ក្នុង​ឆ្នាំ​២០២៣​ កម្ពុជា​រក​ចំណូលពីការ​នាំ​ចេញ​កង់​បាន​ជាង ៤០០​លាន​ដុល្លារ​

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣ កម្ពុជា រកបានចំណូលពីការនាំចេញកង់បានជាង ៤០០លានដុល្លារ​ ធ្លាក់ចុះ ៥៣,៦ ភាគរយពី ៨៩៩,៧ លានដុល្លារ កាលពីឆ្នាំ២០២២ ។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញកង់មានតម្លៃ ៤១៦,៧ លានដុល្លារក្នុងឆ្នាំ២០២៣ ធ្លាក់ចុះ ៥៣,៦ ភាគរយពី ៨៩៩,៧ លានដុល្លារកាលពីឆ្នាំមុន។ កង់ដែលផលិតនៅកម្ពុជាទាំងនេះ ត្រូវបាននាំចេញទៅកាន់​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក អង់គ្លេស កាណាដា ជប៉ុន និងប្រទេស​ចិន​ក្នុងចំណោម​​ប្រទេសផ្សេងៗ​ទៀត​។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការនាំចេញកង់របស់កម្ពុជាបានធ្លាក់ចុះ គឺដោយសារតែភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីសង្គ្រាមធ្វើឱ្យប្រទេសដែលរងផលប៉ះពាល់វិបត្តិសេដ្ឋកិច្ចនោះមានការបញ្ជាទិញធ្លាក់ចុះ។

លោក​បាន​បញ្ជាក់ថា​ ៖

«ខណៈដែល​កំណើន​សេដ្ឋកិច្ច​ពិភពលោក​មិន​ច្បាស់លាស់​ បង្ក​ឡើង​ដោយ​សង្គ្រាម​ និង ក្នុង​ពេលប្រជាជន​ក្នុង​ប្រទេសរងវិបត្តិសេដ្ឋកិច្ច ​​ទិញ​កង់​របស់​កម្ពុជា ​ទំនង​ជា​យក​ចិត្ត​ទុក​ដាក់​ច្រើន​លើ​អាហារ​ជា​មូលដ្ឋាន​ចាំបាច់​ជាជាងការ​ប្រើប្រាស់​ផលិតផល»។

សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ​ជា​ប្រទេស​កំពូល​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន ​ក្នុង​ការ​នាំ​ចេញ​កង់ ហើយកង់​បាន​ក្លាយ​ជា​ផលិតផល​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​សម្រាប់​ការ​នាំ​ចេញ​បន្ទាប់​ពី​សម្លៀក​បំពាក់ ស្បែក​ជើង និង​ទំនិញ​ធ្វើ​ដំណើរ និងធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញកង់កំពូលទាំង៥ក្នុងពិភពលោក ដែលនាំចេញកង់បានច្រើនជាងគេបន្ទាប់ពីចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់។

បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន និងរោងចក្រ​ចំនួន​ ៥ នៅកម្ពុជា ដែលរោងចក្រ​ទាំងអស់​នោះ​មាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​វៀតណាម​។ រោងចក្រផលិតកង់​បាន​ដំឡើង​កង់​សម្រាប់​ការ​នាំ​ចេញ រួមមាន Evergrand Bicycle (Cambodia), Speedtech Industrial Co., Ltd., Smart Tech (Cambodia) Co., Ltd., A and J (Cambodia) Co., Ltd., និង XDS Bicycle (Cambodia) Co., Ltd។

សូមបញ្ជាក់ថា កង់​ត្រូវ​បាន​នាំចេញ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជកម្ម​ផ្សេងទៀត​ ​និង​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​។​ ក្នុងឆ្នាំ២០២២ របាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ចាប់គិតពីខែមករា ដល់ខែធ្នូ កម្ពុជាបាននាំចេញកង់តម្លៃ ៩៦៦,៧៥៩ លានដុល្លារអាមេរិក​ ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជាង ៤៨,៤៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ដែលមានចំនួនប្រមាណ ៦៥១លានដុល្លារអាមេរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ