ក្រុមហ៊ុន​រថយន្ត Hyundai នឹងខាតបង់ជាង ២២០ លានដុល្លារពីការលក់រោងចក្រនៅរុស្ស៊ី

បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ​បានរាយការណ៍ថា ក្រុមហ៊ុន​រថយន្តកំពូល​របស់​កូរ៉េខាងត្បូង Hyundai បាន​ប្រកាស​ពី​គម្រោង​លក់​រោងចក្រ​របស់​ខ្លួន​ក្នុង​ប្រទេស​រុស្ស៊ី ខណៈ​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយនេះបាន​បញ្ចប់ និង​ចាកចេញ​ពី​ប្រទេស​នេះ។

រោងចក្រនេះមានទីតាំងនៅជិតទីក្រុង St. Petersburg ហើយបានផ្អាកប្រតិបត្តិការក្នុងខែមីនា ឆ្នាំ២០២២ បន្ទាប់ពីក្រុមហ៊ុនផលិតបានប្រកាសពីការដកខ្លួនចេញពីប្រទេសនេះដោយចេតនា ក្រោយពីរុស្ស៊ីចាប់ផ្តើមវាយលុកទៅលើនៅអ៊ុយក្រែន។ ទន្ទឹមនឹងនេះ គ្រឿងបរិក្ខារនឹងត្រូវបានលក់ក្នុងតម្លៃពិសេសត្រឹមតែ ៧ ពាន់រូប៊ល (លុយរុស្ស៊ី) ប៉ុណ្ណោះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Hyundai បានឱ្យដឹងថា ក្រុមហ៊ុនកំពុងបញ្ចប់កិច្ចព្រមព្រៀងជាមួយនឹង Art-Finance របស់រុស្ស៊ី ដើម្បីលក់កម្មសិទ្ធិទាំងស្រុងរបស់ខ្លួននៅក្នុងក្រុមហ៊ុន Hyundai Motor Manufacturing Rus ។ ក្រុមហ៊ុននេះកំពុងស្វែងរកការផ្ទេរទ្រព្យសម្បត្តិនៅ St. Petersburg របស់ខ្លួនទៅ Art-Finance រួមទាំងបញ្ចូលជម្រើសទិញត្រឡប់មកវិញ។ គម្រោងនេះមានគោលបំណងដើម្បីបញ្ចប់កិច្ចព្រមព្រៀងនៅចុងខែនេះ។

យ៉ាងណាមិញ យោងតាមឯកសារបទប្បញ្ញត្តិមួយបានបង្ហាញថា ក្រុមហ៊ុន Hyundai នឹងទទួលរងការខាតបង់ចំនួន ២៨៧ ពាន់លានវ៉ុន (២២០ លានដុល្លារ) ដោយសារតែការលក់រោងចក្រនេះ។ ក្រុមហ៊ុនក៏បានសន្យាថានឹងគាំទ្រដល់ម្ចាស់ក្រុមហ៊ុនរថយន្ត Hyundai ថ្មីនៅក្នុងប្រទេសរុស្ស៊ី ហើយនឹងបន្តផ្តល់សេវាកម្មក្រោយការលក់ និងការថែទាំអតិថិជនផ្សេងទៀតផងដែរ។

លើសពីនេះផងដែរ ក្រុមហ៊ុន Hyundai និងសាខារបស់ខ្លួន Kia ដែលធ្លាប់ស្ថិតក្នុងចំណោមម៉ាករថយន្តលក់ដាច់បំផុតទាំងបីនៅក្នុងប្រទេសរុស្ស៊ី ក៏បានចូលរួមក្នុងការដកខ្លួនចេញផងដែរ ចំពេលមានសម្ពាធពីលោកខាងលិច និងការដាក់ទណ្ឌកម្មទាក់ទងនឹងអ៊ុយក្រែនលើទីក្រុងម៉ូស្គូ។

ជាការឆ្លើយតប រដ្ឋាភិបាលរុស្ស៊ីបានបង្ខំយល់ព្រមឱ្យក្រុមហ៊ុនទាំងនោះចាកចេញពីរុស្ស៊ី និងលក់ទ្រព្យសម្បត្តិរបស់ពួកគេសម្រាប់ស្រោចស្រង់ថ្លៃដើមវិញ ទោះបីជាជម្រើសនៃការទិញត្រឡប់មកវិញអាចអនុញ្ញាតឱ្យពួកគេត្រឡប់មកវិញក៏ដោយ។

កាលពីខែឧសភា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen បានលក់ភាគហ៊ុននៅក្នុងទ្រព្យសម្បត្តិរបស់ខ្លួននៅរុស្ស៊ីទៅឱ្យ Art-Finance ដែលត្រូវបានគាំទ្រដោយក្រុមអ្នកចែកចាយរថយន្ត Avilon ។ ទោះជាយ៉ាងណាក្តី នៅពេលដែលក្រុមហ៊ុនផលិតរថយន្តធំៗទូទាំងពិភពលោកបានដកខ្លួនចេញ ម៉ាកយីហោចិនបានផ្លាស់ប្តូរចូលមករុស្ស៊ីជំនួសពួកគេ។

លោក Zhang Hanhui ឯកអគ្គរដ្ឋទូតរបស់ទីក្រុងប៉េកាំងប្រចាំនៅទីក្រុងមូស្គូ លើកឡើងថា ឥឡូវនេះ ប្រទេសរុស្ស៊ីគឺជាទីផ្សារនាំចេញរថយន្តដ៏ធំបំផុតរបស់ប្រទេសចិន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ