សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

ប្រជាកសិករយល់ដឹងកាន់តែច្រើនពីផលប៉ះពាល់របស់ជីគីមី ហើយងាកមកប្រើជីធម្មជាតិជំនួស

ភ្នំពេញ ៖ អាជីវកម្មជីធម្មជាតិ កំពុងទទួលបានការគាំទ្រស្ទើរទូទាំងប្រទេស ខណៈដែលប្រជាកសិករមានការយល់ដឹងកាន់តែច្រើនពីផលប៉ះពាល់របស់ជីគីមី ហើយងាកមកប្រើជីធម្មជាតិជំនួសវិញ។

បើតាម លោក យន់ សុផា អ្នកគ្រប់គ្រងទូទៅផ្នែកបច្ចេកទេស និងទីផ្សាររបស់ក្រុមហ៊ុនជីធម្មជាតិ ហ៊ុយយន់ អេហ្គ្រីខលឈ័រ បានប្រាប់ AMS Economy យ៉ាងដូច្នេះថា៖

«ជីរបស់យើងកំពុងចែកចាយទូទាំងប្រទេសទៅតាមដេប៉ូគ្រប់ខេត្តក្រុង និងតាមចំការធំៗ ជាពិសេសគឺខាងបន្លែសុវត្ថិភាព និងផ្ទះសំណាញ់ផងដែរ ដោយមួយឆ្នាំយើងអាចលក់បានប្រមាណ ២-៣ម៉ឺនតោន ហើយគោលបំណងនៃការផលិតជីនេះ ដោយសារយើងអាចកែច្នៃវត្ថុធាតុដើមពីកាកសំណល់មួយចំនួនក្នុងស្រុក ចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានពីសំណល់ ពិសេសគឺអាចកាត់បន្ថយការប្រើប្រាស់សារធាតុគីមីទៅលើដំណាំដែលអាចប៉ះពាល់សុខភាពអ្នកបរិភោគ ក៏ដូចជាផ្ដល់ការងារដល់អ្នកក្នុងតំបន់បានមួយចំណែកផងដែរ»។

លោកបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់លោកមានទីតាំងនៅខេត្តកំពង់ស្ពឺ និងប្រើប្រាស់លាមកសត្វ ក៏ដូចជាវត្ថុធាតុដើមក្នុងស្រុកផ្សេងទៀតដើម្បីផលិតជីសរីរាង្គ ដោយអាចផ្ដល់ការងារដល់ប្រជាជនជាង ២០០នាក់ក្នុងតំបន់ ក្នុងកិច្ចដំណើរការផលិតជី៣ប្រភេទ រួមមាន ជីគ្រាប់ធម្មជាតិសរីរាង្គសម្រាប់ទ្រាប់បាត និងដាក់គល់ ជីទឹកធម្មជាតិសម្រាប់បាញ់បំប៉ន និងម្សៅកំបោរសរីរាង្គសម្រាប់សម្លាប់មេរោគ និងទាញ pH ឱ្យដីធូរ ពោលគឺកែលម្អដី ដែលស្ថិតក្រោមយីហោ ៤ផ្សេងគ្នាគឺ ភីអិន អេអិន ដីមាស និងភ្នំពេជ្រ។

ដោយឡែកចំពោះតម្លៃ គឺមានកម្រិតផ្សេងៗគ្នា ដូចជាជីទឹកលក់ក្នុងតម្លៃ ៧ម៉ឺនរៀល លើបរិមាណ ៥លីត្រ , ម្សៅកំបោរ ៥០គីឡូក្រាម ៥ម៉ឺនរៀល និងជីគ្រាប់ ៥០គីឡូក្រាមតម្លៃ ៨ម៉ឺនរៀល។ ចំពោះការផ្គត់ផ្គង់ជី គេអាចលក់ឱ្យអ្នកប្រើប្រាស់វិលជុំ​ ទៅតាមរដូវកាល និងតំបន់ខុសៗគ្នា តួយ៉ាងដូចជា រដូវធ្វើស្រែ ដាំកៅស៊ូ ចន្ទី និងដំឡូង ដែលគេនិយមប្រើជីគ្រាប់ដើម្បីបាច និងទ្រាប់បាតដំណាំ ។ នេះជាអ្វីដែលអ្នកគ្រប់គ្រងខាងលើបានលើកឡើង។

លោក សុផា បន្ថែមថា ចំពោះតម្រូវការរបស់កសិករក្នុងរយៈពេល ១០ឆ្នាំកន្លងទៅនេះគឺមានការកើនឡើងខ្លាំង ពោលគឺប្រជាកសិករមានកំណើនគាំទ្រប្រមាណ ៨៥ភាគរយ ខណៈដែលយុទ្ធសាស្ត្រទីផ្សារដែលលោកអនុវត្តគឺការចុះជួយបង្រៀនបច្ចេកទេសដល់កសិករក្រោមកិច្ចសហការរវាងក្រុមហ៊ុន និងតាមបណ្ដាដេប៉ូផ្សេងៗ ដោយមានការចុះពិភាក្សាពីបញ្ហាក្នុងចំការនានា ធ្វើយ៉ាងណាជួយដោះស្រាយបញ្ហទាំងអស់នោះ ទើបជំរុញឱ្យកសិករបន្តការគាំទ្រ។


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សេដ្ឋវិទូ ៖ សេដ្ឋកិច្ចថៃនឹងប្រឈមសម្ពាធកាន់តែធ្ងន់ជាមួយការរក្សាអត្រាពន្ធគយ ៣៦% ពីសហរដ្ឋអាម៉េរិក ខណៈដែលវៀតណាម នៅត្រឹម ២០% ប៉ុណ្ណោះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2025

ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump រក្សាអត្រាពន្ធ ៣៦% មិនផ្លាស់ប្តូរលើការនាំចូលពីប្រទេសថៃ ដែលជំរុញឱ្យប្រទេសប្រឈមនឹងភាពតានតឹងសម្រាប់ការចរចាមុនកាលកំណត់ថ្ងៃទី១ ខែសីហាខាងមុខនេះ

រាជរដ្ឋាភិបាល កំពុងពិនិត្យទីតាំងគម្រោងវិនិយោគចំនួន ៣១ ដែលធុរជនកំពុងស្នើសុំការលើកទឹកចិត្តពិសេស

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/07/2025

ថ្មីៗនេះ គម្រោងវិនិយោគចំនួន ៣៥បន្ថែមទៀត ក្រោមទុនវិនិយោគសរុបចំនួន ៣២៧ លានដុល្លារ ដែលអាចបង្កើតការងារប្រមាណ ៣ ៣៦៣ កន្លែង ត្រូវបានទទួលការលើកទឹកចិត្តពិសេស និងជួយសម្របសម្រួលនីតិវិធីពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

ជប៉ុន ប្រគល់នាវាចម្បាំងខ្នាតមធ្យម (Destroyers) ប្រើប្រាស់រួចជាច្រើនគ្រឿងឲ្យហ្វីលីពីន ដើម្បីដំឡើងអំណាចយោធាជើងទឹក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2025

នៅសប្តាហ៍នេះបានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសជប៉ុននឹងធ្វើការប្រគល់នាវាចម្បាំងខ្នាតមធ្យមប្រភេទ destroyers ជាច្រើនគ្រឿងទៅឲ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ាន គឺ ប្រទេសហ្វីលីពីន

ឈប់បារម្ភ ! បាត់​ប្លង់ដី អាច​ធ្វើថ្មីបាន គ្រាន់តែស្វែ​ងយល់ពី​នីតិវិធី​ក្នុង​ការ​ដាក់ពាក្យស្នើ​សុំ​ធ្វើប្លង់រឹងឡើង​វិញតែប៉ុណ្ណោះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/07/2025

​ក្នុងករណី​បាត់ប្លង់​ដីដោយ​ប្រការណាមួយ ដូចជា​ ករណីអគ្គីភ័យ​ ឬច្រលំដៃបាត់​ដោយ​ជាយថាហេតុ ម្ចាស់​កម្មសិទ្ធិក៏អាច​ដាក់ពាក្យស្នើ​សុំ​ធ្វើ​ប្លង់​ដីនោះឡើងវិញបានដែរ តែ​ក្នុងប្លង់​ដីថ្មីនោះ ត្រូវបញ្ជាក់ថា «ទុតិយតា»

កម្ពុជា​ អនុម័ត​គម្រោង​វិនិយោគ​វិស័យ​ថាមពលអគ្គិសនី​ថ្មី​ចំនួន ៧​គម្រោង មានទំហំ​ទឹកប្រាក់​ជិ​ត ១,២ពាន់លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2025

ក្នុង​រយៈពេល៦ខែ​ ឆ្នាំ២០២៥​កន្លងទៅនេះ កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគលើ​វិស័យថាមពល​អគ្គិសនី ចំនួន៧គម្រោង និងមានទឹកប្រាក់សរុបជិត ​១,២ពាន់លានដុល្លារអាម៉េរិក

ធនាគារពិភពលោក ប្តេជ្ញាផ្តល់ការគាំទ្ររយៈពេលវែងសម្រាប់វិស័យទឹកស្អាតនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2025

ធនាគារពិភពលោក (World Bank) បានប្តេជ្ញាផ្តល់ការគាំទ្ររយៈពេលវែងសម្រាប់អភិវឌ្ឍន៍វិស័យទឹកស្អាតនៅព្រះរាជាណាចក្រកម្ពុជា

សមាគម​កាហ្វេកម្ពុជា ប្ដេជ្ញា​ក្នុងការបង្កើន​ការ​ផលិត ដើម្បី​ផ្គត់ផ្គង់ទីផ្សារ​ក្នុងស្រុក​ និងអាច​ឈានដល់​ការនាំចេញ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/07/2025

សមាគម​កាហ្វេកម្ពុជា​ដែលទើបបង្កើត​ឡើង​កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បាន​ប្ដេជ្ញា​ក្នុងការ​បង្កើន​ការផលិតកាហ្វេដើម្បី​ផ្គត់ផ្គង់​ទីផ្សារក្នុងស្រុក​ ខណៈបច្ចុប្បន្ន​​ការនាំចូល​កាហ្វេពីខាងក្រៅប្រទេស​មក​ផ្គត់ផ្គង់​ក្នុងស្រុក​មានរហូតដល់៩៥ភាគរយឯណោះ

ពន្ធលើទំនិញកម្ពុជាធ្លាក់មកត្រឹម ៣៦% ខណៈជប៉ុន ដែលជាសម្ព័ន្ធមិត្តអាម៉េរិក កើនឡើង ១%វិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2025

ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់សហរដ្ឋអាម៉េរិក បែរជាមិនទទួលបានលទ្ធផលល្អពីការចរចានោះទេ ផ្ទុយទៅវិញត្រូវបានដំឡើងអត្រាពន្ធគយបន្ថែមទៀត

ហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់អាម៉េរិក លើការទម្លាក់ពន្ធគយទំនិញនាំចូលពីវៀតណាមត្រឹម ២០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2025

ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump នឹងបន្ទាបពន្ធ​គយលើការនាំចូលទំនិញភាគច្រើនរបស់វៀតណាមតាមការសន្យាត្រឹមអត្រា ២០ភាគរយប៉ុណ្ណោះ ដែលជាចំនួនទាបជាងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពង្រឹងកិច្ចការពារអតិថិជនក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/07/2025

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរយៈពេលយូរអង្វែងរបស់ខ្លួនក្នុងកិច្ចការពារអតិថិជននៅទូទាំងប្រទេសតាមរយៈការពង្រឹងប្រព័ន្ធនានារបស់ខ្លួន ស្តង់ដាររបស់ស្ថាប័ន ព្រមទាំងការអនុវត្តការដែលពង្រឹងភាពស្មើភាព តម្លាភាព និងការគោរពអតិថិជនទាំងអស់

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language