ក្រុមហ៊ុនផ្តល់នូវសេវាទូរគមនាគមន៍ធំជាងគេនៅកម្ពុជាបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូង

ភ្នំពេញ ៖ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត) ដែលផ្តល់នូវសេវាទូរគមនាគមន៍ធំជាងគេនៅក្នុងប្រទេសកម្ពុជា បានប្រកាសបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ ក្នុងទំហំទឹកប្រាក់ប្រមាណ ៣០ លានដុល្លារអាមេរិក ជាមួយនឹងការផ្ដល់នូវការធានាភាគលាភមិនធ្លាប់មាន ពីមុនមកក្នុងទំហំ ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ ឆ្នាំ។

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត) និងផ្សារមូលបត្រកម្ពុជា(ផមក) កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ បានសហការគ្នារៀបចំសន្និសីទសារព័ត៌មានស្តីពីការ បោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានលើកឡើថា ក្រុមហ៊ុននេះត្រូវបានកាន់កាប់ដោយជនជាតិខ្មែរមួយរយភាគរយ ហើយតាមរយៈគម្រូរបស់ ក្រុមហ៊ុនសែលកាត នឹងទាក់ទាញក្រុមហ៊ុនផ្សេងៗទៀតចាប់ផ្តើមធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ជាបន្តបន្ទាប់។

ឯកឧត្តមបានមានប្រសាសន៍ថា ៖

“ទីផ្សារកាន់តែធំ មានន័យថាជាការបើកចំហរនឹងបង្ហាញថាសេដ្ឋកិច្ចយើងធំ ដែលនេះជាការបូកសរុបរួមនៃក្រុមហ៊ុនទាំងអស់ ក្នុងទីផ្សារបានប្រមាណជាង ២ ពាន់លានដុល្លារអាមេរិក ហើយនឹងបន្តឡើងម្តង ១ ពាន់លានដុល្លារ នៅពេលដែលទីផ្សារនេះទទួលបានការចុះបញ្ជីជាផ្លូវការរបស់ក្រុមហ៊ុនសែលកាត”

ឯកឧត្ដម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានថ្លែងថា នេះជាមោទនភាពរបស់ផ្សារមូលបត្រ ក្នុងការអនុម័តក្រុមហ៊ុនដ៍ធំមួយនៅក្នុងប្រទេសកម្ពុជាមកចូលរួមក្នុងវិស័យមូលបត្រ។

ឯកឧត្តមបានបញ្ជាក់ផងដែរថា នេះជាការបោះផ្សាយដែលមានទំហំប្រមាណ ៣០ លានដុល្លារអាមេរិក ជាមួយនឹងការផ្ដល់នូវការធានាភាគលាភមិនធ្លាប់មាន ពីមុនមកក្នុងទំហំ ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ ឆ្នាំ ដែលរំពឹងថានឹងអាចចុះបញ្ជីនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

ក្រុមហ៊ុនសែលកាត នឹងក្លាយជាក្រុមហ៊ុនទីពីរ ដែលមានតម្លៃជាង ១ ពាន់លានដុល្លារអាមេរិកចូលក្នុងទីផ្សាររបស់យើង។ ដូចនេះ ក្នុងឆ្នាំ ២០២៣ នេះ គឺជាឆ្នាំដ៏អស្ចារ្យដែលផ្សារមូលបត្រកម្ពុជា រំពឹងថានឹងទទួលបានការចុះបញ្ជីលក់មូលបត្រកម្ម សិទ្ធិ ៣ ទៅ ៤ ក្រុមហ៊ុន និងមូលបត្របំណុល ៤ ទៅ៥ ក្រុមហ៊ុននៅក្នុងឆ្នាំតែមួយ។ ការណ៍នេះនាំមកនូវទំនុកចិត្ត ដែល បានមកពីវត្តមានរបស់ក្រុមហ៊ុន ដែលដឹកនាំដោយ អ្នកឧកញ៉ា ទៅដល់ក្រុមហ៊ុនដ៏ទៃទៀតក្នុងការចូលរួមជាមួយ ផ្សារមូលបត្រ។

ឯកឧត្តម បានគូសបញ្ជាក់ថា ការប្រែប្រួលដែលគួរកត់សម្គាល់ នៅឆ្នាំ ២០១៧ មានទំហំជួញដូរជាមធ្យម ប្រចាំថ្ងៃមានត្រឹមតែជាង ១ ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ បានកើនឡើងរហូតដល់ ៥០ ម៉ឺនដុល្លារឆ្នាំ ២០២២ ព្រមទាំងការ កើនឡើងនូវចំនួនគណនីជួញដូរយ៉ាងច្រើនរហូតដល់ ៣៨.០០០ គណនីនៅដើមឆ្នាំ ២០២៣ នេះ។

ឯកឧត្តមរំពឹងថា ត្រឹមឆ្នាំ ២០២៣ នេះ គណនីសរុបនឹងហក់ទៅដល់ប្រមាណជា ៥ ម៉ឺនគណនី ជាមួយនឹងវិនិយោគិនសកម្មចូលរួមក្នុងការជួញដូរ ប្រចាំថ្ងៃនៅក្នុងខែមីនា ឆ្នាំ២០២៣ មានប្រមាណ ៣.០០០ នាក់ដែលបានដាក់បញ្ជាទិញលក់។ ផ្សារមូលបត្រកម្ពុជាបានដាក់គោលដៅ ក៏ដូចជាមហិច្ឆតាក្នុងការសម្រេចឱ្យបាននូវទំហំជួញដូរជាមធ្យមប្រចាំថ្ងៃចំនួន ១០០ លានដុល្លារអាមេរិក ស្របពេលដែលប្រទេសកម្ពុជាយើងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ ២០៣០ ជាមួយនឹងការផ្តល់នូវប្រភពចំណូលអកម្មសម្រាប់ម្ចាស់អាជីវកម្ម និងប្រជាជនទូទៅផងដែរ។

លោក Simon John Perkins នាយកប្រតិបត្តិ នៃក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក បានលើក ឡើងថា ក្រុមហ៊ុន សែលកាត គឺជាក្រុមហ៊ុនជោគជ័យមួយ ដែលមានអាយុកាលជាប្រវត្តិសាស្ត្រជាង ២៥ ឆ្នាំមកហើយ ក្នុងការផ្តល់នូវសេវាទូរគមនាគមន៍នៅក្នុងប្រទេសកម្ពុជា និងបានឆ្លងកាត់នូវបទពិសោធន៍គ្រប់សណ្ឋាន ដោយមានទាំងបញ្ហាហិរញ្ញវត្ថុ វិបត្តិក្ខវីដ១៩ ដែលមានលក្ខណៈជាសកល ប៉ុន្តែភាពជោគជ័យរបស់សែលកាតមកដល់ថ្ងៃនេះគី ដោយសារការផ្ដោតសំខាន់ទៅលើគុណភាព និងថ្នាក់ដឹកនាំដែលពោរពេញដោយបទពិសោធន៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ