ក្រៅពីការយកទឹកឃ្មុំព្រៃ ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យមានការចិញ្ចឹមបន្ថែម ដើម្បីផ្គត់ផ្គង់តម្រូវការ

ជាទម្លាប់នាពេលកន្លងមក ប្រជាជនដែលរស់នៅតាមតំបន់ការពារធម្មជាតិ ឬតាមព្រៃភ្នំ តែងចូលទៅ​ក្នុងព្រៃដើម្បីរកឃ្មុំ។ ប៉ុន្តែវាក៏មិនស្រួលពេកដែរ ដោយវាទាមទាររយៈពេលយូរ ហើយកាន់តែសំខាន់ទៀតនោះ គឺទាមទារឱ្យអ្នកយកឃ្មុំត្រូវចេះយកតាមបច្ចេកទេសថ្មី ដោយធ្វើយ៉ាងណាឱ្យមាននិរន្តរ​ភាព។ ប៉ុន្តែយ៉ាងណា បើផ្អែកតាមតម្រូវការទឹកឃ្មុំបច្ចុប្បន្នការដើររកពីព្រៃតែមួយមុខច្បាស់ជាមិនអាចផ្គត់ ផ្គង់គ្រប់គ្រាន់នោះទេ ដូច្នេះហើយបានជាក្រសួងបរិស្ថានជំរុញ និងលើកទឹកចិត្តឱ្យមានការចិញ្ចឹមឃ្មុំបន្ថែមទៀត។

ក្នុងឱកាសចូលរួមដាំកូនឈើនៅក្នុងសហគមន៍តាខេះមានជ័យ នាថ្ងៃទី ២០មិថុនាកន្លងទៅ ឯកឧត្តម នេត្រ ភក្ក្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ៖

“ឃ្មុំមាន២ប្រភេទ ប្រភេទឃ្មុំព្រៃ ជាឃ្មុំដែលរស់នៅក្នុងតំបន់ការពារធម្មជាតិតែម្ដង និងមួយប្រភេទទៀតគឺឃ្មុំចិញ្ចឹម…ដោយសារតែ​តម្រូវការទឹកឃ្មុំខ្ពស់ ដូច្នេះការប្រមូលផលពីក្នុងព្រៃតែមួយមុខគឺមិនរួចទេ អីចឹងការចិញ្ចឹមឃ្មុំក៏ជាផ្នែក​មួយសំខាន់ ហើយវាជាផ្នែកមួយនៃការការពារ ថែរក្សាពូជឃ្មុំផង និងការបង្កើនជីវភាពសម្រាប់ពួក​គាត់ផង។”

ជាក់ស្ដែង សហគមន៍តាខេះមានជ័យដែលស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបងនេះ ក៏ជាសហគមន៍ មួយដែលចិញ្ចឹមឃ្មុំផងដែរ។ ក្នុងការចិញ្ចឹមឃ្មុំនេះដែរ សហគមន៍ទទួលបានជំនួយបច្ចេកទេស និងការបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមពីមូនិធិ ម៉ាដក្សជូលីភីត (Maddox Julie-Pitt) ដែលរហូតមកដល់ពេលនេះ សហគមន៍បានពង្រីករហូតដល់ជាង ១០០ធុងនៃឃ្មុំហើយ។

ផ្អែកលើភាពជោគជ័យនៃសហគមន៍មួយនេះ ឯកឧត្តម នេត្រ ភក្ក្រា បានលើកទឹកចិត្តដល់ ៖

“សហគមន៍ផ្សេងៗទៀត សូមឱ្យអនុវត្តទៅតាមវិធីសាស្ត្រគំរូដែលសហគមន៍នេះអនុវត្តបាន​ជោគជ័យ ហើយបន្ថែមនូវមុខរបរនេះ ព្រោះថាការចិញ្ចឹមនេះយើងមានបច្ចេកទេស្រាប់ៗ។ សម្រាប់ក្រសួងបរិស្ថាន ការអភិរក្សសត្វឃ្មុំមិនត្រឹមតែធ្វើឡើងតាមរយៈការជំរុញប្រជាពលរដ្ឋឱ្យចិញ្ចឹម ប៉ុណ្ណោះទេ ប៉ុន្តែក្រសួងផ្ទាល់ក៏មានការរៀបចំផែនការអភិរក្សឃ្មុំឱ្យមាននិរន្តរភាពផងដែរ។”

ទាក់ទិននឹងការរៀបចំផែនការនេះ ឯកឧត្តម នេត្រ ភក្ក្រា បានរៀបរាប់ថា ៖

“ការរៀបចំផែនការ​ អភិរក្ស​ឃ្មុំឱ្យមាននិរន្ដរភាពគឺ ទី១ដើម្បីធានានូវការផ្គត់ផ្គង់ទឹកឃ្មុំប្រើប្រាស់ ទី២គឺសត្វឃ្មុំនេះជា​ជីវៈចម្រុះ ហើយដែលយើងអាចយកទឹកវាមកប្រើប្រាស់បាន តែយើងត្រូវមើលថែឃ្មុំឱ្យលើស​ពីការផ្ដល់ទឹកឃ្មុំ ព្រោះវាដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សប្រព័ន្ធអេកូឡូស៊ី។”

ឯកឧត្តមបន្តមានប្រសាសន៍ទៀតដែរថា កន្លងមកក្រុមការងាររបស់ក្រសួងបានចុះបង្រៀនប្រជាពល​រដ្ឋឱ្យពួកគេយកឃ្មុំប្រកបដោយនិរន្ដរភាព តាមរយៈការយកទឹកឃ្មុំ តែមិនហូបសាច់ឃ្មុំ។ ម្យ៉ាងទៀត វិធីសាស្រ្តយកឃ្មុំដោយប្រើប្រាស់ផ្សែង នឹងអាចធ្វើឱ្យឃ្មុំរត់ចោលសំបុក ដែលធ្វើឱ្យពួកគេបាត់បង់ ចំណូលនៅថ្ងៃក្រោយទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី