ងាយៗ ស្វែងយល់ពីបច្ចេកទេសសំខាន់ៗដើម្បីបង្កើនទិន្នផលសាលាដ

សាលាដ ជាប្រភេទដំណាំសាកវប្បកម្មមួយដែលដាំដុះជាលក្ខណៈពាណិជ្ជកម្ម មានផ្ទុកអាហាររូបត្ថម្ភច្រើន ហើយមានទីផ្សារខ្ពស់។ ហេតុនេះ អ្នកជំនាញបានចងក្រងបច្ចេកទេសដាំសាលាដ ដើម្បីជួយសម្រួលដល់ប្រជាកសិករក្នុងការដាំដុះ កាត់បន្ថយហានិភ័យ និងបង្កើនទិន្នផល។

នៅប្រទេសកម្ពុជាយើងមានពូជសាលាដល្អច្រើនប្រភេទដែលអាចដាំដុះ និងបន្សាំទៅនឹងលក្ខខណ្ឌអាកាសធាតុនៅមូលដ្ឋាន ហើយពូជដែលគេនិយមដាំគឺសាលាដស្លឹកលាត ឬក្រញាញ់ ដែលអាចដាំបានពេញមួយឆ្នាំ និងឆាប់បានប្រមូលផលក្នុងរយៈពេលពី ២៥-៣០ថ្ងៃ។

សម្រាប់ការរៀបចំដីមុនពេលដាំក្នុងចន្លោះពេលពី ៣០-៤៥ថ្ងៃ ដោយត្រូវភ្ជួរដីឱ្យបាន ២-៣ដង ជម្រៅពី ២៥-៣០សង់ទីម៉ែត្រ ដើម្បីឱ្យដីធូរល្អ បន្ទាប់មកត្រូវលើករងឱ្យបានកម្ពស់ពី ២០-៣០សង់ទីម៉ែត្រ ទទឹងរង ១ម៉ែត្រ ហើយចម្ងាយពីចំណុចកណ្ដាលពីរងមួយទៅរងមួយទៀតប្រមាណ ១.៥ម៉ែត្រ។ ក្រោយពេលរៀបចំរងរួច ត្រូវតម្លើងប្រព័ន្ធស្រោចស្រពតំណក់ទឹក បន្ទាប់មកត្រូវផ្សើមរងឱ្យជោគដើម្បីឱ្យស្មៅដុះ ទើបងាយស្រួលក្នុងការកម្ចាត់មុនពេលដាំកូនសាលាដ។

ចំពោះការដាំ កសិករគួរដាំដោយប្រើកូនបណ្ដុះ ទើបទទួលបានអត្រាដំណុះ និងទិន្នផលខ្ពស់ជាការដាំដោយគ្រាប់។ គ្រាប់ពូជសាលាដដែលល្អត្រូវប្រើគ្រាប់ពូជដែលមានអាយុកាលប្រហែលមួយឆ្នាំ ហើយត្រូវសាបគ្រាប់ពូជ ១០ភាគរយបន្ថែមពីលើចំនួនដែលត្រូវការដើម្បីទុកជួសកូនណាដែលខូចខាត។

ការបណ្ដុះកូននេះទៀតសោត កសិករគួរដាក់គ្រាប់ដាំក្នុងជម្រៅ ០.២សង់ទីម៉ែត្រ នៅចំកណ្ដាលរន្ធថាសបណ្ដុះកូន ហើយត្រូវប្រើថាសបណ្ដុះកូនដែលមានរន្ធថាសទំហំ ២.៥ x ២.៥ x ៣.៨ សង់ទីម៉ែត្រ។ បន្ទាប់ពីសាបគ្រាប់រួច ត្រូវរោយល្បាយដីបណ្ដុះដែលម៉ត់ល្អ ដូចជាផេះអង្កាម និងដីខ្សាច់ដើម្បីគ្របលើគ្រាប់ពូជ រួចស្រោចទឹកឱ្យស្មើសព្វល្អ។ រក្សាទុកថាសបណ្ដុះកូននៅក្នុងឧបករណ៍បណ្ដុះរយៈពេល ២ថ្ងៃ បន្ទាប់មកយកថាសបណ្ដុះទៅដាក់នៅលើធ្នើបណ្ដុះកូន។

ពាក់ព័ន្ធនឹងកូនសាលាដដែលអាចយកទៅដាំបាន គឺបន្ទាប់ពីមានអាយុ ១៨-២១ថ្ងៃ ឬមានស្លឹក ៤-៦សន្លឹក ហើយពេលដាំត្រូវផ្សើមរងឱ្យបានជោគល្អ ដៅរណ្ដៅដាំចន្លោះប្រមាណ ១៥x១៥សង់ទីម៉ែត្រ​ ទៅ ២៥x២៥សង់ទីម៉ែត្រ អាស្រ័យទៅតាមពូជសាលាដ។ ប្រើសូលុយស្យុងជីទ្រាប់បាតទៅតាមរណ្ដៅដាំនីមួយៗ ហើយជ្រើសរើសកូនដំណាំទំហំប៉ុនៗគ្នាទៅដាំចៀសវាងការដុះប្រជែងគ្នា។ បន្ទាប់ពីដាំរួចត្រូវស្រោចទឹកដំណាំឱ្យបានយ៉ាងហោចណាស់ ១ម៉ោងដើម្បីឱ្យសំណើមស្មើល្អនៅតាមគុម្ពដំណាំ។

ទាក់ទងនឹងការថែទាំ អ្នកដាំត្រូវស្រោចទឹកឱ្យបានរាល់ថ្ងៃ ដោយរយៈពេលបីថ្ងៃដំបូងបន្ទាប់ពីដាំ ត្រូវស្រោចទឹកឱ្យបាន៣ដងក្នុងមួយថ្ងៃ ហើយត្រូវផ្អាកស្រោចទឹកមួយរយៈរហូតដល់កូនដំណាំអាចធន់ទ្រាំបាន។ បន្ទាប់ពីនោះ ត្រូវស្រោចទឹករាល់ថ្ងៃ ហើយពេលវេលាស្រោចអាចប្រែប្រួលទៅតាមរដូវកាល និងលក្ខខណ្ឌរបស់ដីផងដែរ។

ក្រៅពីនេះ ដើម្បីឱ្យសាលាដលូតលាស់បានល្អ កសិករត្រូវបន្ថែមជី ដោយធ្វើតាមរយៈប្រព័ន្ធស្រោចស្រពតំណក់ទឹក យ៉ាងហោចណាស់ឱ្យបានម្ដងក្នុងមួយសប្ដាហ៍។ ទន្ទឹមគ្នានេះដែរ សាលាដក៏អាចទទួលរងការបំផ្លាញដោយសត្វល្អិតមួយចំនួនដូចជា កូនខ្យងក្ដក់ ចៃ ដង្កូវដួង និងមមាចស្លឹក ហើយជម្ងឺក៏មាន ដូចជាប្រភេទជំងឺផ្សិតសំឡី និងផ្សិតប្រផេះជាដើម។

ចុងក្រោយគឺការប្រមូលផលដែលអ្នកដាំគួរប្រមូលនៅពេលសាលាដមានស្លឹកធំ រលោង និងមានជាតិល្អ ដោយមិនត្រូវទុកយូរពេកនោះទេ ដែលអាចធ្វើឱ្យស្លឹកកាន់តែស្វិត និងមានរសជាតិកាន់តែល្វីង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី