដ្ឋ

៤. រៀបចំយន្តការសម្របសម្រួលដើម្បីធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់ឥណទានរបស់ប្រទេស

៥. សិក្សារៀបចំយន្តការបោះផ្សាយសញ្ញាបណ្ណរដ្ឋតាមវិស័យ

៦. ពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។

ខ. ដំណាក់កាលទី២ (ឆ្នាំ២០២៧-២០២៨) ពិនិត្យឡើងវិញ និងកែលម្អប្រព័ន្ធគ្រប់គ្រង សម្រាប់ការបោះផ្សាយ និងជួញដូរមូលបត្ររដ្ឋនៅក្នុងប្រទេស ព្រមទាំងចាប់ផ្តើមសិក្សា និងត្រៀមលក្ខណៈឱ្យបានរួចរាល់ជាមុនក្នុងការឈានទៅបោះផ្សាយលក់មូលបត្ររដ្ឋនៅក្រៅប្រទេស៖

១. ពិនិត្យឡើងវិញ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីរួមប្រតិបត្តិការ

២. ពិនិត្យ និងកែលម្អទីផ្សារមូលបត្ររដ្ឋ

៣. សិក្សាយន្តការបោះផ្សាយមូលបត្ររដ្ឋនៅក្រៅប្រទេស

៤. ពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នកម្មផែនការអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងធនធានមនុស្ស។

ទន្ទឹមនេះ ដើម្បីជំរុញការអនុវត្តវិធានការគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ក្របខ័ណ្ឌគោលនយោបាយនេះ ក៏បានដាក់ចេញនូវយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពជាប្រចាំ និងយន្តការដោះស្រាយបញ្ហាប្រឈមផងដែរ។

«ក្របខ័ណ្ឌគោលនយោបាយស្ដីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨» ត្រូវបានរៀបចំដោយធានាបាននូវសង្គតិភាព និងភាពប្រទាក់ក្រឡាជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ព្រមទាំងគោលនយោបាយ និងយុទ្ធសាស្ត្រគន្លឹះៗរបស់រាជរដ្ឋាភិបាល ហើយត្រូវបានចាត់ទុកថាជា «ឯកសាររស់» ដែលអាចនឹងត្រូវបានកែសម្រួលជាយថាហេតុ ក្នុងករណីចាំបាច់ ដើម្បីធានាសង្គតិភាព និងការឆ្លើយតបទៅនឹងការវិវឌ្ឍនៃបរិការណ៍ចំពោះមុខជាក់ស្តែង ទាំងក្នុង និងក្រៅប្រទេស។

ការអនុវត្តដោយជោគជ័យនូវក្របខ័ណ្ឌគោលនយោបាយនេះ នឹងរួមចំណែក ៖ ១) ពន្លឿនការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ក៏ដូចជា ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែង និង ២) ពង្រឹងការគ្រប់គ្រងបំណុលសាធារណៈ តាមរយៈការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានសម្រាប់ការវិនិយោគសាធារណៈ ដែលទាំងនេះ គឺជាមូលដ្ឋានគ្រឹះក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព, បរិយាបន្ន និងមានភាពធន់។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទទួលបន្ទុកជាសា្ថប័នដឹកមុខ ក្នុងការសម្របសម្រួលលើការអនុវត្ត «ក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨» ដោយត្រូវមានការចូលរួមផ្ដល់កិច្ចសហប្រតិបត្តិការពេញលេញ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ