ការដំឡើងអត្រាការប្រាក់គឺជាឧបករណ៍សំខាន់ទប់ទល់នឹងការកើនឡើងអតិផរណា

ភ្នំពេញ ៖ នៅពេលដែលធនាគារកណ្តាលនានានៅពិភពលោក ពិសេសធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់ វាគឺជាព័ត៌មានដ៏ធំមួយ ខណៈដែលធនាគារកណ្តាលសម្រេចថា វិធីតែមួយគត់ដែលអាចធ្វើឱ្យអតិផរណាធ្លាក់ចុះគឺបន្តការដំឡើងអត្រាការប្រាក់ ហើយការកើនឡើងអត្រាការប្រាក់នឹងធ្វើឱ្យថ្លៃដើមនៃការខ្ចីប្រាក់កើនឡើង ព្រមទាំងអាចធ្វើឱ្យទំនុកចិត្តអ្នកប្រើប្រាស់ធ្លាក់ចុះផងដែរ។ នេះបើយោងតាមការពន្យល់ពីសារព័ត៌មាន ដឹ អេកូណូមីស ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសកាលពីថ្មីៗនេះ។

ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលនឹងបណ្តាលឱ្យមានអត្រាការងារធ្លាក់ចុះ និងប្រាក់ឈ្នួលទាប ហើយថែមទាំងបណ្តាលឱ្យតម្លៃភាគហ៊ុនធ្លាក់ចុះ។ ប្រសិនបើមានការធ្លាក់ចុះលឿនពេក វាអាចជំរុញឱ្យសេដ្ឋកិច្ចធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច។

បើដូច្នេះ ហេតុអ្វីបានជាធនាគារកណ្តាលដំឡើងអត្រាការប្រាក់?

បើអ្នកខ្ចីប្រាក់គេ អ្នកត្រូវទូទាត់ឱ្យគេវិញលើសពីចំនួនដើម ដែលអ្នកបានខ្ចី។ នេះហើយគឺជាអត្រាការប្រាក់។  នៅពេលអ្នកប្រើប្រាស់កម្ចី អ្នកតែងតែចង់បានអត្រាការប្រាក់ទាបណាមួយ ដូច្នេះ អ្នកមិនចាំបាច់ត្រូវទូទាត់សងជាមួយអត្រាការប្រាក់ខ្ពស់នោះទេ។ ផ្ទុយទៅវិញ បើអ្នកដាក់សន្សំប្រាក់នៅក្នុងធនាគារ អំឡុងពេលអត្រាការប្រាក់ខ្ពស់ វាមានន័យថា អ្នកអាចរកប្រាក់សន្សំបានកាន់តែច្រើនក្នុងគណនីរបស់អ្នក។ ប៉ុន្តែទំហំនៃអត្រាការប្រាក់ដែលអ្នកអាចទទួលបាន គឺអាស្រ័យលើគោលការណ៍របស់ធនាគារនីមួយៗ។

បច្ចុប្បន្ន មិនមានគោលការណ៍អត្រាការប្រាក់តែមួយនៅក្នុងសេដ្ឋកិច្ចនោះទេ។ អ្នកអាចមានជម្រើសធនាគារជាច្រើន ដែលកំណត់អត្រាការប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែទោះបីជាយ៉ាងក៏ដោយ អត្រាការប្រាក់ទំាងនោះគឺត្រូវបានកំណត់ដោយធនាគារកណ្តាល។ ធនាគារកណ្តាលគឺដូចជាអាណាព្យាបាលគ្រប់គ្រងនៅក្នុងវិស័យធនាគារ។ ក្នុងន័យនេះ វាដូចទៅនឹងអ្នក និងគណនីសន្សំរបស់អ្នកក្នុងធនាគារផងដែរ។ ធនាគារក៏ទទួលការប្រាក់ផងដែរ នៅពេលដែលពួកគេទុកប្រាក់ជាមួយធនាគារកណ្តាល ហើយធនាគារពាណិជ្ជហៅថាវាជាទុនបម្រុង។ ដូច្នេះវាស្រដៀងនឹងសាច់ប្រាក់នៅក្នុងដៃ។

ធនាគារពាណិជ្ជអនុញ្ញាតឱ្យខ្ចីប្រាក់បម្រុងលើសទាំងនោះឱ្យគ្នាទៅវិញទៅមកក្នុងអត្រាការប្រាក់ណាមួយ ហើយពួកគេក៏អាចដាក់ប្រាក់បម្រុងលើសរបស់ពួកគេនៅធនាគារកណ្តាលផងដែរ។ នៅពេលដែលពួកគេធ្វើដូច្នេះ ពួកគេអាចទទួលបានអត្រាការប្រាក់ ប៉ុន្តែប្រជាជនធម្មតាមិនអាចទទួលបានអត្រាការប្រាក់លើទុនបម្រុងលើសនោះទេ។ ក្រោយពេលដែលធនាគារកណ្តាលនានាដំឡើងអត្រាការប្រាក់ ពួកគេកំពុងព្យាយាមគ្រប់គ្រងអតិផរណាដែលតម្លៃទំនិញកើនឡើងលឿនសម្រាប់ប្រជាជនទូទៅ។ ឧទាហរណ៍ កាលពីមុនតម្លៃទំនិញលើទីផ្សារត្រឹមតែ ១,២៩ ផោន ប៉ុន្តែឥឡូវនេះតម្លៃទំនិញគឺ ១,៣៩ ផោន ក្នុងរយៈពេល ៤ សប្តាហ៍។

ធនាគារកណ្តាលនានាដូចជា ធនាគារកណ្តាលអាមេរិក (Fed) ឬធនាគារអង់គ្លេស ឬធនាគារកណ្តាលអឺរ៉ុបទាំងអស់កំពុងព្យាយាមកំណត់គោលដៅអតិផរណាត្រឹមតែ ២%។ អត្រាការប្រាក់គឺជាឧបករណ៍ដ៏មានឥទ្ធិពលមួយដែលជំរុញឱ្យធនាគារកណ្តាលទាំងនេះកំណត់ដូច្នេះ។ ប្រសិនបើអតិផរណាត្រូវបានមើលឃើញថាកើនឡើងខ្ពស់ពេក នោះគឺជាពេលដែលធនាគារនានាដំឡើងអត្រាការប្រាក់។ ការសម្រេចដាក់ចេញគោលការណ៍ដំឡើងការប្រាក់នេះនឹងផ្សព្វផ្សាយតាមរយៈប្រព័ន្ធហិរញ្ញវត្ថុ និងបន្ថយល្បឿននៃការកើនឡើងនៃអតិផរណា។ នេះជារបៀបដែលធនាគារកណ្តាលនានាធ្វើការ។

ការដំឡើងនៃអត្រាការប្រាក់ដែលត្រូវបានដាក់ចេញពីធនាគារកណ្តាល មានន័យថា ធនាគារពាណិជ្ជនឹងរកចំណូលបន្ថែមលើទុនបម្រុងរបស់ពួកគេ។ ពួកគេអាចរកប្រាក់បានច្រើនពីការរក្សាទុកប្រាក់របស់ពួកគេនៅក្នុងធនាគារកណ្តាល ជាជាងការបញ្ចេញប្រាក់កម្ចី។ ដូច្នេះ បើពួកគេបញ្ចេញ ពួកគេនឹងដំឡើងអត្រាការប្រាក់ដើម្បីឱ្យវាមានតម្លៃ ស្របទៅតាមពេលវេលា។

ការដែលប្រើប្រាស់កម្ចីមានទ្រព្យធានា ដូចជាងនៅប្រទេសហ្វាំងឡង់ ឬអូស្ត្រាលី មនុស្សជាច្រើនប្រើប្រាស់មានទ្រព្យធានាជាមួយនឹងអត្រាការប្រាក់ប្រែប្រួល។ ប្រសិនបើអ្នកមានអត្រាការប្រាក់ប្រែប្រួល ដែលអត្រាការប្រាក់ដែលអ្នកបង់ត្រូវបានផ្សារភ្ជាប់ទៅនឹងអត្រាការប្រាក់របស់ធនាគារកណ្តាលកំណត់។ បន្ទាប់ពីនោះមក អត្រាការប្រាក់ខ្ពស់មានន័យថា វាជារឿងចាំបាច់ ភ្លាមៗ ដែលអត្រាកាន់តែខ្ពស់នឹងធ្វើឱ្យមានការប្រើប្រាស់សាច់ប្រាក់កាន់តែតិច ក្នុងការចំណាយលើអ្វីៗផ្សេងទៀត។ សាច់ប្រាក់តិច មានន័យថា គ្រួសារនឹងចំណាយតិច ហើយការចំណាយតិចមានន័យថា អាជីវកម្មនឹងកាន់តែប្រយ័ត្នប្រយែងក្នុងការដំឡើងតម្លៃ។ ការធ្វើដូចនេះគួរតែកាត់បន្ថយអតិផរណា។ នៅប្រទេសផ្សេងទៀតដូចជា អាមេរិក ឬកាណាដា កម្ចីមានទ្រព្យធានាភាគច្រើនត្រូវបានកំណត់ក្នុងអត្រាការប្រាក់ថេរ ហើយអ្នកដែលត្រូវទូទាត់អត្រាថេរនេះ ត្រូវបានការពារ អំឡុងពេលដែលមានផលប៉ះពាល់ផ្ទាល់នៃការដំឡើងអត្រាការប្រាក់ ប៉ុន្តែនឹងនៅតែមានផលប៉ះពាល់ដោយប្រយោល។

អត្រាការប្រាក់ខ្ពស់មានន័យថា កម្ចីមានទ្រព្យធានា (សំដៅទៅ ទ្រព្យធានាអចលនទ្រព្យ ផ្ទះ លំនៅដ្ឋានជាដើម) នឹងកាន់តែថ្លៃ។ ប្រសិនបើការដំឡើងអត្រាការប្រាក់ប៉ះពាល់ដល់អ្នកទិញថ្មីទាំងអស់ នោះតម្លៃផ្ទះនឹងចាប់ផ្តើមធ្លាក់ចុះ ហើយនោះនឹងធ្វើឱ្យអ្នកគ្រប់គ្នាដែលមានផ្ទះមានអារម្មណ៍ថា ជីវភាពរបស់ខ្លួនកាន់ថមថយ ហើយដូច្នេះ ពួកគេអាចចំណាយតិចដើម្បីសន្សំសំចៃ។

ការចំណាយកាន់តែតិចនឹងធ្វើឱ្យអតិផរណាធ្លាក់ចុះទាប ហើយវាមិនមែនគ្រាន់តែជាអ្នកប្រើប្រាស់ទេដែលនឹងរឹតត្បិតការចំណាយនៅពេលដែលអត្រាការប្រាក់កើនឡើង តែថែមទាំងធ្វើឱ្យអាជីវកម្មយល់ឃើញថា នឹងមានការចំណាយការកាន់ច្រើនលើការប្រើប្រាស់កម្ចី និងវិនិយោគ។ ក្នុងន័យនេះ នៅពេលសកម្មភាពសេដ្ឋកិច្ចមានតិច វាអាចមានន័យថា ចំនួនការងារតិចត្រូវបានបង្កើតឡើង ហើយចំនួនការងារតិច និងប្រាក់ឈ្នួលទាបអាចធ្វើឱ្យគ្រួសារមានប្រាក់តិចសម្រាប់ចំណាយ  ទំនុកចិត្តរបស់អ្នកប្រើប្រាស់អាចនឹងរងផលប៉ះពាល់ផងដែរ ដែលជំរុញឱ្យការចំណាយកាន់តែតិច។

ប្រជាជនកំពុងជួបបញ្ហាការធ្លាក់ចុះប្រាក់ឈ្នួលពិត មានន័យថា ពួកគេមានលុយតិចក្នុងការចំណាយ។ នៅពេលដែលអត្រាការប្រាក់កើនឡើង នោះនឹងមានទំនោរធ្វើឱ្យការចំណាយ ការវិនិយោគធ្លាក់ចុះ ហើយជាទូទៅ ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះ។ សរុបមក វានឹងធ្វើឱ្យអាជីវកម្មកាន់តែស្ទាក់ស្ទើរក្នុងការដំឡើងថ្លៃទំនិញ ឬសេវាកម្ម ហើយវានឹងមានទំនោរទាញអតិផរណាឱ្យទាបមកវិញ។

ជាក់ស្តែង នៅឆ្នាំ ១៩៨១ ធនាគារកណ្តាលរបស់អាមេរិកបានសម្រេចដំឡើងឱ្យអត្រាការប្រាក់ទៅដល់ ១៩% វិធានការណ៍នេះបានទប់ស្កាត់អតិផរណា ប៉ុន្តែវាបាននាំឱ្យមានផលប៉ះពាល់ខ្លាំងផ្នែកសេដ្ឋកិច្ច។ ប្រធានាធិបតិយអាមេរិកបានថ្លែងថា “ខ្ញុំសោកស្ដាយក្នុងការនិយាយថា យើងស្ថិតក្នុងស្ថានភាពមានសេដ្ឋកិច្ចដ៏អាក្រក់បំផុត ចាប់តាំងពីវិបត្តិសេដ្ឋកិច្ច”។

មានការលើកឡើងថា វាពិតជាមានការពិបាកគ្រប់គ្រងអតិផរណា បើសិនមិនមានការកាត់បន្ថយសកម្មភាពសេដ្ឋកិច្ចច្រើននោះទេ។ នៅអាមេរិក រយៈពេលជាង ៧០ ឆ្នាំហើយចាប់តាំងពីអាមេរិកបានគ្រប់គ្រងអតិផរណា ពីជាង ៥% ដោយមិនបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច

អតិផរណាតិចតួចគឺរឿងធម្មតា ដែលធ្វើឱ្យសេដ្ឋកិច្ចមានចលនាក្នុងល្បឿនធម្មតា ប៉ុន្តែអតិផរណានៅខ្ពស់ក្នុងរយៈបេលយូរពេកគឺជាបញ្ហា ហើយការឡើងថ្លៃទំនិញ មានន័យថា បុគ្គលិកនឹងត្រូវការប្រាក់ឈ្នួលខ្ពស់ ដោយជំរុញការចំណាយថ្លៃដើមកើនឡើងសម្រាប់អាជីវកម្ម នោះអាចជំរុញឱ្យតម្លៃទំនិញលើទីផ្សារកើនឡើងបន្ថែមទៀត និងមានសក្តានុពលនាំទៅរកការកើនឡើងនៃប្រាក់ឈ្នួល និងតម្លៃទំនិញខ្ពស់។

ទាក់ទងនឹងបញ្ហានេះដែរ អតិផរណាលើទំនិញលក់រាយនៅក្នុងប្រទេសឥណ្ឌាដែលបានកើនឡើងដល់ ៧.៨% ដែលរួមបញ្ចូលគ្នាសកម្មភាពសេដ្ឋកិច្ចមិនស្រូវជាប្រសើរ និងអតិផរណាខ្ពស់បានបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចឥណ្ឌាឆ្ពោះទៅមុខរកភាពរីកចម្រើន។

ធនាគារកណ្តាលនានាពិតជាមានការព្រួយបារម្ភអំពីការកំណត់ការរំពឹងទុកនៃកើនឡើងអតិផរណា។ បញ្ហានេះគឺថា បើអាចបង្ហាញថា ការដំឡើងអត្រាការប្រាក់អាចមានប្រសិទ្ធភាព និងទុកចិត្តបាន នោះគឺតែងតែចង់បាន ឱ្យអតិផរណាធ្លាក់ចុះមក ២% បន្ទាប់មកប្រហែលជាមិនចាំបាច់ដំឡើងអត្រាការប្រាក់ទេ។ ការដំឡើងអត្រាការប្រាក់អាចធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភ្លាមៗ  បញ្ហាគឺ វាអាចចំណាយពេលដល់ទៅពីរឆ្នាំដើម្បីមើលឃើញលទ្ធផលពេញលេញពីការផ្លាស់ប្តូរអត្រាការប្រាក់។ ធនាគារកណ្តាលដឹងពីបញ្ហានេះ ដូច្នេះ នៅពេលដែលពួកគេកំណត់អត្រាការប្រាក់ ពួកគេតែងតែព្យាយាមប្រមើលពីផលប៉ះពាល់នាពេលមុខប៉ុន្តែការទស្សន៍ទាយអនាគតមិនងាយស្រួលនោះទេ។

បញ្ហាគឺវាពិបាកសម្រាប់ធនាគារកណ្តាលក្នុងការដោះស្រាយថា តើអតិផរណានឹងធ្លាក់ចុះដោយខ្លួនឯង ឬអត់ ហើយសូម្បីតែ នៅពេលដែលធនាគារកណ្តាលដាក់ចេញវិធានការបានត្រឹមត្រូវ វានៅតែអាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច។

វាអាចជាឧបករណ៍មិនមានភាពច្បាស់លាស់ ប៉ុន្តែការដំឡើងអត្រាការប្រាក់នៅតែជាឧបករណ៍សំខាន់របស់ធនាគារកណ្តាលនានាសម្រាប់ទប់ទល់នឹងការកើនឡើងអតិផរណា។ ធនាគារកណ្តាលនឹងលើកឡើងថា ពិតណាស់ ការបង្កើនអត្រាការប្រាក់អាចបង្កផលប៉ះពាល់ ហើយការធ្លាក់ចុះសេដ្ឋកិច្ចមិនមែនជារឿងសាមញ្ញនោះទេ ប៉ុន្តែវាមានតម្លៃ ដែលអតិផរណាមានអត្រាទាប និងស្ថិរភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់