កម្មវិធីពិសេសជំរុញការវិនិយោគកំពុងទាក់ទាញគម្រោងវិនិយោគយ៉ាងច្រើន ខណៈខេត្តព្រះសីហនុ​ទទួលបានជាង៤០០គម្រោង​​

ភ្នំពេញ ៖ ចាប់តាំងពី​រាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យ​អនុវត្ត​កម្មវិធីពិសេសជំរុញការ​វិនិយោគខេត្តព្រះសី​ហនុ នាដើមឆ្នាំ២០២៤ រហូតដល់ចុងឆ្នាំ២០២៥នេះ ក្រុមការ​ងារជំរុញការ​វិនិយោគ​នៃកម្មវិធីពិសេស​នេះ ទទួល​បានគម្រោង​វិនិយោគប្រមាណជាង​៤០០​គម្រោង ក្រោមទុន​វិនិយោគសរុបប្រមាណ​ជាង​៨០០​លានដុល្លារអាម៉េរិក ។

នៅក្នុងកិច្ចប្រជុំពិភាក្សា​ជាមួយនឹង​គណៈប្រតិភូរដ្ឋបាលខេត្ត​មណ្ឌលគិរី កាលពីថ្ងៃទី២០​ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ត​មបណ្ឌិតសភាចារ្យ ​ហ៊ាន សាហ៊ីប រដ្ឋ​លេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចែក​រំលែកបទពិសោធន៍ និងទិដ្ឋភាពសំខាន់នៃការ​អនុវត្តកម្មវិធីពិសេស​ជំរុញការ​វិនិយោគក្នុង​ខេត្តព្រះសីហនុឆ្នាំ២០២៤ ដោយក្នុងរយៈពេលជិត​២ឆ្នាំកន្លងមកនេះ ក្រុមការងារជំរុញការ​វិនិយោគកម្មវិធីនេះ ទទួលបានលទ្ធផលល្អប្រសើរ។

គួររំលឹកថា ដោយសារតែទទួល​បានភាពជោគជ័យ​នៃការអនុវត្ត​​កម្មវិធីពិសេស​ជំរុញការ​វិនិយោគនៅខេត្តព្រះសីហនុនេះហើយ ទើប​រាជរដ្ឋាភិបាល​បានប្រកាសដាក់ឱ្យអនុវត្ត​កម្មវិធីពិសេស​ជំរុញការ​វិនិយោគ​​នៅខេត្តទាំងបួន​​ក្នុងភូមិ​ឦសាន​កាលពីអំឡុងខែ​មេសា ឆ្នាំ២០២៥​កន្លងទៅនេះ ដើម្បីទាក់ទាញ​គម្រោង​វិនិយោគ​នានា​ទៅកាន់​ខេត្តទាំងបួន​ក្នុង​ភូមិ​ភាគឦសាន​ ហើយជាលទ្ធផលក៏ឃើញថា​មានវិនិយោគិនក្នុង និងក្រៅប្រទេស​បាន​ចូលទៅកាន់ខេត្តទាំង​នោះ​ដើម្បីសិក្សា​ និងស្វែងរកឱកាស​វិនិយោគ​លើ​វិស័យ​សក្ដានុពល​នានា ។

នៅក្នុងកិច្ច​ប្រជុំ​កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម​បណ្ឌិត​សភាចារ្យ បាន​ថ្លែងថា​ ការអនុវត្តកម្មវិធីពិសេសជំរុញការ​វិនិយោគក្នុង​ខេត្ត​ទាំង​៤​នៅភូមិ​ឦសាន គឺផ្ដោតលើ​ការជំរុញការ​ប្រើប្រាស់​ដីកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យអស់សក្ដានុពល ការជំរុញការ​កែច្នៃផលិតផល សេវាកម្មទេសចរណ៍ ដែល​ការណ៍នេះ អាជ្ញាធរ​ខេត្តមណ្ឌលគិរី មានតួនាទី ភារកិច្ច​យ៉ាង​សំខាន់​​ក្នុងការ​ចូលរួមអនុវត្ត​កម្មវិធីនេះ ។​

ឯកឧត្តម​បណ្ឌិត​បានបញ្ជាក់ថា​ ក្រោយពីមានព្រឹត្តិការណ៍​នៅតាមព្រំដែន​ជាមួយ​ប្រទេសជិតខាង ធ្វើឱ្យ​មា​នផល​ប៉ះពាល់​ដល់​ខ្សែច្រវាក់​ផ្គត់ផ្គង់​ និងផលិតកម្មរំហូរ​ការងារ និងតម្រូវការ​លើផលិតផល​ប្រើប្រាស់ ព្រ​មទាំងរំហូរ​​ពាណិជ្ជកម្ម​ទាំងការនាំចេញ និងការនាំចូល ជាពិសេស​វត្ថុធាតុដើម សម្រាប់បម្រើដល់​ស​ក​ម្ម​​ភាពផលិតកម្មក្នុងស្រុក និង​និន្នាការ​ប្រើប្រាស់​ផលិតផលក្នុងស្រុកជំនួស​វិញ ។ ដូច្នេះ ការ​វិនិយោគលើ​ការផលិតផល​នូវផលិតផលសម្រាប់​បំពេញ​បន្ថែម​នៅក្នុងប្រទេសកម្ពុជា​ពិតជា​មានសារ​សំខាន់ណាស់​​​ និងអាច​លើកកម្ពស់​សេដ្ឋកិច្ចកម្ពុជាបានមួយកម្រិតថែមទៀត​ផង ។​

យោងតាម​លេខាដ្ឋាន​នៃក្រុមការងារជំរុញការ​វិនិយោគក្នុងភូមិភាគឦសាន​បានបង្ហាញឱ្យឃើញថា ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាស​ឱ្យអនុវត្តន៍កម្មវិធីពិសេស​ជំរុញការ​វិនិយោគភូមិភាគឦសាន​ មានក្រុមហ៊ុន ​និង​គម្រោង​វិនិយោគជាច្រើន​បានសិក្សា​ស្វែងរកការ​វិនិយោគ ដើម្បីទទួលបានការលើកទឹកចិត្តពិសេស​ពីរាជរដ្ឋាភិបាល​ ក្នុងនោះឃើញថា​មានគម្រោងធំៗមួយចំនួន​​កំពុង​ត្រៀមដំណើរការ​​ក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងគម្រោងកំពង់ផែពហុបំណង​ជាដើម ។​

ឯកឧត្តម​ វ៉ា ថន អភិបាល​ខេត្តក្រចេះ ដែលជាខេត្ត​មួយក្នុងចំណោម​ខេត្ត​ទាំងបួន​ក្នុង​តំបន់ភូមិភាគឦសានបាន​ថ្លែងឱ្យដឹងថា​ កាលពីពេលថ្មីៗនេះ មាន​វិនិយោគិន ​និងធុរជន​ជាច្រើន​ចូលមក​ស្វែង​រកការ​វិនិយោគ ហើយក៏មានគម្រោង​វិនិយោគមួយចំនួន​ទៀត​ដែល​ផ្អាក​ដំណើរការចាប់ផ្ដើម​ដំណើរការ​ឡើងវិញ ក្នុងពេលមានការលើកទឹកចិត្ត​ពីរាជរដ្ឋាភិបាល​ ៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *