សហរដ្ឋអាមេរិកបន្តតំណែងជាអ្នកផលិត និងលក់អាវុធធំជាងគេ ឬជិតពាក់កណ្តាលនៃទីផ្សារសកលលោក

បរទេស ៖ មិនមែនជារឿងចៃដន្យនោះទេ ដែលអាមេរិកក្លាយជាមហាអំណាចលេខ១ របស់ពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះ ខណៈដែលកក្តាសំខាន់ក្នុងរុញច្រានឲ្យឥទ្ធិពលអាមេរិកមានកម្លាំងខ្លាំងក្លាបែបនេះ គឺដោយសារការផលិត និងលក់សព្វាវុធយ៉ាងសន្ធឹកសន្ធាប់ទៅឲ្យបណ្តាប្រទេសនានាស្ទើរពាសពេញពិភពលោក។

ដូចទៅនឹងសព្វដង តំណែងជាអ្នកផលិតអាវុធ និងលក់ចេញបានច្រើនជាងគេបំផុតតែងតែបានទៅលើសហរដ្ឋអាមេរិកជានិច្ច ហើយចុងក្រោយនេះ គិតត្រឹមឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៣ តួលេខដែលមហាយក្សនេះអាចនាំចេញសព្វាវុធទៅក្រៅប្រទេសមានចំណែកដល់ទៅ ៤១,៧ភាគរយនៃទំហំលក់អាវុធនៅទូទាំងពិភពលោក។ ធៀបទៅនឹងឆ្ណាំ២០១៧ ដល់ឆ្នាំ២០២១ អាមេរិក ធ្វើបានត្រឹមតែចំណែកទីផ្សារប្រហែលជា ៣៨,៦ភាគរយប៉ុណ្ណោះ ហើយយោងតាមការស្រាវជ្រាវដោយស្ថាប័នជំនាញ The Statista បានឱ្យដឹងថា ក្នុងរយៈកាលនេះ អាមេរិកអាចលក់អាវុធទៅឲ្យប្រទេសជាដៃគូដល់ទៅជាង ១០០ប្រទេសឯណោះ។

គួរឲ្យចាប់អារម្មណ៍ថា ក្នុងអំឡុងឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៣កន្លងទៅនេះ​ បារាំង បានរំកិលខ្លួនមកកាន់តំណែងទី២ បន្ទាប៉ពីអាមេរិក ពោលគឺធ្វើបានប្រមាណជា ១០,៩ភាគរយនៃចំណែកទាំងអស់ដោយបានទំលាក់ចំណាត់ថ្នាក់ប្រទេសរុស្ស៊ី ទៅលេខរៀងទី៣ ជំនួសវិញ។ រុស្ស៊ី កាន់កាប់ចំណែកទីផ្សារលក់អាវុធប្រមាណជា ១០,៥ភាគរយ ដោយសារក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលទីក្រុងមូស្គូ ចាំបាច់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកជាជាងលក់ចេញដើម្បីសម្រេចឲ្យបានប្រតិបត្តិការលុកលុយប្រទេសអ៊ុយក្រែន។

យ៉ាងណាក្តី ចំពោះអតិថិជនដែលបញ្ជាទិញអាវុធធំជាងគេបំផុតរបស់បារាំង និងរុស្ស៊ី គឺជាមហាយក្សអាស៊ី ប្រទេសឥណ្ឌា ដែលត្រូវបានគេចាត់ទុកថា ជាអ្នកនាំចូលអាវុធក្នុងបរិមាណច្រើនជាងគេបំផុតលើពិភពលោកផងដែរ។

ជាមួយគ្នានេះ The Statista ក៏បានបង្ហាញដែរថា បារាំង ក៏ធ្លាប់នាំចេញអាវុធទៅកាន់អតិថិជនរបស់ខ្លួនប្រមាណជា៦៤ប្រទេសផងដែរ ហើយភាគច្រើននៃអាវុធដែលលក់ចេញនោះគឺជាយន្តហោះចម្បាំង ម៉ូដេល Rafales ដែលមានទំហំដល់ទៅ ១ ភាគ ៣​ នៃការនាំចេញសរុប ខណៈដែលរុស្ស៊ីបាននាំចេញទៅកាន់ប្រទេសចំនួន៤១។

យ៉ាងណាក្តី បើបូកសរុបទាំង ៣ ប្រទេសដែលស្ថិតនៅកំពូលតារាងនេះបញ្ជូលគ្នាគេមើលឃើញថា អាវុធរបស់ពួកគេត្រូវបាននាំចេញភាគច្រើនទៅកាន់តំបន់អាស៊ី និងមជ្ឈឹមបូព៍ាហើយក្នុងនោះអតិថិជនធំជាងគេមានដូចជាប្រទេសចិន, អារ៉ាប៊ីសាអូឌីត និងប្រទេសកាតា។

នៅចន្លោះឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ សហរដ្ឋអាមេរិក បានដើរតួយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសអ៊ុយក្រែន ជាពិសេសរយៈពេល២ឆ្នាំចុងក្រោយនេះ ហើយតាមពីក្រោយដោយប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ។ ដោយឡែក អតិថិជនធំបំផុតមួយរបស់រុស្ស៊ី គឺជាប្រទេសអេហ្ស៊ីប ក្នុងពេលជាមួយគ្នានេះ បារាំងក៏ជាអ្នកផ្គត់ផ្គង់អាវុធឲ្យកូរ៉ខាងត្បូងផងដែរ ក្នុងទំហំប្រមាណជា ៩ភាគរយនៃការនាំចូលសរុបរបស់ប្រទេសអាស៊ីមួយនេះ។

គួរឲ្យដឹងដែរថា រុស្ស៊ី បានធ្លាក់ទៅលេខរៀងទី៣ ហើយរត់តាមពីក្រោយដោយប្រទេសចិនលេខរៀងទី៤ ក្នុងនាមជាអ្នកនាំចេញអាវុធច្រើនជាងគេ ហើយលេខរៀងទី៥ បានទៅអាល្លឺម៉ង់ និងបន្តបន្ទាប់ដោយ អ៊ីតាលី , អង់គ្លេស ខណៈដែល អេស្បាញ បានវ៉ាដាច់ អ៊ីស្រាអែល ព្រមទាំងកូរ៉េខាងត្បូងផងដែរ ដោយជាប់ចំណាត់ថ្នាក់លេខរៀងទី៨។ ការដាក់ចំណាត់ថ្នាក់នេះត្រូវបានធ្វើឡើងដោយស្ថាប័នជំនាញស្រាវជ្រាវ The Statista។

គួរបញ្ជាក់ថា គេហទំព័រ The Statista គឺជាក្រុមហ៊ុនអ្នកជំនាញប្រមូលផ្តុំព័ត៌មាន និងទិន្នន័យធំបំផុតរបស់អាល្លឺម៉ង់ ដែលប្រើប្រាស់នៅស្ទើរគ្រប់វិស័យធំៗរបស់ពិភពលោក រួមមានទាំងកសិកម្ម,​ ឧស្សាហកម្ម, សេវាកម្ម ក៏ដូចជាសព្វាវុធនេះផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន