កសិករសមាជិកស្រូវត្រយង ខេត្ដព្រះវិហារ ផលិតជីកំប៉ុសធម្មជាតិជិត៣០តោន​សម្រាប់ដំណាំស្រូវ

ព្រះវិហារ ៖​ អង្គការសន្សំម្លប់ព្រៃ (Sansom Mlup Prey) បានឱ្យដឹងថា កាលពីពេលថ្មីៗ កសិករសមាជិកស្រូវត្រយងក្នុងខេត្ដព្រះវិហារ ទទួលបានលទ្ធផលដ៏ជោគជ័យ និងគួជាទីមោទនៈ ដោយផលិតបានជីកំប៉ុសធម្មជាតិចំនួនជិត៣០តោន ហើយការផលិតនេះគឺជាឆ្នាំទី២ហើយដែលកសិករជាសមាជិកស្រូវត្រយងមកពីភូមិចំនួន៣ នៃខេត្តព្រះវិហារ បានបន្ដធ្វើការផលិតជីកំប៉ុសធម្មជាតិ តាមរយៈការផ្ដល់ជំនួយដល់អង្គការសន្សំម្លប់ព្រៃពីមូលនិធិ Critical Ecosystem Partnership Fund  (CEPF) ។  

លោក តាំង គូ មន្ត្រីអង្គការសន្សំម្លប់ព្រៃ (Sansom Mlup Prey) បានបា្រប់ឱ្យដឹងថា ៖

«គោលបំណងធំរបស់យើងគាំទ្រកសិករសមាជិកផលិតជីកំប៉ុសនេះ ដើម្បីឱ្យសមាជិកអាចមានជីធម្មជាតិប្រើប្រាស់សម្រាប់រដូវកាលដាំដុះថ្មី និងបង្កើនចំណេះដឹង មានជំនាញក្នុងផលិតជីកំប៉ុសធម្មជាតិ ហើយក៏អាចឱ្យសមាជិកសហគមន៍ ជួយកាត់បន្ថយការចំណាយទៅលើការទិញជីសរីរាង្គពីប្រភពខាងក្រៅ»។

លោក តាំង គូ បានបញ្ជាក់ថា ៖ បច្ចុប្បន្នកសិករសមាជិក ស្រូវ​ត្រយងមានចំនួនជាង៦០០គ្រូសារ ហើយការផលិតជីកំប៉ុសនេះឡើង គឺដើម្បីប្រើប្រាស់សមាជិកក្នុងខេត្តព្រះវិហារតែប៉ុណ្ណោះ។ តែចំណែកស្រូវពូជ គឺសមាជិកស្រូវត្រយងអាចផលិត និងចែកចាយដល់សហគមន៍កសិករសមាជិកស្រូវត្រយងនៅខេត្តគោលដៅដទៃទៀត ដូចជាខេត្តព្រះវិហារ រតនគីរី​ មណ្ឌលគីរី ​ស្ទឹងត្រែង(ព្រៃឡង់) ​ស្ទឹងត្រែង(សៀមប៉ាង) ជាដើម។

មន្ត្រីអង្គការសន្សំម្លប់ព្រៃរូបនេះក៏បានឱ្យដឹងផងដែរថា ការផលិតជីកំប៉ុសនេះ គឺជាគម្រោងរបស់អង្គការ និងជាវិធីសាស្រ្តក្នុងការចងក្រងឯកសារជាទម្រង់តែមួយ ដែលបង្កភាពងាយស្រួលដល់ប្រជាកសិករក្នុងការទទួលបានចំណេះជំនាញលើបច្ចេទេសកសិកម្ម ដូចជា បច្ចេសទេស​មុនការដាំដុះ ​ការពង្រាបដី ការធ្វើជីកំប៉ុស ការដាំ​ដំណាំគម្របដី ការ​គ្រប់​គ្រង​កត្តាសត្វចង្រៃនានា ការ​ប្រមូល​ផល និង​បច្ចេកទេសក្រោយ​ប្រមូល​ផលជាដើម។ សម្រាប់ពេលទៅមុខទៀត កសិករជាសមាជិកស្រូវត្រយងនឹងមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតជីកំប៉ុសធម្មជាតិបានលើសនេះ។

ជាមួយគ្នានេះដែរ ការប្រើប្រាស់ជីធម្មជាតិអាចឱ្យស្រូវរបស់សមាជិកមានគុណភាពល្អ ទិន្នផលកើនឡើង និងមានតម្លៃខ្ពស់លើទីផ្សារ ដែលជាការរួមចំណែកលើកស្ទួយជីវភាពគ្រួសាររបស់កសិករជាសមាជិកស្រូវត្រយងផងដែរ។ ម្យ៉ាងទៀតគឺដើម្បីឱ្យកសិករជាសមាជិកចៀសឆ្ងាយពីការប្រើប្រាស់ជីគីមី ដែលខុសពីគោលការណ៍នៃការអភិរក្ស និងបទដ្ឋានសរីរាង្គ។

សម្រាប់ជីកំប៉ុសធម្មជាតិនេះត្រូវចំណាយពេលប្រមាណ ៣ខែក្នុងការផលិត និងពិនិត្យមើលទៅតាមបច្ចេកទេស។ ចំពោះផលិតផលសម្រេចត្រូវបានចែកជូនទៅដល់កសិករជាសមាជិកស្រូវត្រយងចំនួន ២០ គ្រួសារ ដែលមកពីភូមិដងផ្លិត ភូមិត្មាតប៉ើយ និង ភូមិព្រៃវែង ស្ថិតនៅក្នុងស្រុកឆែប ស្រុកជាំក្សាន្ដ និង ស្រុកគូលែន ខេត្តព្រះវិហារ សម្រាប់ប្រើប្រាស់លើដំណាំស្រូវ និងដាក់នៅក្នុងដំណាំបន្ទាប់បន្សំផ្សេងៗ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២៣ កសិករសមាជិកស្រូវត្រយងខេត្តព្រះវិហារ ក៏ធ្លាប់បានផលិតជីកំប៉ុសបានជាង ២១តោនផងដែរ ហើយការផលិតជីកំប៉ុសទាំងនេះគឺសមស្របតាមស្ដង់ដារបច្ចេកទេសរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

សូមជម្រាបថា អង្គការសន្សំម្លប់ព្រៃ មានមោទនភាពក្នុងការគាំទ្រដល់គម្រោង Ibis Rice នៅកម្ពុជា។ ចាប់ពីឆ្នាំ២០០៩ អង្គការបានគាំទ្រផលិតកម្មស្រូវ ដែលមានលក្ខណៈមិត្តភាពង្រ្គោះសត្វព្រៃ ដើម្បីជួយការពារប្រភេទសត្វទាំងនោះ និងប្រព័ន្ធអេកូឡូស៊ី ដែលជិតនឹងផុតពូជនៅក្នុងប្រទេសកម្ពុជា​ ជាមួយការអភិវឌ្ឍលើកកម្ពស់ជីវ​ភាពរស់នៅកសិករតាមជនបទ ដោយគម្រោងស្រូវត្រយង មិនត្រឹមជួយសម្រួលដល់ជីវភាពប្រជាជនក្នុងតំបន់ឱ្យកាន់តែប្រសើរឡើងនោះទេ គម្រោងក៏បានចូលរួមអភិរក្សសត្វបក្សីកម្រ និងធនធានធម្មជាតិក្នុងតំបន់ផងដែរ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន