ចង់រៀនដាំដំណាំងាយៗ ឆាប់បានផល គេហទំព័រកសិកម្មទាំងនេះអាចជួយបាន

បច្ចេកវិទ្យាកាន់តែទំនើប បងប្អូនយើងមានទូរស័ព្ទវៃឆ្លាត (Smart phone) កាន់ស្ទើរគ្រប់ដៃ ហើយការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាការចែករំលែកចំណេះដឹងក៏កាន់តែមានច្រើន សូម្បីតែបច្ចេកទេសដាំដុះដំណាំក៏ងាយស្រួលរក។ ចំពោះអ្នកដែលចង់រៀនបច្ចេកទេសដាំដុះដំណាំងាយៗ ក៏អាចរៀនបានពីគេហទំព័រមួយចំនួនដូចខាងក្រោម។

តួយ៉ាង រៀនដាំ ជាគេហទំព័រមួយដែលមានចែករំលែកចំណេះដឹងកសិកម្មចម្រុះ ការចិញ្ចឹមសត្វ ក៏ដូចជាបទពិសោធន៍ផ្ទាល់របស់ម្ចាស់កសិដ្ឋានតែម្ដង តាមរយៈវីដេអូបង្រៀន និងការប្រឹក្សាយោបល់ផងដែរ។

លោក នី ប៊ុនថា មានទីលំនៅ ស្រុកស្រែអំបិល ខេត្តកោះកុង និងជាស្ថាបនិក «រៀនដាំ» បានមានប្រសាសន៍ថា៖

«គោលបំណងដែលយើងបង្កើតផេកនេះគឺដោយតែយើងចង់ផ្សព្វផ្សាយបន្តនូវចំណេះដឹង និងបច្ចេកទេសកសិកម្មទំនើបទៅដល់បងប្អូនកសិករយើង ដោយឥតគិតថ្លៃនៅលើហ្វេសប៊ុក និង YouTube «រៀនដាំ» ក៏មានសេវាកម្មបង្រៀនវគ្គពិសេសជាវីដេអូអំពីការចិញ្ចឹមមាន់ និងដាំដំណាំលើទឹក ដែលមួយវគ្គមានតម្លៃ ៣៥ដុល្លារផងដែរ»។

គួរបញ្ជាក់ដែរថា លោក នី ប៊ុនថា បានចាប់ផ្ដើមបង្កើតគេហទំព័រ «រៀនដាំ» នៅឆ្នាំ២០១៨ ក្រោយលោកចាប់ផ្ដើមការដាំដុះ និងអនុវត្តបច្ចេកទេសទំនើបបន្តពីគ្រួសារ ដែលជាចែករំលែកដល់អ្នកដែលចូលចិត្តដាំដំណាំជុំវិញផ្ទះឱ្យបានដឹងកាន់តែច្រើនពីការអនុវត្តកសិកម្មបែបទំនើប និងទទួលបានទិន្នផលកាន់តែច្រើន។

ស្រដៀងគ្នានេះដែរ កម្មវិធី ចំការ (Chamka) ជាកម្មវិធីទូរសព្ទថ្មីមួយដែលត្រួវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ការដាំដុះ ផ្ដល់ចំណេះដឹង ក៏ដូចជាបច្ចេកទេសកសិកម្មថ្មីៗដល់បងប្អូនកសិករនៅទូទាំងប្រទេស។

លោក សេស ប៊ុនធឿន ជាអ្នកគ្រប់គ្រង App ចំការ បានមានប្រសាសន៍ទាក់ទងទៅនឹងគោលបំណងនៃការបង្កើត app នេះថា ៖

«គោលបំណងរបស់ក្រុមយើង គឺចង់ជួយទៅកាន់កសិករនៅទូទាំងប្រទេស ដែលស្របទៅនឹងពាក្យស្លោករបស់យើងថា កសិដ្ឋាននៅក្បែរអ្នកជានិច្ច មានន័យថា គាត់មានតែកម្មវិធីនេះមួយ គឺដូចជាគាត់នៅជិតអ្នកបច្ចេកទេសកសិកម្ម ហើយវាក៏ជាផ្នែកមួយជួយលើកកម្ពស់សេដ្ឋកិច្ចរបស់កសិករយើងផងដែរ»។

សូមជម្រាបដែរថា App ចំការ ជាកម្មវិធីដែលមានផ្ទុកនូវចំណេះដឹងកសិកម្មល្អជាច្រើនមិនថាការដាំដំណាំ ចិញ្ចឹមសត្វ ការទិញដូរសម្ភារកសិកម្ម និងផ្នែកជាច្រើនផ្សេងទៀតដែលបងប្អូនកសិករអាចទាញយក និងយកមកអនុវត្តបាន។

តាមរយៈបណ្ដាញផ្សព្វផ្សាយទាំងពីរខាងលើ បងប្អូនដែលចង់បានចំណេះដឹងកសិកម្មបន្ថែមគឺអាចរកបានដោយងាយស្រួល មិនថាការទាញយក App ឬមើលវីដេអូដែលគេបង្រៀន ចែលរំលែក គឺពិតជាងាយស្រួល និងជាការទាញយកប្រយោជន៍ពីបណ្ដាញសង្គម ជាជាងការមើលវីដេអូកម្សាន្តដែលពុំមានប្រយោជន៍អ្វីសោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌាលក់មីស៊ីលទំនើប BrahMos ឱ្យសមាជិក BRICS មួយទៀតក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

សប្តាហ៍នេះ ឥណ្ឌាទើបតែសម្រេចបានកិច្ចព្រមព្រៀងក្នុងការលក់ចេញមីស៊ីលទំនើបល្បឿនលឿនមួយប្រភេទទៅឱ្យដៃគូរបស់ខ្លួនម្នាក់ទៀតក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ

កំណើនប្រជាសាស្ត្រ ជំរុញឱ្យផ្សារទំនើបខ្នាតតូច រីកដុះដាលកាន់តែខ្លាំងនៅតាមជាយក្រុងភ្នំពេញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/07/2026

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនផ្សារទំនើបខ្នាតតូច និងហាងលក់ទំនិញងាយស្រួល នៅតាមតំបន់ជាយក្រុងភ្នំពេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងផ្សារទំនើបវិនិយោគដោយវិនិយោគិនក្នុងស្រុក និងផ្សារទំនើបវិនិយោគដោយវិនិយោគិនបរទេស

វៀតណាម រកចំណូលបាន ៥៦,៥ លានដុល្លារ ពីការលក់ឥណទានកាបូនព្រៃឈើឱ្យធនាគារពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វៀតណាមទទួលបានថវិកាបន្ថែមចំនួន ៥ លានដុល្លារពីការលក់ឥណទានកាបូនពីព្រៃឈើចំនួន ១ លានតោនទៅឱ្យធនាគារពិភពលោក ដែលធ្វើឲ្យចំណូលសរុបកើនឡើងដល់ ៥៦,៥ លានដុល្លារ

ប៊ុលហ្ការី និងតួកគី បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

ប្រទេសប៊ុលហ្គារី និងតួកគី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងវិស័យថាមពល កាលពីថ្ងៃចន្ទម្សិលមិញ ក្រោមវត្តមានរបស់មេដឹកនាំនៃប្រទេសទាំងពីរ

កម្ពុជា ស្រូបទាញបានទុនវិនិយោគជិត ២៨ ពាន់លានដុល្លារ ពីរោងចក្រធុនធ្ងន់ជាង ៣,២ ពាន់ទីតាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វិស័យផលិតកម្ម និងឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា នៅតែបន្តបង្ហាញពីសន្ទុះកំណើនយ៉ាងរឹងមាំ និងទាក់ទាញបាននូវរំហូរទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិមកលើប្រទេសកម្ពុជា

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦